KPT+
តើ លុយ និង ជោគជ័យ ចែកមិនដាច់ពីគ្នាពិតមែនដែរទេ?
គ្រប់ពេលវេលា មនុស្សនៅតែចែកមិនដាច់រវាងជោគជ័យនិងមានទ្រព្យ ជាពិសេសនៅលើវេទិកាជជែកធំៗ មនុស្សជាច្រើនបានអួតពីឋានៈនិងលុយឬក្រុមហ៊ុន ហើយចង់បង្រៀនយុវវ័យពីរបៀបទទួលបានជោគជ័យក្នុងជីវិតទាំងពេលខ្លះគេខ្លួនឯងមិនយល់អ្វីហៅថាជោគជ័យផងក៏មាន។
ភាគច្រើនគេគិតថា ជោគជ័យ ទាក់ទងនឹងផ្លូវដែលមនុស្សអាចរកលុយបានច្រើន មិនថាលក់ទ្រព្យឪពុកម្ដាយ ឬលក់ដូរអ្វី។
ក្រោយមកមានជំងឺម្យ៉ាងដែលមានឈ្មោះថា Depression និងវិបត្តិអស់សង្ឃឹមដទៃទៀត រាប់ចាប់ពីការធ្វើអត្តឃាត រហូតដល់មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ លែងអនុវត្តអ្វីៗបានតាមលំនាំប្រក្រតី លើសពីអារម្មណ៍ស្ត្រេសនឹងការងារអ្នករងគ្រោះជាច្រើន បានបង្ហាញឧទាហរណ៍ទៅរកមូលហេតុពិតដែលតាមពិតមានវិបត្តិជាច្រើនកំពុងត្រូវបានបង្កឡើងដោយពាក្យថា«ជោគជ័យ»។
មនុស្ស ដែលគិតថាខ្លួនទទួលបានជោគជ័យខ្លាំងណាស់អាចថាមើលទៅទាស់ភ្នែក តែពួកគេមិនគ្រោះថ្នាក់ទេ ប្រសិនបើធៀបនឹងមនុស្សដែលគិតថាខ្លួនឯងកំពុងបរាជ័យ។
តាមពិតមនុស្សជាច្រើនមិនបានដឹងទេថា ទោះមិនមែនជាមនុស្សពូកែ ក៏គេអាចជោគជ័យបានដែរ។ ប្រសិនបើគេអាចប្រើជំនាញនិងទេពកោសល្យដើម្បីធ្វើការងារល្អបំផុតតាមដែលអាចធ្វើទៅបាន គេជោគជ័យហើយកុំឲ្យតែទម្រន់ខ្ជិលហើយដេករង់ចាំដើរតាមបុគ្គលជោគជ័យ។
អំពីលុយ

តាមពិតលុយគឺជាកត្តាជំរុញដ៏ធំមួយសម្រាប់អ្វីៗជាច្រើនក្នុងជីវិតបានជាមនុស្សតែងតែយកចិត្តទុកដាក់ជាមួយចំណូលនិងទ្រព្យ។ ដោយសារតែលុយចាំបាច់សម្រាប់សេដ្ឋកិច្ចហើយក៏ជាឧបករណ៍វាស់ថាតើអាជីវកម្មនីមួយៗ ទទួលបានជោគជ័យឬអត់ អាជីពនោះកម្រិតកំពូលដែរឬអត់? ដូច្នេះមនុស្សគ្រប់គ្នាតែងកំណត់ថាអ្នកណាម្នាក់ជោគជ័យដោយសារ លុយចំណូលនិងទំហំប្រាក់ខែ។
ភាពពិតជាក់ស្ដែង

ចំណុចសំខាន់គឺមិនចាំបាច់រកលុយបានច្រើនដើម្បីទទួលបានជោគជ័យទេ។ មនុស្សខ្លះ អាចស្ថិតនៅធម្មតា ហើយចាត់ទុកខ្លួនឯងថាទទួលបានជោគជ័យប្រសិន គេមិនបានធ្លាក់ទឹកចិត្តឬ បានឈ្នះការធ្លាក់ទឹកចិត្ត និងរស់ក្នុងសុភមង្គលជាមួយអ្វីដែលគេមាន ។ ចំណែកមនុស្សជោគជ័យដែលងាយស្រួលរកបំផុត គឺអ្នកដែលចេះបង្រៀន មានចិត្តចង់បរិច្ចាគ ហ៊ានចែករំលែកផលប្រយោជន៍ ហ៊ានបណ្ដុះបណ្ដាល និងហ៊ានជ្រោមជ្រែងអ្នកដទៃ ឬចូលជាកម្លាំងស្ម័គ្ររបស់អង្គការសហប្រជាតិដើម្បីសង្គ្រោះផែនដី។
វិធីចុងក្រោយដើម្បីមើលខ្លួនឯងថាជោគជ័យឬមិន គឺមើលមនុស្សដែលនៅជិតយើង។ ថាយើងត្រូវបានទទួលស្គាល់ដោយសង្គមសុំជំនួយគេគាំទ្រយើងព្រោះយើងចែកទាន ឬគេពិតជាគោរពបុគ្គលិកលក្ខណៈរបស់យើង?
ក្នុងកាលៈទេសៈខ្លះ យើងអាចមានឥទ្ធិពលលើមនុស្សផ្សេងទៀតដោយសារបណ្ដោះអាសន្នដែលយើងជាមេគ្រប់គ្រងគេ ឬគេកំពុងចង់បានអ្វីមួយពីយើង។ តែប្រសិនបើយើងមានការគោរពទាំងមិនបានផ្ដល់អ្វីដល់ពួកគេ នោះទើបជាមនុស្សខ្លាំងពិតមែនជាមួយនឹងសមិទ្ធផលយើងផ្ទាល់ ឬការចែករំលែកឱកាសដើម្បីអ្នកផ្សេងអាចនឹងទទួលបានជោគជ័យដែរ ក្នុងបរិបទផ្ទាល់ខ្លួន អាចធ្វើអ្វីមួយដែលមនុស្សជាច្រើនមិនអាចធ្វើបាន៕
ចម្រើនតារា
ចុចអាន៖អត្ថន័យពណ៌ផ្កាកុលាប សម្រាប់ទិញជូនឲ្យនរណាម្នាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង