KPT+
អ្នកពូកែសន្សំប្រាក់ប្រើវិធីនេះពេលដើរទិញទំនិញ
ជាទូទៅ ឲ្យតែបានដើរផ្សារ មិនថាមានលុយប៉ុន្មានក៏មិនងាយសល់ដែរ។ ដើរទិញឥវ៉ាន់ម្ដងៗ មានប៉ុន្មានក៏ចាយខ្ទេចទាំងអស់។ ជួបកាល មកពីផ្សារវិញ មិនបានទាំងរបស់ដែលត្រូវទិញទៀត។
តើគួរធ្វើយ៉ាងណា ចំពោះបញ្ហានេះ? ហើយធ្វើយ៉ាងម៉េចអាចសន្សំប្រាក់រាល់ពេលដើរទិញទៅនិញ?
១. ធ្វើបញ្ជីរទិញទំនិញ

រៀបបចំផែនការឲ្យរួចរាល់ មុនដើរទិញទំនិញជាមួយនឹងបញ្ជីដែលមានស្រាប់។ ការធ្វើបែបនេះ មិនធ្វើឲ្យយើងវង្វេង ដោយចេះតែទិញនេះឬទិញនោះ តាមការនឹកឃើញឡើយ។
២. ដើរផ្សារម្នាក់ឯង
ការសិក្សាមួយបានរកឃើញថា អ្នកទៅទិញទំនិញតែឯង អាចកាត់បន្ថយការចំណាយរហូត ៦៥% ខណៈអ្នកដើរផ្សារជាមួយគ្រួសារឬមិត្តភ័ក្ដិអាចបន្ថយការចាយវាយបានតែ ៣២% ប៉ុណ្ណោះ។
៣. ស្ដាប់ភ្លេងកំដរពេលដើរផ្សារ
ពេលណាដើរទិញទំនិញតែឯង ដើម្បីកុំឲ្យអផ្សុក អាចដាក់កាសត្រចៀកស្ដាប់ចម្រៀងបាន។ ចិត្តវិទូផ្នែកអតិថិជននិងជាសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ Deakin លោក Paul Harrisons ណែនាំឲ្យដើរទិញឥវ៉ាន់ជាមួយការសា្ដប់តន្ត្រី ព្រោះអាចជួយឲ្យការសម្រេចចិត្តទិញបានត្រឹមត្រូវ។
៤. ញ៉ាំអាហារមុនទៅផ្សារ
តាមការស្រាវជ្រាវមួយដែលធ្វើឡើងដោយលោក Alison Jing Xu នៅសាកលវិទ្យាល័យ Minnesota បានរកឃើញថា វាជាការល្អ បើញ៉ាំអាហារឲ្យឆ្អែតមុនពេលទិញឥវ៉ាន់គ្រប់ប្រភេទ ដោយរាប់បញ្ចូលទាំងការទិញទំនិញតាមអ៊ីនធឺណិតផងដែរ។
អ្នកស្រាវជ្រាវបានឲ្យដឹងថា អ្នកដើរផ្សារជាមួយការឃ្លាន មិនត្រឹមតែទិញផលិតផលតែជាម្ហូបអាហារច្រើនប៉ុណ្ណោះទេ ប៉ុន្តែពួកគេនឹងចំណាយច្រើនជាងមុនរហូតដល់ ៦០% ។ ភាពស្រកឃ្លានជាកត្តាចម្បងធ្វើឲ្យមនុស្សចង់បានហើយ ចង់បានទៀត។ ដូច្នេះ ពេលត្រូវដើរទិញឥវ៉ាន់ សូមបរិភោគជាមុនសិន។
៥. ទិញឥវ៉ាន់មួយអាទិត្យម្ដង
ទម្លាប់ល្អក្នុងការទិញឥវ៉ាន់ គឺកាត់បន្ថយការដើរផ្សាឲ្យបានតិចតាមដែលអាចធ្វើទៅបាន។ បើទិញជាប្រភេទអាហារ គួរទិញយកមកទុកក្លាសេឲ្យគ្រប់មួយអាទិត្យតែម្ដង ដើម្បីបន្ថយចំណាយលើការធ្វើដំណើរ ពេលវេលា ក៏ដូចជាថវិកាលើទំនិញកំប៉ិកកំប៉ុក។
៦. ចូលតែកន្លែងណាដែលត្រូវទិញទំនិញ

ប្រសិនបើត្រូវទិញបន្លែត្រីសាច់ ត្រូវចូលកន្លែងលក់បន្លែត្រីសាច់ ឬបើត្រូវទិញអាហារកំប៉ុងនិងអាហារក្រៀម ត្រូវចូលតែកន្លែងលក់ទំនិញនោះទៅបានហើយ។ កុំចេះតែនាំខ្លួនឯងឲ្យដើរមើលនេះឬដើរមើលនោះ តាមចំណង់។ ការដែលដាក់គោលដៅច្បាស់ក្នុងការដើរផ្សារ អាចជួយមិនឲ្យខ្ជះខ្ជាយលុយលើរបស់មិនចាំបាច់។
៧. ស្វែងរកការបញ្ចុះតម្លៃនានា
នៅតាមបណ្ដាផ្សារទំនើបមិនខ្វះទេកម្មវិធីបញ្ចុះតម្លៃលើមុខទំនិញស្ទើរតែរាល់ថ្ងៃ។ ដូច្នេះយើងអាចស្វែងរកកម្មវិធីទាំងនោះ ដើម្បីជួយឲ្យការចំណាយអស់កាន់តែតិច។ សម្រាប់អ្នកនៅតាមជនបទ អាចពុំមានកម្មវិធីបែបនេះ ប៉ុន្តែក៏មានការបញ្ចុះថ្លៃនៅពេលល្ងាច មុនអ្នកលក់រើឥវ៉ាន់ផងដែរ ព្រោះពួកគេចង់បង្ហើយទំនិញ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ asiaone
ចុចអាន៖វិធីសង្គ្រោះខ្លួនឯងពេលពើបប្រទះឆ្កែកាចឬឆ្កួតតាមផ្លូវ
ចុចអាន៖អំណោយពិសេស ល្អបំផុតដែលកូនប្រសាស្រីចង់ថ្លែងអំណរគុណដល់ម្ដាយក្មេក

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?