KPT+
ម៉េចបាន iPhone មិនពេញនិយមសោះនៅឥណ្ឌា?
ស្ថិតិពលរដ្ឋឥណ្ឌាចុងឆ្នាំ ២០១៩ ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ជាង ១៣៦៦ លាន ៤ សែននាក់ នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។
ប្រជាជនឥណ្ឌាស្មើនឹង ១៧.៧១% នៃចំនួនប្រជាជនពិភពលោកសរុប។ រីឯចំនួនអ្នកប្រើប្រាស់អ៊ិនធរណេតសកម្មមានចំនួន ២៤៣ លាននាក់។
ទោះបីយ៉ាងណា iphone មិនមានសន្ទុះលក់ខ្លាំងទេនៅឥណ្ឌា ដោយសារតែទូរសព្ទ iPhone ទីនោះឆ្លងកាត់កម្រិតពន្ធដ៏ខ្ពស់ ដូច្នេះតម្លៃរបស់ iphone មិនពេញចិត្តក្នុងចំណោមប្រជាជនឥណ្ឌាទេ ប្រៀបជាមួយម៉ាកផ្សេងៗ។ បើប្រើគេប្រើតែម៉ូឌែលចាស់ៗដូចជា iPhone 5s,6,7 ។ល។
បច្ចុប្បន្នភាព នៅក្នុងប្រទេសឥណ្ឌា មនុស្សគ្រប់គ្នាកំពុងស្វែងរកការងារធ្វើ ដូច្នេះពួកគេត្រូវការប្រព័ន្ធប្រតិបត្តិការ Android ដែលងាយស្រួលប្រើ ហើយមានតែអ្នកជំនួញ អ្នកនយោបាយ អ្នកមានៗទេដែលប្រើទូរសព្ទ iPhone ។
ចំណែក ម៉ាកស្មាតហ្វូនកំពូលៗ ទាំង ៥ ដែលពេញនិយមនៅប្រទេសឥណ្ឌាកាលពីចុងឆ្នាំ ២០១៩គឺ
Xiaomi – ចំណែកទីផ្សារ – ២៨%
Samsung – ចំណែកទីផ្សារ – ២៥%
Vivi- ចំណែកទីផ្សារ – ១១%
Opera – ចំណែកទីផ្សារ – ៨%
Realme – ចំណែកទីផ្សារ – ៩%
ក្រុមហ៊ុនផ្សេងៗទៀត (Apple, LG, Huawei, Asus, Google, Lenovo, Motorola, ល) – ចំណែកទីផ្សារ – ១៩%។ (មិនមានស្ថិតិឆ្នាំ ២០២០ ដោយសារកូវីដ19)
ទូរសព្ទ iPhone មិនពេញនិយមនៅទីនោះ ព្រោះវាថ្លៃពេក សម្រាប់ឥណ្ឌា ដូច្នេះប្រជាជនឥណ្ឌាភាគច្រើនបានទទួលរងឥទ្ធិពលនៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android OS និងតម្លៃទាបពេញនិយមក្នុងចំណោមពលរដ្ឋឥណ្ឌាដល់ទៅ ៩៩% ។
ការបើកមើលគេហទំព័រនានា តាមរយៈកុំព្យូទ័រយួរដៃនិងកុំព្យូទ័រលើតុ បានធ្លាក់ចុះ ខណៈពេលដែលទូរសព្ទចល័តបុកកំណើនឡើងមិនឈប់ឈរ។
ទីផ្សារឌីជីថលនិងទីផ្សារបណ្តាញទូរសព្ទចល័តនៅឥណ្ឌាកាលពីឆ្នាំ ២០១៩ នៅតែដើរតួសំខាន់លើសេដ្ឋកិច្ចប្រទេសនេះ ដោយមាន ១១៨ លាននាក់សកម្មលើបណ្តាញសង្គមជារៀងរាល់ថ្ងៃ ហើយ ១០០ លាននាក់ក្នុងចំណោមនោះប្រើបណ្តាញសង្គមតាមរយៈទូរសព្ទចល័ត។ ហ្វេសប៊ុកជាប្រព័ន្ធផ្សព្វផ្សាយសង្គមកំពូលនៅគ្រប់ទីក្រុងនៃប្រទេសដ៏ធំនេះ៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ គ្រោះថ្នាក់ធំៗទាំង ៣ នៃការប្រើទូរសព្ទដៃមិនប្រយ័ត្ន
ចុចអាន៖ តើ internet និង world wide web (www) ជាប្រព័ន្ធតែមួយ?
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?