KPT+
ឈ្មោះព្រះចន្ទពេញបូណ៌មីតាមខែនីមួយៗ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
ខ្មែរយើងមិនសូវបានដឹងពីឈ្មោះពិតរបស់ព្រះចន្ទពេញវង់តាមខែនីមួយៗប៉ុន្មានទេ ដោយភាគច្រើននិយមហៅ ព្រះចន្ទពេញបូណ៌មី ឬព្រះខែខ្នើតជាដើម។
យ៉ាងណាមិញ ពួកកុលសម្ព័ន្ធដើមអាមេរិកាំង និងប៉ែកខាងអឺរ៉ុប បានតាមដានរដូវកាលនីមួយៗក្នុងមួយឆ្នាំៗ ហើយឲ្យឈ្មោះប្លែកៗគ្នាដល់ព្រះចន្ទពេញវង់តាមខែរបស់វាខុសពីយើងធ្លាប់ប្រើ។
ខាងក្រោមនេះជាឈ្មោះព្រះចន្ទពេញវង់ទាំង ១២ ខែ៖
ព្រះចន្ទឆ្កែចចក (Full Wolf Moon) – កើតឡើងក្នុងខែមករា ដែលកំណើតរបស់វាកើតចំពេលមានពពកក្រាស់ មេឃត្រជាក់ខ្លាំង នាពាក់កណ្តាលរដូវត្រជាក់ ស្របពេលដែលឆ្កែចចកលូទ្រហឹងពេញព្រៃ។ ឈ្មោះនេះក៏ត្រូវគេហៅផ្សេងទៀតដូចជា ព្រះចន្ទពេញវង់ខែមករា (January’s full Moon) ឬ ជួនកាលគេហៅ ព្រះចន្ទចាស់ ឬព្រះចន្ទព្រិល។

ព្រះចន្ទព្រិលធ្លាក់ (Full Snow Moon) – កើតឡើងក្នុងខែកុម្ភៈ រាប់ចាប់ពីមានព្រិលធ្លាក់ខ្លាំងមក។ ជាធម្មតា កុលសម្ព័ន្ធនៅភាគខាងជើងនិងខាងកើតហៅវាថា ព្រះចន្ទពេញវង់នៃខែកុម្ភៈ ឬព្រះចន្ទពេញវង់នារដូវព្រិល ។ រីឯកុលសម្ព័ន្ធខ្លះហៅព្រះចន្ទនេះថា ជាព្រះចន្ទពេញវង់នៃភាពអត់ឃ្លាន ព្រោះលក្ខខណ្ឌអាកាសធាតុត្រជាក់នៅក្នុងតំបន់ផ្សេងៗនៃរដូវនេះ ធ្វើឲ្យពួកគេពិបាកបរបាញ់និងរកអាហារ។
ព្រះចន្ទកំណើតដង្កូវ (Full Worm Moon) – កើតឡើងក្នុងខែមីនា នៅពេលដែលសីតុណ្ហភាពចាប់ផ្តើមក្តៅ ហើយពពួកដង្កូវកើតឡើងព្រមជាមួយពពួកសត្វស្លាបមួយចំនួនដែរ។ កុលសម្ព័ន្ធភាគខាងជើងឲ្យឈ្មោះព្រះចន្ទនេះថា ព្រះចន្ទពេញវង់នៃសត្វក្អែក ព្រោះជាពេលដែលសត្វក្អែកចូលមកបញ្ចប់រដូវរងារ។ គេអាចហៅម្យ៉ាងទៀតថា ព្រះចន្ទពេញវង់ក្រៀម ព្រោះព្រិលប្រែជារលាយពេលថ្ងៃ និងកកនៅពេលយប់ និងវាក៏ជាពេលព្រះចន្ទពេញវង់ចុងក្រោយនារដូវត្រជាក់ផងដែរ។
ព្រះចន្ទពណ៌ផ្កាឈូក (Full Pink Moon) – កើតឡើងក្នុងខែមេសា ដោយឈ្មោះនេះបានមកពីប្រទាលស្លែពណ៌ផ្កាឈូកម្យ៉ាងដែលបានរីកដំបូងគេនានិទាឃរដូវ។ ឈ្មោះផ្សេងទៀតនៃព្រះចន្ទនេះរួមមាន Full Sprouting Grass Moon ឬ Egg Moon ឬ Full Fish Moon ពីព្រោះរដូវនេះជាពេលវេលាដែលត្រីពង។

ព្រះចន្ទរដូវផ្កា(Full Flower Moon) – កើតឡើងក្នុងខែឧសភា ដែលជាពេលមានផ្ការីកស្គុះស្គាយនៅគ្រប់ស្ទើរគ្រប់តំបន់ទូទាំងពិភពលោក។ ឈ្មោះផ្សេងទៀតរបស់ព្រះចន្ទនេះមានដូចជា ព្រះចន្ទ Corn Planting ឬ ព្រះចន្ទទឹកដោះគោ (Milk Moon) ។
ព្រះចន្ទស្ត្រប៊ឺរី(Full Strawberry Moon) – កើតឡើងក្នុងខែមិថុនា ដែលឈ្មោះនេះបានមកពីកុលសម្ព័ន្ធអាល់ហ្គូគីន Algonquin។ ដោយសាររៀងរាលឆ្នាំខែនេះ ជារដូវប្រមូលផលផ្លែស្ត្របឺរី ទើបគេហៅឈ្មោះវាថា ព្រះចន្ទស្ត្រប៊ឺរី ។ ប៉ុន្តែនៅក្នុងទ្វីបអឺរ៉ុបគេហៅវាថា ព្រះចន្ទផ្កាកុលាប។
ព្រះចន្ទសត្វប្រើស (The Full Buck Moon )- កើតឡើងក្នុងខែកក្កដា ដែលជាខែសម្រាប់អ្នកបរបាញ់បុរាណប្រមាញ់ពពួកសត្វក្តាន់ ប្រើស ឈ្លូស និងរមាំងដើម្បីយកស្នែង រោម និងស្បែករបស់វា។ ជារឿយៗវាត្រូវបានគេហៅ ព្រះចន្ទរន្ទះ ច្រើនជាង ព្រោះក្នុងអំឡុងខែនេះមានព្យុះផ្គររន្ទះកើតឡើងញឹកញាប់បំផុត។ រីឯឈ្មោះមួយទៀតសម្រាប់ព្រះចន្ទមួយនេះ គឺព្រះចន្ទ Hay។
ព្រះចន្ទត្រី Sturgeon(Full Sturgeon Moon) – កើតឡើងក្នុងខែសីហា រាប់តាំងពីកុលសម្ព័ន្ធបុរាណធ្វើនេសាទចាប់បានត្រី Sturgeon ជាត្រីធំមួយនៃបឹង Great Lakes និងត្រីដទៃទៀតដែលត្រូវចាប់បានច្រើនបំផុតនៅក្នុងខែនេះ។ កុលសម្ព័ន្ធមួយចំនួនបានឲ្យឈ្មោះថា ព្រះចន្ទពេញវង់ក្រហម ពីព្រោះនៅពេលដែលព្រះចន្ទរះឡើង វាលេចចេញជាពណ៌ក្រហមតាមរយៈអ័ព្ទ។ ក្រៅពីនោះគេហៅវាថា ព្រះចន្ទ Green Corn ឬ ព្រះចន្ទ Grain ។
ព្រះចន្ទផ្លែពោត(Full Corn Moon or Full Harvest Moon) – កើតឡើងក្នុងខែកញ្ញា ជាឈ្មោះដែលបានសន្មតដោយជនជាតិដើមអាមេរិកាំង ពីព្រោះវាសម្គាល់នូវរដូវប្រមូលផលពោត។ ជាញឹកញាប់ព្រះចន្ទពេញវង់ខែកញ្ញា ជាព្រះចន្ទដែលកើតឡើងនៅជិតរដូវស្លឹកឈើជ្រុះ។
ព្រះចន្ទប្រមូលផល(Full Hunter’s Moon or Full Harvest Moon) – កើតឡើងក្នុងខែតុលា ដែលត្រូវបានគេហៅឈ្មោះផ្សេងៗដូចជា ព្រះចន្ទនៃការប្រមាញ់ ឬព្រះចន្ទឈាម ឬព្រះចន្ទពណ៌លោហិត។ កាលពីមុនជនជាតិដើមអាមេរិក បានដាក់ឈ្មោះព្រះចន្ទដ៏ភ្លឺថ្លានេះដោយហេតុផលថា ក្រោយប្រមូលផលសត្វព្រៃចេញមករកអាហារស៊ី និងរកទុកសម្រាប់រដូវរងារ។
ព្រះចន្ទសត្វ Beaver (Full Beaver Moon ) – កើតឡើងក្នុងខែវិច្ឆិកា ដែលជាពេលវេលាសម្រាប់អ្នកតម្បាញដាក់អន្ទាក់ចាប់សត្វចតុប្បាទម្យ៉ាងឈ្មោះ beaver ដើម្បីយករោមរបស់វាមកត្បាញសម្លៀកបំពាក់សម្រាប់ត្រៀមក្នុងរដូវរងារ។ ពេលខ្លះព្រះចន្ទនេះក៏ត្រូវបានគេហៅថា ព្រះចន្ទ Frosty។

ព្រះចន្ទត្រជាក់ ឬព្រះចន្ទយប់យូរ(The Full Cold Moon or the Full Long Night’s Moon) – កើតឡើងក្នុងខែធ្នូ ដែលឈ្មោះនេះ កើតឡើងដោយសារខែធ្នូជាខែរងារនិងត្រជាក់ខ្លាំងជាងគេ ហើយក៏មានពេលយប់វែងបំផុតនិងងងឹតបំផុតផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ farmersalmanac

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ