Connect with us

KPT+

ម្ចាស់ប្រេន CP បើកហាងលក់គ្រាប់ពូជ រហូតក្លាយជាសេដ្ឋី​ស្តុកស្តម្ភកំពូល​ផុតគេនៅថៃ

បានផុស

នៅ

គិតត្រឹមចុងឆ្នាំ២០១៩ បងប្អូនបង្កើតបួននាក់ របស់ត្រកូល Chearavanont នៅតែ​ជាប់លេខមួយ​ខាងមាន​ទ្រព្សម្បត្តិស្តុកស្តម្ភកំពូល​ផុតគេនៅថៃ យោងតាម Forbe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រួសារនេះកាន់កាប់​ក្រុមហ៊ុន Charoen Pokphand Group ដែលជាក្រុមហ៊ុនដ៏ធំផ្នែក​ផលិតចំណីសត្វនៅប្រទេសថៃ។ ត្រកូលនេះ ក៏កំពុងមាន​ផែនការដ៏មហិច្ឆតាក្នុងការប្រែក្លាយឆ្នេរសមុទ្រភាគខាងកើតរបស់ថៃឱ្យ​ទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ដែលមានបណ្តាញ 5G និងរោងចក្ររថយន្តវៃឆ្លាតដំបូងគេនៅអាស៊ី។

Charoen Pokphand Group ជាអ្នក ផលិតចំណីសត្វនិងបសុសត្វធំជាងគេបំផុតមួយរបស់ពិភពលោកដោយមាន ឪពុកអ្នកទំាងបួន ឈ្មោះ Chia Ek Chor ដែល​បានបើកហាងលក់គ្រាប់ពូជនាំចូលពីប្រទេសចិនដល់កសិករថៃតំាំងពីឆ្នាំ ១៩២១ ។

លោក Dhanin Chearavanont ជាកូន​ប្រុស​វ័យ​ក្មេងជាងគេបង្អស់ក្នុងចំណោមកូនទំាងបួនរបស់លោក Chia Ek Chor គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន CP អស់រយៈពេល ៤៨ និង​បានលាឈប់កាលពីខែឧសភា ឆ្នាំកន្លងទៅ។

បច្ចុប្បន្នគ្រួសារនេះ បានផ្តល់ការងារ​ដល់ពលរដ្ឋថៃជាងមួយសែនពីរម៉ឺន៦ពាន់នាក់និងមានទុនសរុបជាង​ ២៩ ប៊ីលានដុល្លារ​អាមេរិក។  ប្រហែលជា ៦៤ ភាគរយនៃប្រាក់ចំណូលរបស់ខ្លួន បានមកពីប្រតិបត្តិការនៅក្រៅប្រទេស ហើយ​ ៣០% ទៀត បានមកពីទីផ្សារក្នុងស្រុករថៃ ចំណែក​ ៦% ចុងក្រោយបានមកពីប្រតិបត្តិការនាំចេញ។

ថ្មីៗនេះត្រកូលសេដ្ឋីដដែល បានទិញយក​ Bellisio Foods ដែលជាអ្នកផ្គត់ផ្គង់អាហារក្លាសេធំជាងគេមួយនៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ១ ប៊ីលានដុល្លារ។ បន្ទាប់មក ក៏​ទិញ​យក  Westbridge Foods ដែលជាអ្នកផលិតបសុបក្សីអង់គ្លេសដ៏ធំផ្សេង ដែលរកចំណូលបានជាង​ ៥០០ លានដុល្លារ​ក្នុងមួយ​ឆ្នាំៗ​។

អាជីវកម្មស្នូលរបស់ក្រុមហ៊ុននៃត្រកូល Chearavanont គឺសត្វចិញ្ចឹមនិងវារីវប្បកម្ម។ ប្រតិបត្តិការបសុសត្វរួមមានកូនមាន់ សាច់មាន់ ពងទា និងជ្រូក។ ក្នុងវារីវប្បកម្មសត្វសមុទ្រសំខាន់ពីរគឺបង្គានិងត្រី។

លោក Chia Ek Chor បានភៀសខ្លួនចេញពីភូមិមួយ​ភាគខាងត្បូងនៃប្រទេសចិន ដែលរងគ្រោះដោយព្យុះទីហ្វុងហើយបានចាប់ផ្តើមជីវិតថ្មីនៅក្នុងប្រទេសថៃ ដោយលក់គ្រាប់ពូជបន្លែជាមួយបងប្រុសខ្លួនក្នុងឆ្នាំ ១៩២១ ។ ជិតមួយសតវត្សរ៍ក្រោយមកគ្រួសារនេះ​បានក្លាយជាអ្នកមានបំផុតនៅថៃ៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ មហាសេដ្ឋី​ក្មេង​ជាងគេ​បង្អស់​របស់​រាជាណាចក្រ​ថៃ លោក TOB ស្ថាបនិក​អាហារ​សម្រន់ ថៅកែណយ

ចុចអាន៖ មកស្គាល់ត្រកូល​គ្រួសារទាំង ១០ ដែល​មាន​ទ្រព្យ​សម្បត្តិច្រើន​លំដាប់កំពូលៗលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ៣១ នាទីutes មុន

ព្យុះទី៦ឈ្មោះ វីពផា (Wipha) បន្តជះឥទិ្ធពលលើ កម្ពុជាដល់ថ្ងៃទី២៤កក្កដា

សន្តិសុខសង្គម៧ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៩ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម