Connect with us

KPT+

គន្លឹះ​លក់​ទូរស័ព្ទ Iphone បាន​ប្រាក់​ច្រើន ​ទោះ​ទូរស័ព្ទ​ជា​ស៊េរី​ចាស់ក៏​ដោយ

បានផុស

នៅ

ប្រសិនបើ​យើង​កំពុង​តែ​មាន​បំណង​​លក់​ទូរស័ព្ទ iPhone ហើយ​ចង់​​បាន​ប្រាក់​ច្រើន​​ ត្រូវ​ប្រាកដ​ថា​​​ ​ទូរស័ព្ទ​មិន​បាន​ខូចខាត​ ឬ​បែកបាក់​ត្រង់​ចំណុច​ណាមួយ។

នេះ​គឺ​ជា​គន្លឹះ​ទាំង៧ ដែល​ជួយ​យើង​ឲ្យ​ទទួល​បាន​ប្រាក់​ច្រើន​ពី​ការ​លក់​ទូរស័ព្ទ iPhone ចាស់​របស់​យើង។

១. បម្រុង​ទុក​ទុក​ទិន្នន័យ

រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ​គឺ​បម្រុង​ទុក​ទិន្នន័យ​ទាំងអស់​ ដែល​រក្សា​ទុក​ដោយ​ប្រើ​អង្គ​ចងចាំ​កុំព្យូទ័រ​ ឬ​ឧបករណ៍​ចល័ត​ផ្សេង​ទៀត។ ត្រូវ​តែ​ច្បាស់​ថា ​យើង​បាន​បម្រុង​ទុក​ទិន្នន័យ​សំខាន់ៗ​ទាំងអស់​ មុន​ពេល​បន្ត​ទៅ​ជំហាន​បន្ទាប់។

២. យក​ព័ត៌មាន​ផ្ទាល់ខ្លួន​ចេញ

ជំហាន​បន្ទាប់​គឺ​យក​ព័ត៌មាន​ផ្ទាល់ខ្លួន​ចេញ​ពី​ឧបករណ៍​របស់​យើង។ នេះ​រួម​បញ្ចូល​ព័ត៌មាន​ធនាគារ​ និង​កាត​ឥណទាន​ អាសយដ្ឋាន​ អ៊ីមែល​ និង​រូបថត​របស់​យើង។

ឧបករណ៍​នេះ​ត្រូវ​តែ​លុបចោល​នូវ​រាល់​ព័ត៌មាន​ផ្ទាល់ខ្លួន មុន​ពេល​ដែល​អ្នកណា​ម្នាក់​​ប្រើ​ត​ពី​យើង។

៣. ដោះសា​ទូរស័ព្ទ iPhone

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​ដោះសា​ទូរស័ព្ទ iPhone យើង​គួរ​តែ​ដឹង​អំពី​ហានិភ័យ។ ស្មាតហ្វូន​នេះ​អាច​ប្រែ​ទៅ​ជា​អាសាបង់ ប្រសិន​បើ​យើង​មាន​កំហុស​នៅ​ពេល​ដោះសា។ និយាយ​ម៉្យាង​ទៀត​ទូរស័ព្ទ iPhone ​មិន​អាច​មកវិញ​បានទេ​ ដូច្នេះ​សូម​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​នេះ។

៤. សម្អាត​ផ្នែក​ខាង​ក្រៅ​នៃ​ឧបករណ៍

ត្រូវ​ប្រាកដ​ថា​បាន​សម្អាត​វាឲ្យស្អាត​ល្អ និង​កម្ចាត់​នូវ​កម្ទេចកំទី​និង​ធូលី​កខ្វក់​ដែល​មាន​នៅ​ជុំវិញ​ប៊ូតុង​គែម​ទូរស័ព្ទ​។ សម្អាត​អេក្រង់​ដោយ​ក្រណាត់​ទន់​ និង​ឧបករណ៍​សម្អាត​ដែល​ត្រូវ​បាន​ផលិត​ជា​ពិសេស។

៥. ប្រមូល​គ្រឿង​បន្លាស់​ទាំង​អស់

បើ​យើង​មាន​គ្រឿង​បន្លាស់​ណាមួយ​ដែល​ភ្ជាប់​ជាមួយ​ឧបករណ៍​ សូម​បញ្ចូល​វា​នៅ​ក្នុង​ការ​លក់រួមគ្នា។ យើង​រួម​បញ្ចូល​គ្រឿង​បន្លាស់​កាន់​តែ​ច្រើន ​​ប្រាក់​ក៏​ទទួល​បាន​កាន់​តែ​ច្រើន។ របស់របរ​ដូចជា​ឆ្នាំង​សាក​ ខ្សែ ឬ​បើ​​អាច​នៅ​រក្សា​ប្រអប់​ដើម​របស់​​ទូរស័ព្ទ​បាន​ទៀត ​រឹតតែ​ប្រសើរ។

៦. ស្វែងយល់​ពី​តម្លៃ

មិនមែន​ទូរស័ព្ទ​ចាស់​ទាំងអស់​មាន​តម្លៃ​ស្មើ​នឹង​ចំនួន​ទឹកប្រាក់​ដូចគ្នា​ទេ។ វា​មាន​កត្តា​ជា​ច្រើន​ដែល​ត្រូវ​បាន​បន្ថែម​រួមគ្នា​ ដើម្បី​បង្កើត​តម្លៃ​សម្រាប់​ឧបករណ៍​របស់​យើង។ ទាំងនេះ​រួមមាន​លក្ខខណ្ឌ​អាយុ​ និង​គំរូ។ នៅ​ពេល​ដែល​យើង​ដឹង​ពី​តម្លៃ​របស់​ទូរស័ព្ទ iPhone យើង​អាច​កំណត់​តម្លៃ​សមរម្យ​មួយ​បាន។

៧. សម្រេចចិត្ត​ពី​របៀប​លក់​ទូរស័ព្ទ iPhone

នៅ​ពេល​ទូរស័ព្ទ​ត្រៀម​លក់ ​យើង​ត្រូវ​សម្រេចចិត្ត​ថា ​តើ​នឹង​លក់​វា​យ៉ាង​ដូចម្ដេច។ យើង​ក៏​អាច​ជ្រើសរើស​នៅ​ក្នុង​ស្រុក​ ដោយ​មាន​ការ​ផ្សាយពាណិជ្ជកម្ម​តាម​កាសែត​ឬ​ផ្ទាំង​ព័ត៌មាន​ ឬ​ចូល​ទៅ​អ៊ីនធឺណិត​ ហើយ​ប្រើ​គេហទំព័រ ដែល​អាច​កំណត់​តម្លៃ​ផ្ទាល់ខ្លួន​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖lifehack

ចុចអាន៖សម័យ​មេរោគ គំនិត​ដែល​ធ្លាប់​មិន​ឲ្យ​តម្លៃ​លើ​បណ្ដាញ​បច្ចេកវិទ្យា​នឹង​ខកចិត្ត

ចុចអាន៖អ្នក​ជំនាញស៉ើបដឹង​ការពិត រឿង​សារ​ចម្លែក​ភាសា​ចិន​​ លើ​កម្មវិធី WhatsApp

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម