KPT+
ចេះគិត ចេះចាយ ចេះសន្សំ អ្នកនឹងសល់ទ្រព្យច្រើន
មនុស្សមួយចំនួនបើកប្រាក់ខែភ្លាម ឬមានចំណូលចូលមក មិនដែលចេះសល់លុយប្រចាំខែ ដោយសារតែមិនចេះបែងចែកចាត់ចែងប្រាក់ឲ្យត្រឹមត្រូវ។ ការចំណាយគ្មានគម្រោង និងចំណាយគ្មានគោលដៅ ជាហេតុធ្វើឲ្យមនុស្សក្រ ព្រោះបាត់លុយមិនដឹងមុខ។ ទោះយ៉ាងណាមិនមែនមានន័យថា មិនអាចកែកុនបាននោះទេ បើអ្នកមានចំណុចប៉ុន្មានខាងក្រោមនេះ អ្នកនឹងសល់លុយ សល់ទ្រព្យមិនខានឡើយ។
ចេះគិត

ចំពោះការចាយវាយត្រូវតែមានស្មារតីគិតឲ្យបានគ្រប់ជ្រុងជ្រោយ។ នៅថ្ងៃដែលបើកប្រាក់ខែកុំអាលទៅដកប្រាក់ ទុកឲ្យវានៅស្ងៀមៗក្នុងធនាគារសិនទៅ។ ក្នុងកំឡុងពេលដែលលុយនៅក្នុងធនាគារនោះ តម្រូវឲ្យអ្នកធ្វើគម្រោងចាយវាយឲ្យសមស្របជាមុនសិន ដោយប្រាក់មួយចំនួនទុកដើម្បីកសាងអនាគត និងមួយចំណែកទៀតទុកសម្រាប់ចាយក្នុងមុខទំនិញដែលមិនបានកត់ក្នុងបញ្ជីរគ្រោងទុក ហើយមួយផ្នែកទៀតទុកសម្រាប់ចាយក្នុងខែនេះតែម្ដង ព្រោះទម្រាំដាច់ខែនៅយូរទៀត ។ គិតឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីឲ្យការចំណាយមានប្រសិទ្ធិភាព មិនខ្ជះខ្ជាយ។
ចេះចាយ

សួរខ្លួនឯងឲ្យប្រាកដថា តើយើងទិញធ្វើអី? មានអ្វីចាំបាច់ដែរទេ? សួរសំណួរទាំងនេះ ដើម្បីឲ្យការសម្រចចិត្តចាយលុយម្ដងៗប្រសើរបំផុត។ គិតឲ្យបានស្រួលបួលសិន មុននឹងចាយវាយថា ពេលដែលយើងទិញវា តើទទួលបានផលប្រយោជន៍អ្វីខ្លះពីរបស់ដែលយើងទិញនោះ? រកផលប្រយោជន៍ឲ្យបានមុនពីរបស់នោះសិន សឹមសម្រេចចិត្តទិញវាជាក្រោយ។
ចេះសន្សំ

រឿងដំបូងនៅពេលដែលគេបានលុយមក គឺរៀបចំទុកលុយសន្សំមុនឲ្យរហ័ស មុននឹងលុយវាអស់ មុននឹងទិញអ្វីៗ យកលុយដាក់ក្នុងធនាគារសិន។ ត្រូវតែខាំមាត់សង្កត់ចិត្តចំពោះភាពចង់បានឲ្យជាប់ នោះមិនយូរប៉ុន្មានទេ ទម្លាប់ដដែលៗទៅវានឹងសាំ នាំឲ្យការសន្សំនោះស្ថិតក្នុងផ្នត់គំនិតនៅពេលបើកប្រាក់ខែ អ្នកក៏ចេះដកលុយសន្សំដោយស្វ័យប្រវត្តិ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកដឹងអំពីមូលដ្ឋានគ្រឹះ នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ
ចុចអាន៖ តើ លុយ និង ជោគជ័យ ចែកមិនដាច់ពីគ្នាពិតមែនដែរទេ?

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?