KPT+
ធ្លាប់ចង់ដឹងណាស់ថា អ្វីខ្លះទៅ ដែលលុយទិញមិនបាន?
ដោយសារតែលុយ អាចទិញអ្វីជាច្រើនឬយកទៅដោះស្រាយបញ្ហាមួយចំនួនធំបាន មនុស្សតែងតែមានគំនិតថា លុយនឹងនាំឲ្យជីវិតរស់នៅពេញដោយក្ដីសុខ(គិតពេលមិនទាន់មានលុយ)។
ចុះតើអ្វីខ្លះទៅដែលមានលុយច្រើនក៏ដោយ តែនៅតែមិនអាចទិញបាន?
១. ក្ដីស្រឡាញ់
ការយកចិត្តទុកដាក់ និងក្ដីស្រឡាញ់មិនអាចទិញឬទទួលបានដោយសារទឹកប្រាក់នោះទេ។ បើទោះជាក្ដីស្រឡាញ់ខ្លះត្រូវបានយកលុយទៅទាក់ទាញ ប៉ុន្តែវាមិនមែនជាក្ដីស្រឡាញ់បរិសុទ្ធឡើយ។
២. ការគោរព
លុយអាចទិញតំណែង តួនាទីបានគ្រប់ជាន់ថ្នាក់ ប៉ុន្តែមិនអាចទិញការគោរពនិងភាពស្មោះត្រង់ពីមនុស្សផងទាំងពួងនោះឡើយ។ ជួនកាលវាគ្រាន់តែធ្វើឲ្យនរណាម្នាក់គោរពដោយកាយវិការ ឬជារូបភាពខាងក្រៅបែបបំភ័ន្តតែប៉ុណ្ណោះ តែសម្រាប់ការគោរពពិតប្រាកដចេញពីចិត្ត ។
៣. ទំនុកចិត្ត
ការជឿជាក់ទៅលើអ្វីមួយកើតចេញពីអារម្មណ៍ពិតៗដែលពុំចាំបាច់ទាល់តែមានទ្រព្យសម្បត្តិនោះទេ។ បុគ្គលម្នាក់មិនអាចប្រើប្រាស់លុយធ្វើឲ្យនរណាម្នាក់ផ្សេងពេញចិត្ត ឬមានជំនឿចិត្តលើខ្លួនឡើយ ព្រោះភាពជឿជាក់មិនមែនជាសម្ភារដែលលក់លើទីផ្សារ។ ជាពិសេសទំនុកចិត្តចំពោះមនុស្សស្គាល់គ្នាជិតដិត បើបាត់បង់ហើយ ទោះមានលុយប៉ុន្មានក៏មិនអាចទាមទារមកវិញបានដែរ។
៤. ចំណេះដឹង
លុយអាចទិញសៀវភៅបានរាប់លានក្បាល ប៉ុន្តែមិនអាចទិញចំណេះដឹងបានឡើយ សូម្បីតែបន្តិច បើមនុស្សមិនព្រមសិក្សាស្វែងយល់ទទួលដោយផ្ទាល់ទេ។ ទោះបីមនុស្សចំណាយលើការសិក្សានៅសាកលវិទ្យាល័យថ្លៃៗក៏ដោយ ហើយមានគ្រូបង្រៀនល្អៗរាប់រយនាក់ក្ដី ប៉ុន្តែចំណេះដឹងទាល់តែបុគ្គលផ្ទាល់រៀនទើបពួកគេមាន។
៥. បទពិសោធន៍
គ្មាននរណាលើលោកនេះ អាចយកលុយទៅទិញបទពិសោធន៍របស់នរណាម្នាក់ទៀតបានឡើយ។ បទពិសោធន៍ជាចំណេះក្រៅសាលា និងគ្មានសញ្ញាប័ត្រ តែជាអ្វីដែលមនុស្សជួបនៅក្នុងដំណើរជីវិតរបស់ពួកគេ ហើយយើងមិនអាចទិញបទពិសោធន៍អ្នកដទៃមកធ្វើជារបស់ខ្លួន ទេ។
៦. សុខភាពល្អ
លុយអាចទិញថ្នាំ និងអាហារបំប៉នបានច្រើនសន្ធឹក ប៉ុន្តែមិនអាចទិញសុខភាពឲ្យល្អបានទេ បើមនុស្សមិនយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯងដោយការទទួលទានត្រឹមត្រូវ សម្រាកគ្រប់គ្រាន់ និងការហាត់ប្រាណជាដើម។
៨. ចិត្តសុខសាន្ត
លុយមិនអាចធ្វើឲ្យមានសេចក្ដីស្ងប់ក្នុងចិត្តបានឡើយ សូម្បីតែមហាសេដ្ឋីក៏ មិនអាចយកលុយមួយផ្នែករបស់ពួកគេទៅទិញសន្តិភាពផ្លូវចិត្តបានដែរ។ ចិត្តដែលសុខក្សេមក្សាន្តកើតចេញពីក្ដីស្រឡាញ់ពិត និងការគោរពឲ្យតម្លៃ ហើយពិតជាមិនអាចទៅរួចឡើយដែលប្រើប្រាក់ទៅទិញយកមក។
៩. ពេលវេលា
លុយអាចទិញនាឡិកាបាន ប៉ុន្តែមិនអាចទិញពេលវេលាឲ្យត្រឡប់ក្រោយឬឲ្យដើរលឿនតាមប្រាថ្នាបានឡើយ។ ពេលវេលាដែលកន្លងហួសទៅហើយ ពិតជាមិនអាចត្រឡប់វិញទេ ទោះបីចំណាយលុយច្រើនប៉ុណ្ណា សម្រាប់ទិញគឺពិតជាមិនអាចទៅរួចទាល់តែសោះ។
១០. ជីវិត
មាននរណាម្នាក់អាចទិញជីវិតបានទេលើផែនដីនេះ? ចម្លើយ គឺគ្មានទេ! សេចក្ដីស្លាប់គង់នឹងកើតឡើងលើគ្រប់គ្នា គ្មាននរណាអាចចៀសរួចឡើយ គ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះ។ ដល់ពេលនោះ មិនថាមនុស្សមានលុយរាប់លានកោដិក៏ដោយ ក៏គ្មានលទ្ធភាពទិញជីវិតឲ្យរស់ឡើងវិញបានដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖សិល្បៈគំនូរនិងការថតរូបដែលបង្ហាញពីអត្ថន័យនៃជនជាតិស្បែកខ្មៅ ដែលគួរតែដឹង
ចុចអាន៖អាថ៌កំបាំងនៃភាពជាស្ត្រី ដែលបុរសដកចិត្តមិនរួច

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?