KPT+
រឿងសម្រាប់ចូលនិវត្តន៍ ដែលគួរគិតចាប់ពីពេលនេះទៅ
គោលដៅយើងគ្រប់គ្នា គឺមានប្រាក់ច្រើនសម្រាប់ការចូលនិវត្តន៍។ គ្រប់យ៉ាង ចូរគិតពីពេលនេះទៅ។
ចូរគណនាការចំណាយពេលវ័យចាស់ ដែលចែកជាពីរសំខាន់គឺ ១ ការចំណាយដែលចាំបាច់ រួមមាន ស្បៀងអាហារសម្លៀកបំពាក់ គេហដ្ឋាន ឧបករណ៍ប្រើប្រាស់ មធ្យោបាយធ្វើដំណើរនិងការថែទាំសុខភាព (ច្រើនជាងមុន)។ ២ ការចំណាយមិនចាំបាច់ រួមបញ្ចូលវិក័យប័ត្រទូរទស្សន៍ខ្សែកាប សមាជិកក្លឹបហាត់ប្រាណ ថ្លៃទូរសព្ទចល័ត បុណ្យទាន ឬការដើរកម្សាន្តដទៃទៀត ថ្លៃធានារ៉ាប់រង ។ល។
យើងអាចចាប់ផ្តើមរៀបចំលំហូរលុយតាមរយៈ៖
កុំសន្សំលុយ ចូរវិនិយោគ
បើអ្នកគ្មានភាពជាសហគ្រិន កុំបង្អង់ កុំទុកលុយជាចំណីកណ្ដៀរ ចូរស្វែងរកដៃគូដែលអាចទុកចិត្ត សុំចូលហ៊ុនជាមួយគេ មានលាយលក្ខ៍អក្សរ ជាកិច្ចសន្យាដែលនឹងបែងចែកផលចំណេញទៅថ្ងៃមុខ តិចក្តីច្រើនក្តីវាពិតជាប្រភពចំណូល។ ចំណាយ លើការវិនិយោគបែបនេះ តិចៗតែច្រើនកន្លែង វាមានហានិភ័យទាបតែអ្នកមានចរន្តចំណូលជានិច្ចប្រសើរជាងទៅរកស៊ីធំដុំដែលត្រូវឆ្លងកាត់ហានិភ័យច្រើន។
បង្កើតមុខរបរតូចៗ ដែលមិនជាប្រកួតប្រជែង
លក់ដូរបន្តិចបន្តួចកំដរដៃ មានពេលវេលាច្រើននៅសម្រាកផ្ទះទោះគ្មានចំណូលច្រើនតែនៅមានចំណូលយ៉ាងហោចណាស់អាចរួចថ្លៃបរិភាគបីពេល ភ្លើងទឹក ចៀសវាងសុំលុយកូនៗចាយ។ អ្នកអាចលក់ដូរមុខផ្ទះ ឬហាងណាមួយតម្លៃជួលទាប បានប៉ុន្មានយកប៉ុណ្ណឹង ចង់បិទទ្វារសម្រាកក៏មិនជារឿងធំុំដុំអ្វី។ អ្នកចាស់ទៅមិនអាចនៅតស៊ូធ្វើការបើកហាង៧ថ្ងៃក្នុងមួយសប្តាហ៍ឡើយ តែជីវិតដែលសម្រាក់៧ថ្ងៃមួយសប្តាហ៍គឺជាជីវិតដែលគ្មានន័យដូចគ្នា។
ដាក់ជួលអចលនទ្រព្យ
ផ្ទះដែលធំអាចដាក់ជួល ព្រោះបានចំណូលផង អ្នកមិនបាច់ចំណាយជួលគេសម្អាតផង។ អ្នកអាចស្នាក់នៅទីតាំងតូច ស៊ីវិល័យ មានផាសុកភាព ហើយមិនចាំបាច់ហត់នឿយច្រើន ។
ការបង្កើតគណនីយចាស់ជរាទុកនៅធនាគារ
ប្រសិនបើវិក័យប័ត្រប្រើប្រាស់សម្រាប់វ័យចាស់ទៅ ជាមធ្យម ២០០ ដុល្លារក្នុងមួយខែ សូមដាក់ ២០ ដុល្លារចោលជារៀងរាល់ខែ បើគិតថា៥០០ចូរទុក៥០ដុល្លារ។ អ្នកត្រូវតែជំនះទុកថវិកានេះជាអទិភាព នឹងជារឿងចាំបាច់។ ចំពោះគណនីយសម្រាប់ថ្លៃថែទាំសុខភាព ប្រសិនបើអ្នកបានបង់ថ្លៃធានារ៉ាប់រងសុខភាព បន្ទាប់ពីចូលនិវត្តន៍អ្នកមិនជាពិបាកទេ តែបើទុកលុយខ្លួនឯង ចូរប៉ាន់ប្រមាណការចំណាយលើសុខភាពនៅពេលចូលនិវត្តន៍ទៀត៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ ចង់រស់ឱ្យបានដល់អាយុ១០០? មានវិធី!
ចុចអាន៖ សេដ្ឋីៗនៅប្រទេសអ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន
-
ព័ត៌មានជាតិ២១ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ