KPT+
ជំនាញក្រៅសាលាទាំង ៧ ដែលនាំឲ្យយើងក្លាយជាមនុស្សពូកែក្នុងវិស័យការងារ
ការអភិវឌ្ឍនភាពវាងវៃខាងអារម្មណ៍ នឹងធ្វើឱ្យយើងក្លាយជាបុគ្គលិកដែលមានតម្លៃជាងមុន ព្រមទាំងបង្កើនឱកាសជោគជ័យក្នុងអាជីពការងារថែមទៀត។ នេះគឺជាពហុជំនាញទាំង ៧ ដែលយើងត្រូវការដើម្បីទទួលបានជោគជ័យ!
១. ភាពជាអ្នកដឹកនាំ

ក្រុមហ៊ុនចង់បានបុគ្គលិកដែលអាចត្រួតពិនិត្យនិងដឹកនាំបុគ្គលិកផ្សេងទៀត ពួកគេចង់បានបុគ្គលិកដែលអាចបង្កើតទំនាក់ទំនងឡើងចុះ និងឆ្លងកាត់បណ្ដាញនៃទំនាក់ទំនងគ្នាទៅវិញទៅមក។ វាយតម្លៃលើកទឹកចិត្តនិងនិងគោរពវិន័យបង្កើតក្រុមដោះស្រាយទំនាស់ និងជួយបង្កើតវប្បធម៌ដែលក្រុមហ៊ុនចង់បាន។
២. ការងារជាក្រុម
បុគ្គលិកភាគច្រើន គឺជាផ្នែកមួយនៃក្រុម សូម្បីតែអ្នកមិនមែនជាក្រុមផ្លូវការក៏ត្រូវការសហការជាមួយបុគ្គលិកផ្សេងទៀតដែរ។ អ្នកប្រហែលជាចូលចិត្តធ្វើការតែឯង ប៉ុន្តែជាការសំខាន់ដើម្បីបង្ហាញថាអ្នកយល់និងពេញចិត្តចំពោះតម្លៃនៃការចូលរួម និងធ្វើការជាដៃគូជាមួយអ្នកដទៃដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុនរួមគ្នា។
៣. ពហុជំនាញរួមគ្នា

ការប្រាស្រ័យទាក់ទងដោយជោគជ័យ ត្រូវមានសមាសធាតុចំនួនប្រាំ។ ការប្រាស្រ័យទាក់ទងដោយពាក្យសំដី (Verbal ) សំដៅទៅលើសមត្ថភាពរបស់អ្នកក្នុងការនិយាយច្បាស់ៗ និងល្អិតល្អន់។ ការប្រាស្រ័យទាក់ទងបែបមិនមែនពាក្យសំដី (Nonverbal) រួមបញ្ចូលទាំងសមត្ថភាពក្នុងការបង្ហាញភាសាកាយវិការវិជ្ជមាន និងទឹកមុខ។ ការប្រាស្រ័យទាក់ទងតាមបែប (Aural) គឺជាសមត្ថភាពក្នុងការស្ដាប់នូវអ្វីដែលអ្នកដទៃកំពុងនិយាយ។ ការប្រាស្រ័យទាក់ទងជាលាយលក្ខណ៍អក្សរ ( Written )សំដៅទៅលើភាពប៉ិនប្រសប់របស់អ្នកក្នុងការទំនាក់ទំនង ឬការតែងសារអត្ថបទរបាយការណ៍និងប្រភេទឯកសារផ្សេងទៀត។ ការប្រាស្រ័យទាក់ទងដោយការមើលឃើញ (visual) ទាក់ទងនឹងសមត្ថភាពរបស់អ្នក ក្នុងការបញ្ជូនព័ត៌មានដោយប្រើរូបភាពនិងជំនួយសំឡេងផ្សេងទៀត។
៤. ជំនាញដោះស្រាយបញ្ហា
មនុស្សជាច្រើនបានងាកចេញពីបញ្ហា ព្រោះពួកគេមិនយល់ថាក្រុមហ៊ុនជួលបុគ្គលិកដើម្បីដោះស្រាយបញ្ហាឡើយ។ ឧបសគ្គតែងកើតមានក្នុងក្រុមហ៊ុនជានិច្ច បើសិនជាយើងមានសមត្ថភាពក្នុងការប្រើប្រាស់ចំណេះដឹងដើម្បីស្វែងរកចម្លើយចំពោះបញ្ហាបន្ទាន់ នោះនិងអាចបង្កើតដំណោះស្រាយមួយមិនខាន ហើយយើងនឹងក្លាយជាមនុស្សពូកែក្នុងការងារដោយមិនដឹងខ្លួន។
៥. សីលធម៌ការងារ

ប្រធានក្រុមហ៊ុនមិនចង់ចំណាយប្រាក់លើបុគ្គលិកនៃផ្នែកមីក្រូហិរញ្ញវត្ថុច្រើនទេ។ មេរបស់យើង តែងរំពឹងថាបុគ្គលិកនឹងទទួលខុសត្រូវធ្វើការងារដែលសមនឹងទទួលប្រាក់ខែ រួមទាំងការគោរពពេលវេលាជាក់លាក់ដែលមកដល់កន្លែងការងារ និងត្រូវប្រាកដថាការងារមិនមានកំហុស។
៦. ភាពបត់បែន
ក្រុមហ៊ុននានាត្រូវការផ្លាស់ប្ដូរក្នុងល្បឿនលឿន ដើម្បីរក្សាការប្រកួតប្រជែង។ ដូច្នេះពួកគេចង់បានបុគ្គលិកដែលអាចបន្ថែមល្បឿនឬផ្លាស់ប្ដូរទិសដៅតាមតម្រូវការ។ ដូចគ្នានេះផងដែរ ស្របពេលដែលសេដ្ឋកិច្ចអាចងើបឡើងវិញ ក្រុមហ៊ុនជាច្រើនមិនមានបុគ្គលិកពេញលេញទេ ដូច្នេះពួកគេចង់ឱ្យបុគ្គលិកដែលអាចមានតួនាទីច្រើនជាងមួយ ហើយបម្រើមុខងារលើសពីមួយ។
៧. ជំនាញទំនាក់ទំនង

នេះគឺជាជំនាញរបស់មនុស្សមួយប្រភេទ រួមមានសមត្ថភាពក្នុងការកសាង និងរក្សាទំនាក់ទំនងអភិវឌ្ឍនិងប្រើប្រាស់ការទូត។ វាក៏រួមបញ្ចូលទាំងសមត្ថភាពក្នុងការផ្ដល់ និងទទួលការរិះគន់ក្នុងន័យស្ថាបនា ចេះអត់ធ្មត់ គោរពគំនិតរបស់អ្នកដទៃ និងការយល់ចិត្តពួកគេ។
ប្រសិនបើយើងមិនមានជំនាញទាំងនេះទេ វាមិនដែលយឺតពេលទេក្នុងការអភិវឌ្ឍ។ យើងអាចរៀនបានច្រើន ដោយគ្រាន់តែសង្កេតមើលមនុស្សផ្សេងទៀតនៅក្នុងក្រុមហ៊ុនដែលពូកែលើវិស័យទាំង ៧ នេះ៕
ប្រែសម្រួល៖សាង ស្រីល័ក្ខ
ចុចអាន៖ រឿងសម្រាប់ចូលនិវត្តន៍ ដែលគួរគិតចាប់ពីពេលនេះទៅ
ចុចអាន៖ តើធ្វើដូចម្ដេចដើម្បីឲ្យមិត្តរួមការងារឈប់មកលូកលាន់បញ្ជាដូចចៅហ្វាយ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?