KPT+
រឿងសំខាន់ៗ៤ យ៉ាងដែលគួរដឹងពី អាហារសមុទ្រ
របបអាហារមានឥទ្ធិពលច្រើនដល់សុខភាពមនុស្ស ដូច្នេះត្រូវប្រាកដថាយើងមានរបបអាហារមានតុល្យភាពបានត្រឹមត្រូវ។ អាហារទាំងនោះក៏រួមមានអាហារសមុទ្រដែរ។
កុំលេងសើចឲ្យសោះ ថាអាហារសមុទ្រគ្មានអីពិបាក ប៉ុន្តែការរៀបចំអាហារសមុទ្រតម្រូវមានអនាម័យខ្ពស់ ហើយបើមិនប្រយ័ត្នអាចបាត់បង់រសជាតិឬសារជាតិបំប៉ននៃអាហារសមុទ្របាន។
នេះគឺជាគន្លឹះមានប្រយោជន៍មួយចំនួន ដែលជួយយើងក្នុងការចម្អិនអាហារសមុទ្របានឆ្ងាញ់និងមានជីវជាតិគ្រប់គ្រាន់ ៖
១. រក្សាទុកនៅកន្លែងត្រជាក់បំផុត
អាហារសមុទ្រគឺជាអាហារមួយដែលពិបាករក្សាជាងគេ ដូច្នេះយើងចាំបាច់ត្រូវរក្សាទុកកន្លែងត្រជាក់ជានិច្ច ព្រោះវាអាចខូចគុណភាពយ៉ាងឆាប់រហ័ស។ អាយុកាលអាហារអាស្រ័យទៅលើគុណភាពនៃផលិតផល នៅពេលយើងទិញពីផ្សារ។ ទោះយ៉ាងណាត្រូវជ្រើសរើសត្រី ឬផលិតផលដែលស្រស់ៗទើបតែដាក់លក់ថ្មីៗ។

បើយើងរក្សាត្រីទុកនៅសីតុណ្ហភាពមិនត្រឹមត្រូវ នោះគុណភាពរបស់វាងាយនឹងខូច យ៉ាងឆាប់រហ័ស។ ប្រសិនបើផ្ទះរបស់យើងនៅឆ្ងាយពីហាង គួរតែដាក់ត្រីក្នុងធុងស្នោដែលមានទឹកកកសិន។ ចំណាំថាអាហារសមុទ្រ មិនថាត្រី ក្ដាមឬជាអ្វីឡើយ ត្រូវតែរក្សាទុកនៅក្នុងទូទឹកកកដែលត្រជាក់បំផុត។
២. ទីកន្លែងគួរផ្ទុកអាហារសមុទ្រឲ្យបានត្រឹមត្រូវ
បើចង់ចម្អិនត្រីភ្លាមៗនៅពេលយកទៅដល់ផ្ទះ ត្រូវតែដាក់ត្រីនៅក្នុងធុងស្នោទឹកកករហូតដល់ពេលដែលត្រូវចម្អិន។ ប៉ុន្តែបើយើងចង់រក្សាទុកស្អែក ឬពេលបន្ទាប់ទៀត ត្រូវប្រាកដថាដាក់អាហារសមុទ្រឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអាហារទាំងនោះមានរក្សាបានយូរនិងនៅតែមានជីវជាតិ ពេលយើងចង់ចម្អិន។ បង្កងនិងក្ដាមអាចច្រកដាក់ក្នុងថង់ដែលមានរ៉ូត រួចទុកក្នុងកន្លែងត្រជាក់។
ចំណែកខ្យងនិងអយស្ទ័រគួរតែដាក់នៅក្នុងចានដែកដែលទាប និងគ្របកន្សែងឬក្រដាសពីលើ ហើយដាក់ក្នុងទូទឹកកកដូចគ្នា។ ពេលយើងធ្វើដូចនេះ គឺអាចទុកបានរយៈពេល ៧ ទៅ ១០ ថ្ងៃ។
៣. ការរៀបចំគ្រឿងសមុទ្រ
សុវត្ថិភាពចំណីអាហារមានសារៈសំខាន់ណាស់ ព្រោះវានឹងងាយការពារការឆ្លង។ ត្រូវប្រាកដថាកន្លែងរៀបចំអាហារត្រូវតែស្អាតរួមជាមួយដៃរបស់យើងដែរ។ កុំឲ្យទឹកផ្លែឈើកំពប់លើលើអាហារផ្សេងទៀត ព្រោះអាចបង្កឱ្យមានការចម្លងរោគ។
៤. គន្លឹះធ្វើម្ហូប

ការចម្អិនអាហារគឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យរាងកាយរបស់យើងទទួលបានសារធាតុចិញ្ចឹមទាំងអស់។ ត្រូវប្រាកដថា ត្រីត្រូវចម្អិនបានត្រឹមត្រូវនិងមានអនាម័យ ដើម្បីចៀសវាងនៅជំងឺដែលជាប់ជាមួយចំណីអាហារ។
ប្រសិនបើយើងចូលចិត្តញ៉ាំត្រីឆៅ ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតពីភាពស្អាតស្អំ និងត្រូវមានអនាម័យខ្ពស់បំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទិញអីវ៉ាន់ ទិញដោយវិធីឆ្លាតវៃទំាងនេះក្នុងរដូវកាលកូវីដ-១៩
ចុចអានមុខវិជ្ជាចាំបាច់ ៥ យ៉ាងដែលក្នុងសាលាមិនបានបង្រៀនយើង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ