KPT+
ផ្ដើមសង្គ្រោះបរិស្ថានតាមទម្លាប់ងាយៗប្រចាំថ្ងៃ
បច្ចុប្បន្ន បញ្ហាប្លាស្ទិក និងសំរាម នៅតែជាបញ្ហាចោទនៅពាសពេញពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាដែរ។ តាមពិតទៅ ប្រទេសយើងមិនជាធំប៉ុន្មានទេ ប៉ុន្តែការរងគ្រោះដោយសារកាកសំណល់កង្វក់នៅតែមាន ទោះបីមានការផ្សព្វផ្សាយនិងជួយជ្រោមជ្រែងពីបណ្ដាញនានាក៏ដោយ។ បញ្ហានោះអាចមកពីយើងម្នាក់ៗមិនបានចូលរួមក៏ថាបាន! ដូច្នេះដើម្បីឲ្យស្រុកទេសគ្មានសំរាម មានអនាម័យល្អ យើងគ្រប់គ្នាអាចចូលរួមជួយថែរក្សាវាតាមវិធីងាយៗដូចខាងក្រោម៖
ដាក់ទំនិញក្នុងថង់តែមួយ

ពេលយើងទៅផ្សារ ជាធម្មតាបើទិញតែបន្លែ ប្រាកដជាដាក់ចូលគ្នាដោយមិនបាច់គិតច្រើន រីឯអ្នកលក់ក៏ច្រកឲ្យដោយស្វ័យប្រវត្តិ។ ប៉ុន្តែពេលទិញទំនិញផ្សេងៗដូចជា ត្រីសាច់ គ្រឿងផ្សំដែលមានដបឬកញ្ចប់ ប្រាកដជាច្រកក្នុងថង់ផ្សេងទៀត។ តាមពិត ការធ្វើបែបនេះយូរៗទៅ យើងបានក្លាយទៅជាអ្នកសន្សំអាវុធសម្លាប់បរិស្ថានខ្លួនឯងទៅវិញទេ។ មែនទែនទៅ សាច់និងបន្លែដាក់ក្នុងថង់តែមួយក៏បាន វាមិនមានបញ្ហាអីឡើយ ព្រោះពេលទៅដល់ផ្ទះយើងគង់តែលាងវាចម្អិន ឬបើដាក់ក្លាស្សេក៏គង់តែយកវាទៅដាក់ក្នុងប្រអប់ ដូច្នេះថង់ក៏គង់នឹងបោះចោលដដែលហ្នឹង។ បើដូច្នេះចាំបាច់អីត្រូវសន្សំស្ប៉ោងច្រើនម្លេះឲ្យបរិស្ថាន?
ព្យាយាមមិនប្រើប្លាស្ទិក

ការពិត ទាំងយើងទាំងគេចៀសមិនផុតពីការប្រើប្រាស់ថង់ប្លាស្ទិកឡើយ ប៉ុន្តែនៅពេលដែលយើងអាចកាត់បន្ថយបានទោះតិចឬច្រើន យើងត្រូវតែធ្វើ! មានរបៀបដែលយើងអាចកាត់បន្ថយការប្រើប្រាស់វាជាច្រើននៅក្នុងជីវិតប្រចាំថ្ងៃដោយការចេះបដិសេធថង់ប្លាស្ទិក។ ១ ពេលទៅផ្សារ! មានកាបូបក្រណាត់មួយ អាចកាត់បន្ថយថង់យ៉ាងហោចណាស់ ២ ឬ ៣ ក្នុងការទិញទំនិញម្ដង។ ២ ពេលទិញភេសជ្ជៈ! បើមានដបទឹកដែលអាចដាក់កាហ្វេឬភេសជ្ជៈបាន យើងឲ្យគេឆុងដាក់ក្នុងនោះទៅ! ធ្វើបែបនេះវាបានកាត់បន្ថយការប្រើប្រាស់កែវប្លាស្ទិក ទុយយោជ័រ ហើយនិងថង់យួរវាទៀតផង។ ៣ ពេលទិញអាហារខ្ចប់ យកប្រអប់របស់យើងទៅខ្ចប់នោះគឺជាការល្អ! លើកតែហាងគេមានខ្ចប់ស្លឹកឈូកឬស្លឹកចេកផ្សេងៗ។
ប្រើប្រាស់ Eco-Friendly

Eco-Friendly គឺសំដៅលើរបស់របរដែលមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ ការប្រើរបស់ Eco-Friendly រួមមាន ការបូបក្រណាត់ និងដបទឹកធ្វើពីឈើជាដើម។ បង្កើតទម្លាប់សុទិដ្ឋិនិយមជាមួយនឹងដបទឹកឈើដោយចាក់បំពេញទឹកពេលវាអស់ និងមិនប្រើដបទឹកប្លាស្ទិក។ ក្រៅពីនេះ ទម្លាប់ប្រើកាបូបក្រណាត់ដោយពេលទៅណាមកណាដូចជា ទៅទិញរបស់នៅម៉ាត នៅផ្សារទំនើប ឬផ្សារបន្លែធម្មតាហើយច្រករបស់ដែលទិញជាមួយកាបូបក្រណាត់នោះ។ តែប៉ុណ្ណឹងយើងបានកាត់បន្ថយថង់ប្លាស្ទិក ១ ទៅ ២ ក្នុងម្ដងបាត់ទៅហើយ។ បើមានកន្ត្រកក៏កាន់តែល្អ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖កុំឃើញក្រូចឆ្មារពណ៌លឿងស្មានគ្មានវីតាមីនស្មើពណ៌បៃតង អានហើយអាចភ្ញាក់ផ្អើល
ចុចអាន៖អាថ៌កំបាំងទាំង ១៣ នៃពណ៌ត្នោតដែលគ្រប់គ្នាកម្រដឹង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ