KPT+
ទិញអីវ៉ាន់ ទិញដោយវិធីឆ្លាតវៃទំាងនេះក្នុងរដូវកាលកូវីដ-១៩
បើនិយាយការទិញអីវ៉ាន់មានមនុស្សតិចណាស់ដែលថាមិនចេះទិញ។ ប៉ុន្តែដើម្បីក្លាយមនុស្សម្នាក់ដែលទិញអីវ៉ាន់ឆ្លាតវៃប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលវីរុសរាតត្បាត វាពិតជាពិបាកបន្តិចហើយ។ មិនថ្វីនោះទេ នៅទីនេះ KPT Plus សូមបង្ហាញវិធី ៥ យ៉ាងដើម្បីឲ្យអ្នកក្លាយជាមនុស្សចេះទិញអីវ៉ាន់ដែលអាចចៀសវាងការចម្លងមេរោគបាន៖

១. ពាក់ម៉ាសឬរបាំងមុខផ្សេងទៀត

ការពាក់ម៉ាសបិទមុខដើម្បីការពារការឆ្លងវីរុសគឺជារឿងសំខាន់បំផុតមួយដែលយើងអាចធ្វើបាននៅពេលដើរផ្សារ។ មូលហេតុគឺថា វីរុសអាចឆ្លងតាមរយៈការក្អក កណ្តាស់ ឬសូម្បីតែការនិយាយទល់មុខគ្នា។
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) របស់ចិន បានណែនាំឱ្យមនុស្សទាំងអស់ពាក់ម៉ាសនៅតាមទីសាធារណៈដូចជាហាងលក់គ្រឿងទេស និងឱសថស្ថានជាដើម។ ក្រៅពីនោះ អ្នកជំនាញណែនាំឱ្យពាក់ម៉ាសក្រណាត់ក៏បានដែរ ដោយពុំចាំបាច់ពាក់ម៉ាស N95 នោះទេ ព្រោះថាម៉ាសនេះទុកប្រើសម្រាប់បុគ្គលិកពេទ្យដែលមានហានិភ័យខ្ពស់ជាងមនុស្សធម្មតា។
២. អនុវត្តគម្លាតពីគ្នា

ជាទូទៅនៅផ្សារតែងតែមានមនុស្សកកកុញ ប៉ុន្តែអ្នកត្រូវរក្សាគម្លាតនៅឆ្ងាយពីកន្លែងដែលមានមនុស្សច្រើនតាមដែលអាចធ្វើបាន។ ខណៈពេលមនុស្សប្រមូលផ្ដុំគ្នាច្រើននៅតាមផ្សារទំនើបអ្នកអាច ដើរផ្សារឬម៉ាតតូចៗក៏មិនថ្វីដែរ។ ចំពោះសម្ភារៈឬទំនិញមិនសូវចាំបាច់ដែលត្រូវទៅផ្ទាល់ អាចប្រើសេវាដឹកជញ្ជូនតាមអ៊ិនធរណេតវិញក៏បាន។
ពេលខ្លះយើងយល់ខុសថា ឲ្យតែបានពាក់ម៉ាស់គឺគ្រប់គ្រាន់ហើយ រួចក៏ព្រងើយកន្តើយនឹងគម្លាតពីគ្នា ជាពិសេសចូលចិត្តសម្រុកទៅផ្សារទាំងហ្វូងៗណែនតាន់តាប់។ ដើម្បីសុវត្ថិភាព អ្នកគួរជ្រើសរើសថ្ងៃទៅផ្សារដែលមិនសូវមិនមានមនុស្ស ជាពិសេសប្រុងប្រយ័ត្នជានិច្ចនូវការរក្សាគម្លាតឲ្យបានយ៉ាងហោច ២ ម៉ែត្រពីគ្នា។
៣. កុំទិញ អាហារ ទឹក ឬសម្ភារៈស្តុកទុកច្រើនពេក

ហាងនានា ជាពិសេសហាងលក់អាហារនឹងនៅតែបើកដំណើរការក្នុងអំឡុងពេលមានជំងឺរាតត្បាត ហើយហាងទាំងនោះនឹងមិនធ្វើឲ្យមានការប៉ះពាល់លើការផ្គត់ផ្គង់ស្បៀងអាហាររបស់យើងទេ។ ហេតុនេះវាមិនចាំបាច់ក្នុងការទិញអាហារច្រើនជាងធម្មតាដើម្បីស្តុកទុកទេ។ ការប្រមូលទិញអាហារស្តុកច្រើនជ្រុល វាបង្កឲ្យអ្នកមិនសូវមានលុយទិញឥវ៉ាន់ទុក ឬអ្នកដែលរស់មួយថ្ងៃសម្រាប់មួយថ្ងៃដាច់ស្បៀង ដោយសារតែគ្មានស្ដុកសល់ ព្រោះមានអ្នកខ្លះខំសម្រុកទិញទុកក្នុងផ្ទះច្រើនពេក។
៤. សម្អាតរទេះដាក់ឥវ៉ាន់សម្រាប់អតិថិជនក្រោយ

តាមរយៈការសិក្សាថ្មីៗនេះបង្ហាញថា វីរុសកូវីដ-១៩ អាចនៅទំនៅលើផ្ទៃផ្លាស្ទិចនិងអ៊ីណុករហូតដល់ ៣ ថ្ងៃ។ លើសពីនេះទៀតវាអាចស្ថិតនៅបានពី ២ ម៉ោងទៅ ៣ ថ្ងៃនៅលើផ្នែកផ្សេងៗនៃផ្ទៃដី។ នេះបើយោងតាមប្រភបពី CDCTrusted ។
ផ្អែកលើការស្រាវជ្រាវនេះ យើងត្រូវប្រាកដថា យើងបានទុករទេះដើរទិញឥវ៉ាន់របស់យើងឱ្យស្អាតសម្រាប់អតិថិជនប្រើក្រោយ។ ប្រសិនបើអ្នកមានលទ្ធភាពជូតលាង សូមជូតដៃរទេះក៏ដូចជាផ្ទៃផ្សេងទៀតដែលអ្នកបានប៉ះ។ ក្រោយចេញពីហាងអ្នកគួរបោះចោលឧបករណ៍ការពារផ្ទាល់ខ្លួនដូចជាស្រោមដៃ ឬម៉ាសនៅក្នុងធុងសំរាម ឬអាចដាក់វានៅក្នុងកាបូបដើម្បីបោះចោលនៅផ្ទះ។
៥. គោរពដល់បុគ្គលិកហាង

បុគ្គលិកហាងទំនិញនិងបុគ្គលិកដឹកជញ្ជូនបច្ចុប្បន្នកំពុងធ្វើការថែមម៉ោងដើម្បីធ្វើឱ្យប្រាកដថា យើងមានរបស់ប្រើដែលយើងត្រូវការ។ លើសពីនេះទៀតពួកគេកំពុងប្រឈមហានិភ័យចំពោះខ្លួនឯងនិងគ្រួសារនៃការឆ្លងវីរុសខ្ពស់ផងដែរ។ វាមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាក្នុងការចងចាំរឿងនេះ។
យើងអាចធ្វើរឿងខ្លះដើម្បីជួយសម្រួលដល់បុគ្គលិកទាំងនោះដោយទិញតែរបស់ចាំបាច់ និងរបស់ដែលត្រូវការដោយមានបញ្ជីរមកជាមួយ រួចចូលទៅទិញឲ្យលឿនៗ ហើយចេញទៅវិញលឿនៗ។ បោះចោលស្រោមដៃនិងម៉ាសដែលបានប្រើឱ្យបានត្រឹមត្រូវ ដោយសារការចោលមិនត្រឹមត្រូវនាំការឆ្លងដល់បុគ្គលិកហាងបានផងដែរ។ គួរសមនិងសុភាពរាបសាដល់បុគ្គលិកលក់ ដោយហេតុថាពួកគេក៏ខំធ្វើការយ៉ាងខ្លាំងនិងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបម្រើអតិថិជន។ សូមកុំបន្ទោសឬមួម៉ៅដាក់ពួកគេ បើសិនមានបញ្ហាកង្វះការផ្គត់ផ្គង់សម្ភារៈ ព្រោះពួកគេក៏មិនចង់ឲ្យមានការខ្វះខាតដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ មិនទៅការិយាល័យ ធ្វើការងារពីផ្ទះយ៉ាងណាឱ្យមានប្រសិទ្ធិភាព?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា