KPT+
នារីៗចង់វះកាត់សុដន់ឲ្យធំ កុំទាន់សិន ស្វែងយល់គុណវិបត្តិធំៗទាំងនេះ ក៏មិនទាន់ហួសពេលដែរ
បច្ចុប្បន្ន មានស្ត្រីច្រើននាក់ណាស់ដែលស្រឡាញ់សម្រស់ល្វែងលើរបស់ខ្លួន ហើយជ្រើសរើសការវះកាត់កែកុនឲ្យធំជាងមុន ខណៈសម្រស់ពីធម្មជាតិមិនសូវអំណោយផល។
ពិតណាស់ ការវះកាត់សុដន់នឹងផ្ដល់ភាពស្រស់ស្អាតតាមការប្រាថ្នារបស់នារីៗ ប៉ុន្តែនៅពីក្រោយនោះ នឹងមានគុណវិបត្តិជាច្រើនដែលស្រីៗគួរពិចារណាមុនពេលសម្រេចកែដើមទ្រូង។
កំពុងខ្វះខាតលុយកាក់ បើយើងមានប្រាក់ចំណូលតិច ហើយមិនសូវមានប្រាក់សន្សំអ្វីច្រើននោះទេ សូមធ្វើការគិតជាថ្មី ព្រោះការវះកាត់សុដន់ត្រូវការថវិកាច្រើន ជាពិសេសត្រូវការរយៈពេលយូរដើម្បីតាមដានស្ថានភាពនៃការវះកាត់ទាំងស្រុង យ៉ាងតិចក៏ជាង ៦ ខែដែរ។
កុំវះកាត់ដើម្បីផ្គាប់ចិត្តដៃគូ គ្រប់ការវះកាត់លើរាងកាយ សូមកុំធ្វើដើម្បីឲ្យតែគូស្នេហ៍ពេញចិត្ត ព្រោះវាហាក់ដូចជាប្រថុយនឹងហានិភ័យខ្លាំង ដោយសារជាសម្រស់កែខៃ ចង់ឬមិនចង់ ការវះកាត់បែបនេះមិនមានរយៈពេលយូរ ដូចសម្រស់ដែលយើងមានពីកំណើតឡើយ។ បើសិនដៃគូ មិនពេញចិត្តផ្នែកណាមួយលើរាងកាយ មុននឹងក្រោយសម្រស់ក្លែងក្លាយទាំងនោះមុខជាបាត់បង់តាមពេលវេលា ហើយគេគង់តែអស់ចិត្តដូចតែគ្នា។
បាត់បង់សុវត្ថិភាពលើរាងកាយ នៅពេលវះកាត់ដើមទ្រូង គ្រូពេទ្យកែសម្ផស្ស ប្រាកដជាប្រើថ្នាំសន្លប់ ដើម្បីកាត់បន្ថយភាពឈឺចាប់មិនខាន។ នោះជាបញ្ហាដែលអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរនៃស្ថានភាពរាងកាយ ជាពិសេសបើសុខភាពខ្សោយ។ ឥទ្ធិពលក្រោយការវះកាត់ធ្វើឲ្យសុខភាពចុះខ្សោយជាងមុន ហើយជួនកាលអាចប្រតិកម្មជាមួយថ្នាំរហូតមានដំបៅក្រពះ មហារីកក្រពះ ក៏ព្រោះតែរាងកាយប្រែប្រួលស្ទើរទាំងស្រុង។ ការវះកាត់សុដន់ឲ្យធំគេតម្រូវឲ្យគ្រប់គ្នាមានសុខភាពរឹងមាំទើបបាន។

ដើមទ្រូងកំណើតលែងដូចមុន ក្រោយវះកាត់ សម្រស់ដើមទ្រូងពីធម្មជាតិនឹងត្រូវខូចទ្រង់ទ្រាយ តាមរយៈមុខកាំបិត ហើយយើងមិនអាចស្ដាររូបរាងដើមឲ្យដូចមុនទៀតទេ។
ប្រឈមនឹងការឆ្លងមេរោគ ក្រោយការវះកាត់សុដន់រួចរាល់ មេរោគងាយនឹងឆ្លងតាមរយៈស្នាមដំបៅនៃមុខរបួសខ្លាំងណាស់។ ឱកាសនេះ ពពួកបាក់តេរីងាយរាតត្បាតមកលើរាងកាយបំផុត បើធ្វេសប្រហែសតែបន្តិច មេរោគឆាប់ចម្លងណាស់ ឬពេលខ្លះអាចកើតមហារីកក៏មាន។
ស្លាកស្នាម គ្មានស្លាកស្នាម គ្មានការវះកាត់ឯណា មិនឈឺចាប់និងមិនមានស្លាកស្នាមនោះទេ។ ក្រោយការវះកាត់តំបន់ពិសេសទាំងគូរួច ការបន្សល់ស្លាកស្នាមលើដើមទ្រូងច្បាស់ជាមានតិចឬច្រើនមិនខាន ជាពិសេសចំពោះអ្នកមានសាច់ងាយកើតផ្លែ ឬមិនមានភាពសាំ ឬពូកែក្លាយ។ ក្នុងនោះការទទួលទានរបបអាហារ ចាំបាច់ត្រូវតបតាមបទបញ្ជាពេទ្យ ពុំនោះទេអ្នកនឹងស្ដាយក្រោយដោយសារស្លាកស្នាមលើដើមទ្រូងមិនខាន។
ប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ បើបរាជ័យ ការវះកាត់ទាំងអស់ទាមទារឲ្យសាមីខ្លួនប្រឹក្សា ឲ្យបានហ្មត់ចត់ជាមួយខាងមន្ទីរពេទ្យ មុនសម្រេចចិត្ត។ បើការដាក់បញ្ចូលសុដន់មិនបានត្រឹមត្រូវ អាចធ្វើឲ្យវាមានដំបៅ ឬមានបញ្ហាផ្សេងទៀត។ ជួនកាលក៏មានការថ្លោះធ្លោយ រហូតប៉ះពាល់ជីវិតក៏មានដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BreastExcellence
ចុចអាន៖អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថាកូនៗកើតមកនឹងរងជំងឺអ្វីខ្លះដែរ?

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ