KPT+
បើមិនចង់នាំទុក្ខដាក់ខ្លួនមិនគួរធ្វើរឿង ៧ យ៉ាងនៅលើ Facebook ទេ
Facebook មានទាំងគុណសម្បត្តិនិងគុណវិបត្តិ។ វាធ្វើឱ្យទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ និងអ្នកដទៃបានប្រសើរឡើង។ បើទោះបី Facebook ប្រើសម្រាប់ទំនាក់ទំនងសង្គមក៏ដោយ តែវានៅតែមានគ្រោះថ្នាក់បើអ្នកប្រើមិនបានត្រឹមត្រូវ។
ទាំងនេះជារឿង ៧ យ៉ាងដែលអ្នកមិនគួរធ្វើនៅពេលលេងបណ្ដាញសង្គម Facebook ទេ៖
១. ការរាប់អានមិត្តភក្តិ
ការពិត ប្រើ Facebook ដើម្បីទំនាក់ទំនងជាមួយមនុស្សក្នុងពិភពលោក ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធអាចជាមិត្តនឹងយើងនោះឡើយ។ ចំពោះមនុស្សមិនស្គាល់ និងជនចម្លែក អ្នកមិនគួរចុច add friend ឬ ទទួលជាមិត្តក្នុងគណនីរបស់អ្នកទេ។
២. បង្ហាញព័ត៌ផ្ទាល់ខ្លួនមានច្រើនពេក
មែនទែនទៅ អ្នកជាម្ចាស់គណនីខ្លួនឯង ដូចនេះអ្នកមានសិទ្ធិធ្វើអ្វី ឬលេងអ្វីតាមចំណូលចិត្ត។ មិនថា អ្នកមានសិទ្ធិប៉ុណ្ណាទេ តែប្រវត្តិរូបផ្ទាល់ខ្លួន និងព័ត៌មានពាក់ព័ន្ធនឹងគ្រួសារ អ្នកមិនគួរបង្ហោះច្រើនពេកទេ។ ការប្រកាសព័ត៌មានច្រើនពេក នាំឲ្យមានជនអាក្រក់ឆ្លៀតឱកាសទាញយកប្រយោជន៍ និងបំពានជីវិតឯកជនព្រមទាំងមនុស្សជិតដិតរបស់អ្នក។
៣. លេងហ្គេមជាមួយរូបភាពនិងប្រវត្តិរូប
គ្រាន់តែលេងហ្គេមដើម្បីកម្សាន្ត អ្នកមិនចាំបាច់ដាក់រូបភាពនិងប្រវត្តិរូបផ្ទាល់ខ្លួនទេ។ វាគ្មានមូលហេតុអីដែលត្រូវបង្ហាញតាមរយៈការលេងហ្គេមឡើយ។ ដូចដែលបាននិយាយពីខាងលើ ការប្រកាសព័ត៌មានឯកជនច្រើនប្រឈមនឹងហានិភ័យផ្សេងៗជាមួយជនមិនល្អ។
៤. ចេញមុខចេញមាត់រឿងនយោបាយ
ការពិភាក្សានយោបាយមានសារៈសំខាន់នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ ប៉ុន្តែ Facebook ប្រហែលជាមិនមែនជាកន្លែងល្អសម្រាប់ជជែកទេ។ ការបង្ហោះអត្ថបទនយោបាយច្រើនពេកនៅលើ Facebook គឺជាបុព្វហេតុចម្បងនៃការប្រកាន់គ្នា ហើយការប្រកាសបែបនេះមានគ្រោះថ្នាក់ខ្លាំង ជាពិសេសនៅពេលអ្នកមាននិន្នាការនយោបាយផ្សេងគ្នាជាមួយមិត្តក្នុងបណ្ដាញនេះ។
៥. អនុញ្ញាតឱ្យអ្វីៗចូលមកដោយស្វ័យប្រវត្តិ
នៅលើ Facebook មាន App ផ្សាយពាណិជ្ជកម្ម ឬ App ហ្គេម តែងតែលោតនៅលើ Wall របស់អ្នក។ ដូចនេះ អ្នកមិនគួរចុចឲ្យវាចូលក្នុងគណនីរបស់អ្នកទេ ព្រោះវាគ្មានប្រយោជន៍អ្វីក្រៅពីបង្កមេរោគក្នុងគណនីឡើយ។ បន្ថែមពីលើនេះ ការដែលឲ្យអ្នកដទៃសរសេរលើ Timeline ដោយសេរី ឬ Tag ស្វ័យប្រវត្តិក៏មិនគួរអនុញ្ញាតដែរ។
៦. ចូលចិត្តចម្លងអ្វីពីគេ
ចូរលេង Facebook តាមរបៀបរបស់អ្នក ដោយកុំធ្វើតាមគេ ព្រោះឃើញគេមានអ្នកគាំទ្រច្រើន។ ជួនកាលអ្នកចង់ជួយការងារសប្បុរសធម៌ ឬអ្នកចង់ធ្វើវីដេអូបង្ហោះ ឬអ្នកចង់សរសេរអត្ថបទលើកទឹកចិត្ត មិនថាអ្នកចង់ធ្វើអី សូមធ្វើដោយខ្លួនឯង កុំទម្លាប់ចម្លងតាម។ ទីនេះយើងចង់លើកទឹកចិត្តអ្នកឲ្យរៀនសរសេរ រៀនបង្ហោះអ្វីដែលជាស្នាដៃរបស់ខ្លួនផ្ទាល់ជាអ្នកធ្វើ ចៀសវាងកូពី ក្រែងតែគេប្ដឹង ឬជេរបញ្ចោរ។
៧. ព្យាយាមធ្វើអ្វីឲ្យល្អតាមដែលអាចធ្វើបាន
អ្នកណាៗក៏ចង់ល្អដែរ ប៉ុន្តែកុំសម្ដែង។ ពេលខ្លះអ្នកខាងក្នុងបណ្ដាញសង្គមជាមនុស្សផ្សេង រីឯនៅខាងក្រៅជាមនុស្សផ្សឹង លុះគេស្គាល់ធាតុពិត គេអាចនឹងស្អប់។ គួរធ្វើអ្វីដែលជាខ្លួនអ្នក កុំព្យាយាម Drama ដើម្បីទាក់ទាញ តែចុងក្រោយមិនមានមិត្ត បែរជាមានសត្រូវវិញ។ ថ្វីត្បិតតែមិត្តនៅលើ Facebook មិនដឹងរឿងពិត ក៏ពុំគួរបោកប្រាស់គេដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មនុស្ស ៣ ប្រភេទដែលអ្នកគួរប្រយ័ត្ន និងមិនគួរ Add friend ក្នុង Facebook
ចុចអាន៖ ចរិត ៨ ប្រភេទលើ FACEBOOK ធ្វើឲ្យគេឈឺក្បាលវិលមុខចង់តែ UNFRIEND ចោល
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ