MasterChef គឺជាកម្មវិធីបង្ហាញការប្រកួតប្រជែងធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក ដែលផលិតដោយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដ៏ធំបំផុតមួយនៅក្នុងចក្រភពអង់គ្លេសគឺ Endemol Shine និង Broadcasts រួមទាំង Banijay ហើយបានចាក់ផ្សាយនៅក្នុងប្រទេសចំនួន ៦០ នៅជុំវិញពិភពលោក។ ចំណែកនៅចក្រភពអង់គ្លេស ត្រូវបានផលិតដោយទូរទស្សន៍ BBC។
ការចាប់ផ្ដើមដំបូងរបស់ MasterChef គឺបង្កើតឡើងនៅឆ្នាំ ១៩៩០ ដល់ ២០០១ ប៉ុន្តែមិនទាន់មានអ្នកណាស្គាល់និងបានដឹងលឺពីកម្មវិធីមួយនេះទេ រហូតដល់ឆ្នាំ ២០០៥ កម្មវិធីនេះក៏បានរស់ឡើងវិញ ដោយដូរឈ្មោះជា MasterChef Goes Large។
ការរស់ឡើងវិញនេះមានទ្រង់ទ្រាយថ្មីនិងធំជាងមុន ដោយបង្កើតឡើងដោយ លោក Franc Roddam និងលោក John Silver រួមទាំងជំនួយការផលិតគឺលោកស្រី Karen Ross ។
Franc Roddam
John Silver
Karen Ross
ក្នុងឆ្នាំ ២០០៨ ឈ្មោះនេះត្រូវបានប្ដូរទៅជា MasterChef មកដល់សព្វថ្ងៃនេះ ប៉ុន្តែទម្រង់នៅក្នុងកម្មវិធីគឺតែរក្សាច្បាប់ដើមដដែល។
ទោះយ៉ាងណា ខណៈពេលដែលស៊េរីមិនត្រូវបានបង្ហាញនៅចក្រភពអង់គ្លេស អស់រយៈពេល ៥ ឆ្នាំ ប្រទេសដទៃទៀតក៏បានដឹងពីសក្ដានុពល នៃស៊េរីនេះ ហើយបានចាប់ផ្ដើមបង្កើតស៊េរីរបស់ពួកគេផ្ទាល់ ដោយមាន MasterChef អាមេរិក ត្រូវបានចាក់ផ្សាយជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ ២០០០ ហើយបច្ចុប្បន្ននេះស្ថិតនៅក្នុងរដូវកាលទី ១០ របស់ខ្លួនហើយ។
ដំបូងឡើយ MasterChef អាមេរិក ត្រូវបានដំណើរការ ២ រដូវកាលក្នុងឆ្នាំ ២០០០ និង ២០០១។ ទ្រង់ទ្រាយនៅតែដដែលសម្រាប់រដូវកាលទាំងពីរ ដោយចុងភៅស្ម័គ្រចិត្ត ២៧ រូបចូលរួមប្រកួតប្រជែងក្នុងការចម្អិនម្ហូបផ្សេងៗ ដោយអ្នកឈ្នះគឺជាអ្នកទទួលរង្វាន់ដែលទាក់ទងនឹងការធ្វើម្ហូប។
ស៊េរីនេះត្រូវបានដំណើរការឡើងវិញក្នុងឆ្នាំ ២០១០ ដែលដូរឈ្មោះថា MasterChef ដូចគ្នានឹងកំណែចក្រភពអង់គ្លេសដែរ។ ចំំណែកទ្រង់ទ្រាយ រវាងចក្រភពអង់គ្លេសនិង MasterChef អាមេរិក គឺប្រហាក់ប្រហែលនឹង MasterChef អូស្ត្រាលីដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ closeronline
ចុចអាន៖ អ្នកមានធំៗ តែងតែមានអាថ៌កំបាំងម្យ៉ាងនេះ ជុំវិញទម្លាប់រស់នៅរបស់ពួកគេ
ចុចអាន៖ ទំនោរសង្គមដែលចង់ជោគជ័យហួសហេតុពេក មនុស្សក្លាយជាបរាជ័យជាមួយបីយ៉ាងនេះ