អ្នក​ពូកែ​សន្សំ​ប្រាក់​ប្រើ​វិធី​នេះ​ពេល​ដើរ​ទិញ​ទំនិញ – Kampuchea Thmey Daily
Connect with us

KPT+

អ្នក​ពូកែ​សន្សំ​ប្រាក់​ប្រើ​វិធី​នេះ​ពេល​ដើរ​ទិញ​ទំនិញ

Published

on

ជាទូទៅ ឲ្យ​តែ​បានដើរផ្សារ មិនថាមានលុយប៉ុន្មានក៏មិនងាយសល់ដែរ។ ដើរទិញឥវ៉ាន់ម្ដងៗ មានប៉ុន្មានក៏ចាយខ្ទេចទាំងអស់។ ជួបកាល មកពីផ្សារវិញ មិន​បាន​ទាំងរបស់​ដែល​ត្រូវ​ទិញ​ទៀត។

តើគួរធ្វើយ៉ាងណា ចំពោះបញ្ហានេះ? ហើយធ្វើយ៉ាងម៉េចអាចសន្សំប្រាក់រាល់ពេលដើរទិញទៅនិញ?

១. ធ្វើបញ្ជីរទិញទំនិញ

រៀបបចំផែនការឲ្យរួចរាល់ មុនដើរទិញទំនិញជាមួយនឹងបញ្ជីដែលមានស្រាប់។ ការ​ធ្វើ​បែបនេះ មិន​ធ្វើ​ឲ្យយើងវង្វេង ដោយចេះតែទិញនេះឬទិញនោះ តាម​ការ​នឹក​ឃើញ​ឡើយ។

២. ដើរ​ផ្សារ​ម្នាក់ឯង

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា អ្នក​ទៅ​ទិញ​ទំនិញ​តែ​ឯង អាច​កាត់បន្ថយ​ការ​ចំណាយ​រហូត ៦៥% ខណៈ​អ្នក​ដើរ​ផ្សារ​ជាមួយ​គ្រួសារ​ឬ​មិត្តភ័ក្ដិ​អាច​បន្ថយ​ការ​ចាយវាយ​បាន​តែ ៣២% ប៉ុណ្ណោះ។

៣. ស្ដាប់​ភ្លេង​កំដរ​ពេល​ដើរ​ផ្សារ

ពេលណា​ដើរ​ទិញ​ទំនិញ​តែឯង ដើម្បី​កុំ​ឲ្យ​អផ្សុក អាច​ដាក់​កាស​ត្រចៀក​ស្ដាប់​ចម្រៀង​បាន។ ចិត្តវិទូ​ផ្នែក​អតិថិជន​និង​ជា​សាស្ត្រាចារ្យ​ជាន់ខ្ពស់​នៃ​សាកលវិទ្យាល័យ Deakin លោក Paul Harrisons ណែនាំ​ឲ្យ​ដើរ​ទិញ​ឥវ៉ាន់​ជាមួយ​ការ​សា្ដប់តន្ត្រី ព្រោះ​អាច​ជួយ​ឲ្យ​ការ​សម្រេចចិត្ត​ទិញ​បាន​ត្រឹមត្រូវ។

៤. ញ៉ាំ​អាហារ​មុន​ទៅ​ផ្សារ

តាម​ការ​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​លោក Alison Jing Xu នៅ​សាកលវិទ្យាល័យ Minnesota បាន​រក​ឃើញ​ថា វា​ជា​ការ​ល្អ បើ​ញ៉ាំ​អាហារ​ឲ្យ​ឆ្អែត​មុន​ពេល​ទិញ​ឥវ៉ាន់​គ្រប់​ប្រភេទ ដោយ​រាប់បញ្ចូល​ទាំង​ការ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត​ផង​ដែរ។

អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា អ្នក​ដើរ​ផ្សារ​ជាមួយ​ការ​ឃ្លាន មិន​ត្រឹម​តែ​ទិញ​ផលិតផល​តែ​ជា​ម្ហូប​អាហារ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​នឹង​ចំណាយ​ច្រើន​ជាង​មុន​រហូត​ដល់ ៦០% ។ ភាព​ស្រក​ឃ្លាន​ជា​កត្តា​ចម្បង​ធ្វើ​ឲ្យ​មនុស្ស​ចង់​បាន​ហើយ ចង់​បាន​ទៀត។ ដូច្នេះ ពេល​ត្រូវ​ដើរ​ទិញ​ឥវ៉ាន់ សូម​បរិភោគ​ជា​មុន​សិន។

៥. ទិញ​ឥវ៉ាន់​មួយ​អាទិត្យ​ម្ដង

ទម្លាប់​ល្អ​ក្នុង​ការ​ទិញ​ឥវ៉ាន់ គឺ​កាត់បន្ថយ​ការ​ដើរ​ផ្សា​ឲ្យ​បាន​តិច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ បើ​ទិញ​ជា​ប្រភេទ​អាហារ គួរ​ទិញ​យក​មក​ទុក​ក្លាសេ​ឲ្យ​គ្រប់​មួយ​អាទិត្យ​តែ​ម្ដង ដើម្បី​បន្ថយ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ ពេលវេលា ក៏​ដូចជា​ថវិកា​លើ​ទំនិញ​កំប៉ិកកំប៉ុក។

៦. ចូល​តែ​កន្លែង​ណា​ដែល​ត្រូវ​ទិញ​ទំនិញ

ប្រសិន​បើ​ត្រូវ​ទិញ​បន្លែ​ត្រី​សាច់ ត្រូវ​ចូល​កន្លែង​លក់​បន្លែ​ត្រី​សាច់ ឬ​បើ​ត្រូវ​ទិញ​អាហារ​កំប៉ុង​និង​អាហារ​ក្រៀម ត្រូវ​ចូល​តែ​កន្លែង​លក់​ទំនិញ​នោះ​ទៅ​បាន​ហើយ។ កុំ​ចេះ​តែ​នាំ​ខ្លួនឯង​ឲ្យ​ដើរ​មើល​នេះ​ឬ​ដើរ​មើល​នោះ តាម​ចំណង់។ ការ​ដែល​ដាក់​គោលដៅ​ច្បាស់​ក្នុង​ការ​ដើរ​ផ្សារ អាច​ជួយ​មិន​ឲ្យ​ខ្ជះខ្ជាយ​លុយ​លើ​របស់​មិនចាំបាច់។

៧. ស្វែងរក​ការ​បញ្ចុះតម្លៃ​នានា

នៅតាមបណ្ដាផ្សារទំនើបមិនខ្វះទេកម្មវិធីបញ្ចុះតម្លៃលើមុខទំនិញស្ទើរតែរាល់ថ្ងៃ។ ដូច្នេះ​យើង​អាច​ស្វែងរក​កម្មវិធី​ទាំងនោះ ដើម្បី​ជួយ​ឲ្យ​ការ​ចំណាយ​អស់​កាន់​តែ​តិច។ សម្រាប់​អ្នក​នៅ​តាម​ជនបទ អាច​ពុំមាន​កម្មវិធីបែប​នេះ ប៉ុន្តែ​ក៏​មាន​ការ​បញ្ចុះ​ថ្លៃ​នៅ​ពេល​ល្ងាច មុន​អ្នក​លក់​រើ​ឥវ៉ាន់​ផង​ដែរ ព្រោះ​ពួកគេ​ចង់​បង្ហើយ​ទំនិញ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ asiaone

ចុចអាន៖វិធី​សង្គ្រោះ​ខ្លួនឯង​ពេល​ពើប​ប្រទះ​ឆ្កែ​កាច​ឬ​ឆ្កួត​តាម​ផ្លូវ

ចុចអាន៖អំណោយ​ពិសេស​ ​ល្អ​បំផុត​ដែល​កូន​ប្រសា​ស្រី​ចង់​ថ្លែង​អំណរគុណ​ដល់​ម្ដាយក្មេក

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ15 mins ago

ជប៉ុន​ផ្ដល់​១៨២,០៣៥ ដុល្លារ​អាមេរិក​ សម្រាប់​ការ​ពង្រឹង​ការថែទាំ​សុខភាព​សហគមន៍​ក្នុង​ខេត្តកំពង់ចាម

ជីវិតកម្សាន្ដ28 mins ago

ឧកញ៉ា ឌួង ឆាយ ទម្លាយ​រឿង​ក្នុង​ចិត្ត​កាន់តែ​ច្បា​ស់​ ក្រោយ​ដំណឹង​លែងលះ​ភរិយា

ព័ត៌មានជាតិ1 hour ago

ក្តៅៗ! សមត្ថកិច្ច​បញ្ចេញរូបភាព​ឃាតកដៃដល់ ដែលបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

ព័ត៌មានជាតិ3 hours ago

ល្ខោន​ចាប់ផ្តើម​សម្តែង ! លោកស្រី មូរ សុខ​ហួរ និង​ក្រុម​អ្នក​ស្ម័គ្រស្មោះ បានចាប់ផ្តើម​ចេញដំណើ​រ​មក​កម្ពុជា

ព័ត៌មានជាតិ4 hours ago

យានយន្ត​ចំនួន​៩៣៥​គ្រឿង ត្រូវ​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ នៅ​ថ្ងៃទី​១៥ ខែមករា​នេះ​

ព័ត៌មានពេញនិយម