KPT+
ផ្សព្វផ្សាយផលិតផលយ៉ាងណាឲ្យកាន់តែមានប្រសិទ្ធភាព?
មិនថាលក់ទំនិញ ឬបម្រើសេវាកម្ម សុទ្ធតែត្រូវការការផ្សព្វផ្សាយ ទើបអាចទៅលក់អតិថិជនបានលឿន។ ការផ្សព្វផ្សាយ ជាចំណែកមួយនៃការធ្វើទីផ្សារដើម្បីឲ្យភ្ញៀវឆាប់ស្គាល់ពីយីហោ ក៏ដូចជាលក់ទំនិញដាច់រហ័ស។
ដូច្នេះ តើត្រូវផ្សព្វផ្សាយផលិតផលយ៉ាងណាឲ្យកាន់តែមានប្រសិទ្ធភាព?
លើកយកចំណុចពិសេសផលិតផលមកបង្ហាញ
ជួនកាលអ្នកទិញមិនអាចដឹង និងយល់ពីផលិតផលរបស់អ្នកទាំងអស់នោះទេ។ ដូច្នេះ តម្រូវឲ្យអ្នកលក់ធ្វើការបង្ហាញនូវគុណប្រយោជន៍ ចំណុចពិសេស ក៏ដូចជាវិធីប្រើប្រាស់ដល់ភ្ញៀវ។ ករណីនេះមិនមានន័យថាត្រូវនិយាយនូវការពិតទាំងស្រុងឡើយ ដោយអាចនិយាយពីគុណសម្បត្តិ គុណភាព និងប្រសិទ្ធភាពនៃផលិតផលដែលកំពុងលក់។

យល់ស្ថានភាពនៃទីតាំងដែលត្រូវផ្សព្វផ្សាយ
ក្នុងការជ្រើសរើសទីតាំងសម្រាប់ធ្វើការផ្សព្វផ្សាយ ពិតជាចាំបាច់ណាស់! អ្នកលក់ត្រូវដឹងថា អតិថិជនខ្លួនជានរណា ស្ថិតក្នុងវ័យមួយណា និងមកពីតំបន់ណាជាដើម។ បន្ទាប់ពីនោះគួរសិក្សាស្វែងយល់ពីចរិត ឬចំណូលចិត្ត ហើយនិយាយយ៉ាងណាឲ្យសមស្របទៅតាមអ្វីដែលអតិថិជនចូលចិត្ត។ ចំណុចនេះត្រូវការអ្នកលក់ដែលពូកែសង្កេត ទើបអាចយល់ពីអ្នកទិញកាន់តែច្រើន។

ពូកែវោហារសព្ទ
សម្ដីជាចំណុចទាក់ទាញជាងគេ ក្នុងការផ្សាយផលិតផល។ ត្រូវតែជាមនុស្សដែលពូកែនិយាយ ទើបភ្ញៀវពេញចិត្តក្នុងការស្ដាប់។ ជាអ្នកលក់ដោយខ្លួនឯងផ្ទាល់ ឬជួលអ្នកដទៃឲ្យជួយផ្សាយក្ដី ត្រូវចេះនិយាយឲ្យគេងាយយល់ គ្មានភាពវែងអន្លាយ ឥតប្រយោជន៍។ ម្យ៉ាងទៀតនោះ ក្នុងនាមជាអ្នកផ្សព្វផ្សាយម្នាក់ត្រូវចេះច្បិចយកពាក្យគន្លឹះនៃផលិតផល ដើម្បីភ្ជាប់ជាមួយការនិយាយឲ្យអតិថិជនអាចងាយចាំ និងចាប់បានលឿន។ ក្រៅពីនោះទៀត ចៀសវាងលើកយកការប្រៀបធៀបពីផលិតផលផ្សេង ឬបែកអូរហូរស្ទឹងពីអ្វីដែលមិនពាក់ព័ន្ធ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖មកស្គាល់ត្រកូលគ្រួសារទាំង ១០ ដែលមានទ្រព្យសម្បត្តិច្រើនលំដាប់កំពូលៗលើពិភពលោក
ចុចអាន៖ទឹកអំពៅ ពិបាករកនៅស្រុកគេ សំបូរនៅស្រុកយើង បានជាយើងរំលងអត្ថប្រយោជន៍វា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍