Connect with us

KPT+

ស្តាប់ច្រើន និយាយតិច​ ជាគុណសម្បត្តិនៃបុគ្គលឆ្លាតវៃ

បានផុស

នៅ

ជាធម្មតាមនុស្សចូលចិត្តនិយាយច្រើន និងចូលចិត្តឲ្យគេស្ដាប់ តែមិនសូវចូលចិត្តស្ដាប់គេនោះទេ។ និយាយបែបនេះមិនមែនឲ្យអ្នកស្ងាត់ស្ងៀមមិនមាត់មិនកដែរ ប៉ុន្តែចង់ឲ្យអ្នក​បានស្វែងយល់ពីគុណវិបត្តិនៃការនិយាយមិនឈប់ ហើយរៀនប្ដូរទម្លាប់ស្ដាប់គេវិញម្ដង។ នេះជាហេតុផលដែលអ្នកត្រូវដឹងនៃគុណសម្បត្តិនៃការនិយាយតិច៖

អ្នកនឹងទទួលបានចំណេះច្រើន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលស្ដាប់ឲ្យបានច្រើន អ្នកនឹងទទួលបានចំណេះដឹងជាងពេលនិយាយ ដោយហេតុថា ចំណេះដឹងរមែងទទួលពីការអានច្រើន និងស្ដាប់ច្រើន  មិនមែននិយាយច្រើននោះឡើយ។ គិតមើល៍! បើរវល់តែនិយាយ មានឯណាស្ដាប់គេស្ដាប់ឯង? មានពេលឯណាសញ្ជឹងគិត និងស្វែងរកចំណេះថ្មី?

អ្នកនឹងមិនស្តាយពេលក្រោយ

និយាយប៉ប៉ាច់ប៉ប៉ោច និយាយចាក់ឆ្កឹះឆ្គាល និយាយគ្មានមូលដ្ឋានច្បាស់ និយាយតាមអារម្មណ៍ សុទ្ធតែមិនមានប្រយោជន៍។ ត្រូវដឹង! បើអ្នកនិយាយហើយ វាអត់អាចលេបវិញបានទេ។ ដូច្នេះពេលខ្លះសម្ដីរបស់អ្នកអាចសម្លាប់ទឹកចិត្តអ្នកដទៃ ឬអាចខូចការ ធ្វើឲ្យអ្នកខ្លួនឯងមានវិប្បដិសារីបាន។

អ្នកអាចចៀសវាពាក្យសម្ដីចង្រៃៗបាន

ការនិយាយដោយមិនគិត មិនមានព័ត៌គ្រប់គ្រាន់ ឬហួសពីការពិត អាចជាហេតុនាំរឿងរ៉ាវមិនល្អកើតមានដោយអចេតនា។ និយាយច្រើនពេកអាចបង្ករជាជម្លោះ ឬហិង្សា និងគំនុំ ដូចពាក្យចាស់ពោលថា “មាត់អត់គម្រប” ដែលចង់សំដៅដៅដល់សម្ដីមិនចេះគិត បង្កជាបញ្ហាដល់ខ្លួនឯង។

អ្នកនឹងទទួលបានការឲ្យតម្លៃ

មនុស្សភាគច្រើនមានបំណងចង់ឲ្យអ្នកដទៃស្តាប់ខ្លួនច្រើនជាង ជាពិសេសក្នុងវេទិកាអ្វីមួយ វាគ្មិនរមែងចង់បានការយកចិត្តទុកដាក់ស្ដាប់ពីអ្នកចូលរួម។ ដូច្នេះតាមរយៈការក្លាយជាអ្នកស្តាប់ល្អ វាប្រសើរជាជាងដណ្ដើមគេនិយាយ ឬកាត់សង្វាក់អ្នកដទៃ។ បើនៅក្នុងកិច្ចពិភាក្សាឬប្រជុំ នៅពេលអ្នកស្ដាប់ច្រើន ហើយនិយាយតិច គេនឹងឲ្យតម្លៃអ្នកខ្ពស់។

អ្នកអាចនឹងទទួលបានព័ត៌មានច្រើន

ជាថ្មីម្ដងទៀត ការនិយាយច្រើន ធ្វើឲ្យអ្នកមិនមានពេលស្ដាប់។ មិនមានពេលស្ដាប់ ធ្វើឲ្យខកកខានព័ត៌មាន ឬមិនយល់គ្នាពេលជជែក។  ការរក្សាភាពស្ងៀមស្ងាត់ស្ដាប់នាំឲ្យ អ្នកអាចទទួលបានព័ត៌មានកាន់តែច្រើនពីមនុស្សដែលអ្នកកំពុងនិយាយជាមួយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រៀនស្គាល់មុខមាត់ពិត មនុស្ស​ប្រភេទមិត្តទ្រុស្តមិត្ត

ចុចអាន៖ ចេះ«ស្តាប់យ៉ាងល្អ» គឺជាជំនាញចាំបាច់ចំពោះតួនាទីគ្រប់គ្រង គ្រប់លំដាប់ថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

គម្រោងអភិវឌ្ឍន៍ដីលំនៅឋាន «មរតកឆ្មាបាត់» ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រកាសសម្ពោធបើកលក់ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

បុរសចិន ​វ័យ​២៧​ឆ្នាំ​ម្នាក់ ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ក្រោយម៉ាស្សា​​ ក និង​ស្មា​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ណេតាន់យ៉ាហ៊ូ រំពឹង​ថា កិច្ចព្រមព្រៀងចំណាប់ខ្មាំងអាចនឹងត្រូវបានបញ្ចប់ក្នុង​ពេល​២-៣ថ្ងៃ​ទៀត

កីឡា៣១ នាទីutes មុន

ប្រវត្តិ​មិន​ធ្លាប់​ឈ្នះ ក្រុម​បាល់ទះ​ កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី លើក​ទី​៧ រសៀល​នេះ

សេដ្ឋកិច្ច៤១ នាទីutes មុន

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ទទួលបានជំនួយឥតសំណងសរុប ១,២ លានដុល្លារ សម្រាប់​គាំទ្រសកម្មភាពផលិតកម្ម

កងការពារអាកាស
ព័ត៌មានជាតិ១៨ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម