បច្ចេកវិទ្យា
តាមមិនទាន់និន្នាការទំាង៦នេះ រស់នៅសម័យឌីជីថល នឹងស្គាល់ពិបាកហើយ!
យើងកំពុងរស់នៅក្នុងយុគសម័យនៃ បដិវត្តឧស្សាហកម្មលើកទី ៤ ដែលបច្ចេកវិទ្យាហោះហើរយ៉ាងលឿនជាងពេលណាៗទាំងអស់។
ក្រុមហ៊ុនឬបុគ្គលដែលមិនប្រកាន់និន្នាការបច្ចេកវិទ្យាជាសំខាន់ អាចប្រឈមនឹងហានិភ័យនៃការបាត់បង់ទីតាំងអាជីព មុខរបរនិងទីផ្សារ។
ការស្វែងយល់អំពីនិន្នាការសំខាន់ៗ នឹងជួយឱ្យការត្រៀមសម្រាប់ អាជីវកម្មរៀបចំបានល្អ និងចាប់យកឱកាសបានច្រើន។
KPTplus សូមចែករំលែកនូវនិន្នាការលេចធ្លោបំផុតទាំង ៦ ដែលយុវវជនខ្មែរតែត្រៀមខ្លួនទាន់៖
១ Artificial intelligence AI

នេះគឺជាការផ្លាស់ប្តូរដ៏ធំបំផុតមួយ។ វាជាការប្រើប្រាស់បញ្ញាសិប្បនិមិត្តរបស់ប្រព័ន្ធកុំព្យូទ័រសម្រាប់ទទួលបានព័ត៌មាននិងប្រើប្រាស់ព័ត៌មាន ការវែកញែក ឈានដល់ការសន្និដ្ឋាន។ ក្រុមហ៊ុន Amazon ក្រុមហ៊ុន Google និងក្រុមហ៊ុន Microsoft កំពុងចាប់ផ្តើមប្រើវា ហើយមានក្រុមហ៊ុនជាច្រើនទៀតក៏នឹងអនុវតតិបន្តដែរ។ ក្នុងឆ្នាំ ២០២០ នេះយើងបានឃើញមានអ្នកផ្តល់សេវា AI កាន់តែច្រើនឡើង ៗ មានន័យថា គ្រប់គ្នាមានទិន្នន័យជាក់លាក់ក្នុងដៃពួកគេតាមដែលគេត្រូវការ។ ការប្រជែងក្នុងសង្វៀនពាណិជ្ជកម្មនឹងកាន់តែស្រួចស្រាល់លើសមុន។
២ បណ្តាញទិន្នន័យ 5G

ការតភ្ជាប់អ៊ិនធរណិតតាមទូរសព្ទចល័ត 5G នឹងផ្តល់មកនូវការទាញយកក្នុងល្បឿនមហាលឿន។ បណ្តាញទិន្នន័យទូរសព្ទចល័ត 5G អាចប្រើបានជាលើកដំបូងកាលពីចុងឆ្នាំ ២០១៩ ប៉ុន្តែភាគច្រើនមានតម្លៃថ្លៃពេក ហើយត្រូវបានកំណត់សម្រាប់ដំណើរការតែនៅក្នុងតំបន់ទីក្រុងធំ ៗ ។
បណ្តាញទិន្នន័យដែលមានល្បឿនលឿននេះ មិនត្រឹមតែផ្តល់ឱ្យយើងនូវសមត្ថភាពក្នុងការចាក់ខ្សែភាពយន្តនិងតន្ត្រីប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ក៏នឹងអាចប្រើប្រាស់បានច្រើនដងលើសពីបណ្តាញតខ្សែដែលកំពុងដំណើរការចូលក្នុងផ្ទះនិងអាជីវកម្មរបស់យើងយ៉ាងយឺតយ៉ាវនោះ។
៣ ការបើកបរដោយស្វ័យប្រវត្តិ

បង្កើតរថយន្តស្វ័យប្រវត្តិ គ្រោងចេញក្នុងនៅឆ្នាំ ២០២២ ក្នុងសមត្ថភាពដែលមិនទាក់ទងផ្ទាល់ទៅនឹងការបើកបរមានស្វ័យប្រវត្តិកម្មដោយពឹងផ្អែកលើការចាប់យកទិន្នន័យនិងការវិភាគ។ Google Waymo ទើបតែបានបញ្ចប់ការសាកល្បងរថយន្តមួយនៅរដ្ឋកាលីហ្វ័រញ៉ា។ ទោះបីយ៉ាងណាអ្នកវិភាគនិយាយថា ការផ្លាស់ប្តូរច្បាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់និងឥរិយាបថសង្គម គឺជាការងារ ចាំបាច់មុនពេលដែលការបើកបរដោយស្វ័យប្រវត្តិ អាចក្លាយជាការពិតជាក់ស្តែងបាន។
៤ វេជ្ជសាស្ត្រផ្ទាល់ខ្លួននិងព្យាករណ៍

បច្ចេកវិទ្យាបច្ចុប្បន្នកំពុងផ្លាស់ប្តូរការថែរក្សាសុខភាពក្នុងអត្រាមួយដែលមិនធ្លាប់មាន។ សមត្ថភាពរបស់យើងក្នុងការចាប់យកទិន្នន័យពីឧបករណ៍ដែលអាចពាក់បានដូចជានាឡិកាវៃឆ្លាតនឹងផ្តល់ឱ្យយើងនូវសមត្ថភាពព្យាករណ៍ក៏ដូចជា ព្យាបាលបញ្ហាសុខភាពបានកាន់ប្រសើរ ។ ចាប់ពីឆ្នាំ ២០២០ និងឆ្នាំបន្តទៀត យើងនឹងឃើញកម្មវិធីថ្មីៗស្តីពីការថែទាំសុខភាពដែលអាចព្យាករណ៍បាន និងការណែនាំអំពីវិធីព្យាបាលដែលមានប្រសិទ្ធភាពជាងមុនសម្រាប់អ្នកជំងឺម្នាក់ៗ។
៥ ចក្ខុវិស័យកុំព្យូទ័រ

ប្រព័ន្ធដែលអាចកំណត់អត្តសញ្ញាណ ទីកន្លែងប្រមូលដោយកាមេរ៉ាឬឧបករណ៍ចាប់រលកសញ្ញានឹងត្រូវបានដាក់ចេញសម្រាប់ប្រើប្រាស់ជាមូលដ្ឋានគ្រឹះនៃវិធីដែលរថយន្នឹងមើលឃើញការដំណើរឆ្ពោះទៅរកគ្រោះថ្នាក់ឬមិន។ វាអាចដាស់តឿនយើង ពីអ្វីដែលមិនធម្មតា។ល។ ការប្រើប្រាស់បច្ចេកវិទ្យានេះអាចធ្វើឱ្យអន្តរាយដល់ភាពឯកជនរបស់មនុស្សគ្រប់គ្នានៅទីសាធារណៈ ដូច្នេះគេកំពុងជជែកវែកញែកលើបញ្ហានេះ។
៦ បច្ចេកវិទ្យា blockchains

Blockchains គឺជានិន្នាការថ្មីនិងកំពូលមួយនៃបច្ចេកវិទ្យាដែលត្រូវបានប្រើដើម្បីកត់ត្រាប្រតិបត្តិការនានា។ វាអនុញ្ញាតឱ្យចែកចាយព័ត៌មានឌីជីថល ប៉ុន្តែមិនអាចថតចម្លងបានទេ។ ឆ្អឹងខ្នងនៃអ៊ិនធរណិតប្រភេទថ្មីមួយនេះកំពុងជាអនាគតនៃពិភពលោកយើង។ ដើមឡើយគេបង្កើតវាឡើងសម្រាប់ចរាចររូបិយប័ណ្ណឌីជីថល Bitcoin តែប៉ុណ្ណោះ លុះមកដល់បច្ចុប្បន្នសហគមន៍បច្ចេកវិទ្យាបានរកឃើញការប្រើប្រាស់សក្តានុពលវា សម្រាប់ការងារផ្សេងទៀតបាន។
នៅក្នុងនិយមន័យដ៏សាមញ្ញមួយ blockchain គឺជាកម្រងទិន្នន័យដែលមិនអាចផ្លាស់ប្តូរបាន តែវា ត្រូវបានគ្រប់គ្រងដោយចង្កោមកុំព្យូទ័រដែលមិនមែនជាកម្មសិទ្ធិរបស់អង្គភាពតែមួយ។ ប្លុកនីមួយៗនៃទិន្នន័យទាំងនេះ ត្រូវបានធានានិងចងភ្ជាប់គ្នាដោយប្រើគោលការណ៍គ្រីប។
រៀនចេះទេ?
គិតឃើញពីរបៀបរកស៊ីណាមួយ ជាមួយនិន្នការទំាងនេះ ហើយឬនៅ? ចែកគ្នាដឹងផង!
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ តើ internet និង world wide web (www) ជាប្រព័ន្ធតែមួយ?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ