KPT+
បង្ហាញមុខកំពូលមហាសេដ្ឋី ៥ រូបរបស់កូរ៉េខាងត្បូង
ទាំងនេះជាមហាសេដ្ឋីទាំង ៥ រូបរបស់កូរ៉េខាងត្បូងដែលបានមកពីទស្សនាវដ្ដី Forbes៖
១ លោក Lee Kun-hee

លោក Lee Kun-hee ជានាយកក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំជាងគេរបស់កូរ៉េខាងត្បូង គឺសាមសុងគ្រុប (Samsung Group)។ ក្រុមហ៊ុនយក្សនេះមិនត្រឹមតែផលិតគ្រឿងអេឡិចត្រូនិកដូចជា សម្ភារផ្ទះទំនើបៗ កុំព្យូទ័រ ទូរសព្ទ ទូរទស្សន៍ប៉ុណ្ណោះទេ តែបូករួមជាមួយ ម៉ូដសំលៀកបំពាក់ សួនកម្សាន្ត និងធានារ៉ាប់រងផងដែរ។
បច្ចុប្បន្នមហាសេដ្ឋីវ័យ ៧៨ ឆ្នាំ រូបនេះមានទ្រព្យសម្បត្តិសរុបប្រមាណ ១៧.៣ ពាន់លានដុល្លារ។
២ លោក Seo Jung-jin

លោក Seo Jung-jin ជាសហស្ថាបនិកក្រុមហ៊ុន Celltrion ដែលជាក្រុមហ៊ុនផលិតឱសថព្យាបាលជំងឺមហារីក គ្រុនផ្ដាសាយ និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ។ កាលពីខែមករា ដើមឆ្នាំ បុរសវ័យ ៦២ ឆ្នាំរូបនេះ បានប្រកាសចុះចេញពីតំណែងប្រធានក្រុមហ៊ុន Celltrion និងចូលនិវត្តន៍នៅដំណាច់ឆ្នាំ ២០២០។
បច្ចុប្បន្នមហាសេដ្ឋីទី២ របស់កូរ៉េខាងត្បូងរូបនេះមានទ្រព្យសម្បត្តិសរុបប្រមាណ ១១.៨ ពាន់លានដុល្លារ។
៣ លោក Kim Jung-ju

លោក Kim Jung-ju ជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុនហ្គេមអនឡាញរបស់កូរ៉េខាងត្បូងឈ្មោះ Nexon ។បច្ចុប្បន្នមហាសេដ្ឋីវ័យ ៥២ ឆ្នាំ រូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៩.៣ ពាន់លានដុល្លារ។
៤ លោក Jay Y. Lee

លោក Jay Y. Lee ជានាយករងក្រុមហ៊ុនសាមសុងអេឡិចត្រូនិក និងជាអ្នកស្នងមរតកបន្ទាប់របស់ក្រុមហ៊ុនដ៏ធំបំផុតនេះ។ មហាសេដ្ឋីវ័យ ៥១ ឆ្នាំលោក Jay Y. Lee បានក្លាយជាប្រធានក្រុមហ៊ុនអេឡិចត្រូនិកសាមសុងក្នុងឆ្នាំ ២០១០ និងត្រូវបានតែងតាំងជានាយករងក្នុងឆ្នាំ ២០១២ ។
បច្ចុប្បន្នមហាសេដ្ឋីទី ៤ រូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៦.៥ ពាន់លានដុល្លារ។
៥ លោក Mong-Koo Chung

លោក Mong-Koo Chung ជានាយកក្រុមហ៊ុន Hyundai Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបង្អស់របស់កូរ៉េខាងត្បូងរយៈពេលជាង ២០ ឆ្នាំមកហើយ។ លោកជាកូនប្រុសទី ២ របស់ស្ថាបនិកក្រុមហ៊ុន Hyundai Group លោក Chung Ju-yung ។
បច្ចុប្បន្នមហាសេដ្ឋីវ័យ ៨២ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៣.៤ ពាន់លានដុល្លារ។
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
ចុចអាន៖ក្លាយជាសេដ្ឋីនីក្នុងវ័យ ២៤ ឆ្នាំ តើតារាសម្ដែង Zendaya បង្កើតវាយ៉ាងម៉េច?
ចុចអាន៖មេរៀនជីវិតក្នុងវិស័យសិល្បៈរបស់តារាចម្រៀងរ៉េប Nipsey Hussle

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ