KPT+
លក្ខណៈសម្បត្តិ ៦ យ៉ាងនៃបុរសដែលស្ថិតក្នុងក្ដីស្រមៃរបស់នារីៗ
និយមន័យរបស់បុរសល្អមានខុសគ្នាពីនារីម្នាក់ទៅម្នាក់ ប៉ុន្តែមានគុណសម្បត្តិស្រដៀងគ្នាមួយចំនួនដែលស្ត្រីភាគច្រើនចង់បានបំផុតក្នុងទំនាក់ទំនងស្នេហា។ បុរសក្នុងក្ដីប្រាថ្នារបស់ស្រ្តីជាច្រើនអាចជាបុរសមានស្មាទូលាយ រាងខ្ពស់ និងមានអារម្មណ៍ល្អពេលនៅជិតជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត នារីៗប្រាថ្នាចង់បាននរណាម្នាក់ដែលអាចទុកចិត្តបាននិងមានភាពស្មោះត្រង់ក្នុងទំនាក់ទំនងនោះ។ ទីនេះ KPT Plus សូមលើកយកលក្ខណៈសម្បត្តិ ៦ យ៉ាងរបស់បុរសល្អដែលនារីៗប្រាថ្នាចង់បានបំផុតក្នុងរឿងស្នេហា៖

១. កម្ពស់ខ្ពស់
ស្ត្រីភាគច្រើនស្រឡាញ់បុរសខ្ពស់ ទោះមុខមាត់មិនសូវបាន ក៏មើលទៅឃើញសង្ហារដែរ។ ជាពិសេសមនុស្សប្រុសខ្ពស់ស្លៀកពាក់អ្វីក៏សមសួន គួរឲ្យទាក់ភ្នែក។
២. ស្មោះត្រង់ មិនចេះបោកប្រាស់
មនុស្សស្រីឯណា ប្រាថ្នាព្រាននារីជាគូ? ភាពស្មោះត្រង់ ហើយមិនចេះបោកប្រាស់ យកនារីជាល្បែង ជាក្ដីបំណងរបស់មនុស្សស្រីគ្រប់រូប។

៣. វៃឆ្លាតនិងចេះបន្ទាបខ្លួន
គ្មានស្រីឯណាស្រឡាញ់មនុស្សប្រុសមើកៗទេ ជាពិសេសនាងចង់បានបុរសដែលអាចដឹកនាំនាងបាន មិនចាំឲ្យនាងដឹកមុខវិញឡើយ។ បុរសឆ្លាត រមែងយល់កាលៈទេសៈ ធ្វើអ្វីក៏ទំនង ប៉ុន្តែមិនចេះអួតក្អេងក្អាងឡើយ។
៤. ចេះភាពអៀនប្រៀន តែក្លាហាន
បុរសរូបណាពូកែចេះចែចង់នារីពេក គេថាប្រុសព្រាន ឬបានតែសម្ដី។ ទោះជាប្រុសក្ដី កាលណាចេះខ្មាស់អៀនខ្លះ ធ្វើឲ្យស្រីៗ ចង់លលេងជាមួយ និងក្នក់ខ្នាញ់។ ត្បិតអៀនតិចតួចមែន តែភាពក្លាហានរបស់មនុស្សប្រុស ជាអាវុធសម្លាប់បេះដូងនារីឲ្យចុះចាញ់ កោតសរសើរ និងនៅចង់នៅជិត។
៥. គោរពពេលវេលា
បុរសដែលរគោរពពេលវេលាច្បាស់លាស់ នឹងទទួលបានការគោរពពីមនុស្សជុំវិញ ឯស្រីៗក៏ស្ងើចក្នុងចិត្តជាទីបំផុត។ ស្ត្រីលង់នឹងបុរសដែលហ្មត់ចត់ ច្បាស់លាស់ និងមិនចំណូលឲ្យស្រីៗ រង់ចាំគេតែងខ្លួន។
៦. ពូកែយកចិត្តទុកដាក់និងមានសន្តានចិត្តល្អ

តើមានស្រីប៉ុន្មាននាក់មិនបាក់ចិត្តស្រឡាញ់ប្រុសពូកែយល់ចិត្ត ថ្នាក់ថ្នម ស្គាល់ពីនាង ស្ទើរតែមិននិយាយអ្វី ក៏ដឹងដែរនោះ? ជាពិសេសទឹកចិត្តចេះជួយធុរៈ មិនងាយប្រកាន់ខឹង ចិត្តធ្ងន់ មានបេះដូងស្មើឪពុកឬបងប្រុសនាង នាងពិបាកថាទប់ចិត្តមិនលង់ខ្លាំងណាស់។ បុរសបែបនេះ មាននៅឯណា មានការប្រាថ្នាពីស្រីៗនៅទីនោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កត្តាធំៗទាំង ៦ នៅពីក្រោយការយំ
ចុចអាន៖ ពាក្យថា «ឪពុក» ភ្ជាប់លក្ខខណ្ឌនិងកាតព្វកិច្ចអ្វីខ្លះសម្រាប់គ្រួសារ?

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក