ចង់​ឡើង​ភ្នំ​លេង​ចុង​សប្ដាហ៍ កុំ​ភ្លេច​គន្លឹះ ៥ យ៉ាង​ពី​អ្នកមាន​ពិសោធន៍ – Kampuchea Thmey Daily
Connect with us

KPT+

ចង់​ឡើង​ភ្នំ​លេង​ចុង​សប្ដាហ៍ កុំ​ភ្លេច​គន្លឹះ ៥ យ៉ាង​ពី​អ្នកមាន​ពិសោធន៍

Published

on

ចំពោះ​អ្នក​ចូលចិត្ត​ព្រៃ​បព្វតា ប៉ុន្តែ​មិន​ធ្លាប់​មាន​បទពិសោធន៍​ឡើង​ភ្នំ និង​ចង់​ឡើង​ភ្នំ​ក្នុង​ពេល​ខាង​មុខ អាច​អាន​គន្លឹះ​ខាងក្រោម​នេះ ដើម្បី​ជួយ​ឲ្យ​កាន់​តែ​មាន​សុវត្ថិភាព​នៅ​ពេល​ធ្វើដំណើរ។

ពិនិត្យ​មើល​ការ​ព្យាករណ៍​អាកាសធាតុ

អាកាសធាតុ​នៅ​លើ​ភ្នំ ខុស​ពី​អាកាសធាតុ​នៅ​លើ​ដី​រាប​ស្មើ។ ជាទូទៅ​នៅ​លើ​ភ្នំ​ត្រជាក់​ជាង មាន​អ័ព្ទ​ច្រើន និង​អាច​មាន​ភ្លៀង​ដែល​នៅ​លើ​ដី​ធម្មតា​មិន​មាន។ ដូច្នេះ​យើង​ត្រូវ​ចេះ​ពិនិត្យ និង​ព្យាករណ៍​អាកាសធាតុ​ជា​មុន​សិន មុន​នឹង​ឡើងភ្នំ ចៀសវាង​ឡើង​ដល់​កំពូល​ហើយ តែ​មិន​បាន​ប្រយោជន៍​អ្វី ព្រោះ​ធាតុអាកាស​រំខាន។

ត្រៀម​ផែនទី​ផ្លូវ

ឡើង​ភ្នំ​ក៏​ដូចជា​ដើរ​ព្រៃ​ដែរ​ យើង​ត្រូវ​រៀបចំ​ផែនការ​ដំណើរ​ឲ្យ​បាន​ហ្មត់ចត់។ ការ​ត្រៀម​ផែនទី​ផ្លូវ និង​ត្រី​វិស័យ​ក្នុង​ពេល​ឡើង​ភ្នំ ជួយ​បង្ការ​ហានិភ័យ​វង្វេង​ផ្លូវ និង​គ្រោះថ្នាក់​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​នោះ វា​ជំនួយ​ឲ្យ​យើង​រៀបចំ​ផែនការ​ដំណើរ​កម្សាន្ត​បាន​ត្រឹមត្រូវ​នៅ​លើ​ភ្នំ។

ត្រៀម​សំលៀកបំពាក់

ការ​ពិត​ដែល​ថា​សីតុណ្ហភាព​លើ​ភ្នំ​អាច​ឡើង​ក្ដៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង ហើយ​បើ​ស្លៀកពាក់​មិន​ត្រឹមត្រូវ​ទេ យើង​អាច​ប្រឈម​នឹង​ខ្យល់ចាប់ សត្វទិច និង​បញ្ហា​ផ្សេងទៀត។ ជាទូទៅ យើង​គួរ​ស្លៀកពាក់​ខោអាវ​សាច់​ក្រណាត់​យឺត មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ ស្រទាប់​ខាងក្រៅ​ធន់​ជាមួយ​ខ្យល់​និង​មិន​ជ្រាប​ទឹក ពាក់​ស្បែកជើង​ឡើង​ភ្នំ(ស្បែកជើង​ប៉ាត់តា) និង​ពាក់​ស្រោម​ជើង​ផង។

មាន​ទឹក​ប្រើ​គ្រប់គ្រាន់

នៅ​លើ​ភ្នំ​អាច​មាន​ទឹក​សម្រាប់​ប្រើ​ក៏​ដូចជា​ផឹក​ដែរ ប៉ុន្តែ​វា​មាន​ពពួក​ប៉ារ៉ាស៊ីត​ច្រើន ដូច្នេះ​គួរ​ចៀសវាង​ការ​ផឹក​ទឹក​ក្នុង​ព្រៃ។ យក​ទឹក​ឲ្យ​បាន​ច្រើន​ទៅ​តាម​ខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​រក្សា​ជាតិ​គ្រប់គ្រាន់​ក្នុង​រាងកាយ កុំ​ឲ្យ​ខ្សោះ។

ជួល​មគ្គទេសក៍​ម្នាក់​សម្រាប់​អ្នក​មិន​ធ្លាប់​ឡើង​ភ្នំ​សោះ ឬ​មិន​ស្គាល់​ផ្លូវ​ឡើង​ទេ យើង​គួរ​តែ​ជួល​មគ្គទេសក៍​នាំ​ផ្លូវ ដើម្បី​កុំ​ឲ្យ​ខាតពេល និង​រក្សា​សុវត្ថិភាព​យើង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ AwesomeJelly

ចុចអាន៖អ្នក​ចិត្តសាស្ត្រ​និយាយ​ថា ​ស្នេហា​ស្ងប់ស្ងាត់​លាក់កំបាំង​អាច​ជា​លេស​នៃ​ចិត្ត​វៀចវេរ

ចុចអាន៖អ្នក​និយម​ពណ៌លឿង តំណាង​ឲ្យ​ខួរក្បាល​វាងវៃ​និង​គំនិត​សុទិដ្ឋិនិយម

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ6 hours ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ6 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ7 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ7 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម