Connect with us

KPT+

ធ្លាប់ទេ កើតអាការៈសោកសៅទំាងគ្មានមូលហេតុ?

បានផុស

នៅ

ភាពសោកសៅគឺជាផ្នែកមួយនៃជីវិត តែប្រសិនបើវាញឹកញាប់ពេក ក៏នាំទៅរកមហន្តរាយសុខភាពបានយ៉ាងងាយ។

ពេលខ្លះយើងធ្លាក់ទឹកចិត្តទំាងដែលមិនបាន​ដឹងពី​ប្រភពនៃភាពសោកសៅនោះទេ  ហើយវាចេះ​តែរាំរ៉ៃទៅៗ រហូតដល់​ក្លាយជាទម្លាប់មិនល្អ​ប្រចាំថ្ងៃ។ ការមិនដឹងពីប្រភពនៃការឈឺចាប់នោះ អាចធ្វើឱ្យពិបាកដល់ការ​ដោះស្រាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រូវ​ដឹងថា គ្រប់គ្នា ចាំបាច់ក្នុងការយកចិត្តទុកដាក់លើអារម្មណ៍ខ្លួនឯង ហើយប្រើ​ការយល់ដឹង​និងភាពនឹង​នរ​មកម​កវាយតម្លៃថា​តើ​អារម្មណ៍​មិនស្ងប់ទំាង​នោះ មាន​ប្រភពមកពីណា?

ភាពសោកសៅមិនដែលលេចឡើងមកដោយគ្មានហេតុផលទេ គ្រាន់់តែពេលខ្លះវាច្រើនពេក បានជាយើង​មិនដឹងមួយណាជាមួយណា?

សុខភាពផ្លូវចិត្តរបស់មនុស្ស​ម្នាក់ៗ អាចនឹង​រងទុក្ខបានដោយងាយ​នៅពេលខ្លះ ប៉ុន្តែមិនមានជារៀងរហូតទេ។ ការយល់ថាអារម្មណ៍សោកសៅគឺជាផ្នែកមួយនៃជីវិតអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្បើយ តែចូរព្យាយាម​ឆ្លងកាត់វា កុំទុកឱ្យវានៅកកើតជាជំងឺមហារីកនៃ​ផ្លូវ​អារម្មណ៍។

តើប្រការ​ដែលសោកសៅញឹកញយ​អាចសញ្ញានៃជំងឺធ្លាក់ទឹកចិត្តដែរឬទេ?

ធម្មតា ភាពទុក្ខព្រួយគឺជារឿងធម្មជាតិប៉ុន្តែពេលខ្លះផ្សេងទៀតមិនមែនទេ។ មូលហេតុមួយចំនួន​ដែលអាចបណ្តាលឱ្យមានទុក្ខព្រួយជាប់លាប់ អាចជាការធ្លាក់ទឹកចិត្ត។ ភាពក្រៀមក្រំ ណាមួយ ប្រសិនបើទុកចោលមិនបានព្យាបាលអាចប្រែទៅជាធ្លាក់ទឹកចិត្តបាន។ នោះជាអ្វីដែលត្រូវដឹងនិងតាមដានយ៉ាងជិតស្និទ្ធសម្រាប់សុខភាពផ្លូវចិត្តនិងសុខុមាលភាពរបស់យើងម្នាក់ៗ។

នៅពេលមាន​អារម្មណ៍​ក្រៀមក្រំពេក​យើង​ចាំបាច់ត្រូវស្វះស្វែង​រកជំនួយ។ បើព្រួយបារម្ភថាយើង​អាចនឹង​កំពុង​ធ្លាក់ទឹកចិត្តសូម​កុំភ័យស្លន់ស្លោ។ មនុស្សជាច្រើនរួចមកហើយ ដែលរងជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែគេ​អាចព្យាបាលបាន។

រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តរួមមានការ ថយចុះចំណង់អាហារឬ ការកើនឡើងចំណង់អាហារខុសប្រក្រតី អារម្មណ៍ឆាប់ប៉ះទង្គិច រាងកាយមានភាពភាពល្ហិតល្ហៃភាពមានអារម្មណ៍​ថាខ្លួនឯងឯកោឬគ្មានតម្លៃ។ល។

បើយោងតាមអង្គការសុខភាពពិភពលោកគឺមាន​មនុស្ស​ប្រមាណ​ជាង​១៦លាននាក់កំពុងរងវិបត្តិធ្លាក់ទឹកចិត្ត។ ប៉ុន្តែសម្រាប់ជំងឺនេះ គេមានវិធីព្យាបាលជាច្រើន ដែលមានប្រសិទ្ធភាពសម្រាប់គ្រប់​ទម្រង់នៃជំងឺធ្លាក់ទឹកចិត្ត រួមទាំងជំងឺធ្លាក់ទឹកចិត្តធ្ងន់ៗផងដែរ។

សូមកុំព្រងើយកន្តើយនឹងអាការៈផ្លូវចិត្ត ហើយ​ឆាប់ស្វែងរកមូលហេតុក៏ដូចជា​ការព្យាបាលឱ្យបានទាន់ពេលវេលា៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ នៅឲ្យ​​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន បើ​មិន​ចង់​ជួប​វិបត្តិ ៦ យ៉ាងនេះ

ចុចអាន៖ កំហឹងមិនដឹងមុខ ឬការគុំគួនយូរ អាចជាបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ វិនាទី មុន

អភិបាលខេត្តព្រះសីហនុអំពាវនាវដល់ធុរជន និងវិនិយោគិនៃខេត្តអានហ៊ួយរបស់ចិនមកបណ្តាក់ ទុនវិនិយោគ និងជំរុញជើងហោះហើរត្រង់

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ត្រាំ ចុះហត្ថលេខា ហាមពលរដ្ឋ១២ប្រទេស មិនឲ្យចូលទឹកដី អាមេរិក

សន្តិសុខសង្គម២០ នាទីutes មុន

ស្រុកទឹកឈូ ទទួលបានផ្លូវបេតុង និងកៅស៊ូថ្មី៦​ខ្សែ​ជួយលើកកម្ពស់វិស័យកសិកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ពូទីន ប្រាប់ត្រាំ ថា រុស្ស៊ី ដាច់ខាតត្រូវតែសងសឹកអ៊ុយក្រែន

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនចៅសង្កាត់​រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី១ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសារធារណៈ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម១៦ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មហាអំណាចអឺរ៉ុប ២ប្រទេស ព្រមានអំពីការធ្វើសង្គ្រាមរបស់រុស្ស៊ី ក្នុងប្លុកនេះ ប៉ុន្មានឆ្នាំទៀត

Sokha Hotels

ព័ត៌មានពេញនិយម