Connect with us

KPT+

ស្រីៗ​គិតរឿងសិចកម្រិតណា?សំណួរដែលប្តីជាច្រើនគិតមិនយល់!

បានផុស

នៅ

យោងតាម thezoereport.com រឿងភេទសម្ព័ន​ក្នុងគំនិត​មនុស្សស្រី គឺជាប្រធានបទមួយ ក្នុងចំណោមប្រធានបទនានា ដែលត្រូវបានមនុស្សប្រុស​​លួចឆ្ងល់ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានសួរភេទផ្ទុយ មានតែលួចនិយាយក្នុងចំណោមប្រុសគ្នាឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិបាកក្នុងការពិភាក្សាជាពិសេសជាមួយដៃគូ ក៏​ពិបាក​ដូចគ្នា​ដល់ការ​ការរក្សាទំនាក់ទំនងក្នុងជីវិតផ្លូវភេទដែរ។

រឿង​ដែលអ្នកមិនដឹងពីមនុស្ស​ស្រីមាន​ច្រើន តែថ្ងៃនេះ​ដឹងតែ ១ ចំណុចសិន។

នាងនៅ​តែស្រឡាញ់ដៃគូ ប៉ុន្តែពេលខ្លះ​មិនចង់រួមភេទជាមួយគាត់តទៅទៀត។

ហេតុផល ដោយសារ​ការខ្វះចំណង់ផ្លូវភេទកើតឡើងច្រើន​លើនារី​ដែលមានវ័យ​ចាប់ពី៤០ ឡើង។ វាមិនមែនមានន័យថា ​នាង​លែងស្រឡាញ់គាត់​ទៀតនោះទេ អាចថា នាង​ធុញទ្រាន់?

ទោះយ៉ាងណា​អ្នកប្រឹក្សាយោបល់ជាច្រើនពន្យល់ថា ស្ត្រីមានភាពស្មុគស្មាញ និងមិនងាយស្រើបស្រាលដូចបុរសផ្តេសផ្តាសឡើយ។

ការលួងលោមខាងផ្លូវចិត្តគឺសំខាន់សឹងថា​ច្រើនជាង​កាយសម្បទាដូច្នេះហើយ ការរួមភេទជាកាតាព្វកិច្ច​តែពុំមែន​ជាចំណង់ឡើយសម្រាប់ស្ត្រីជាច្រើន។

លើសពីនេះទៀតភាពនឿយហត់នឹងការងារ​ល្អិតល្អោចច្រើន​ធ្វើឱ្យ នាង​ខ្ជិលនិង​ល្មោភគេង ងងុយច្រើន​ជាងមានពេលនឹកស្រមៃ។ កន្លែងនេះខុសគ្នាទំាងស្រុងជាមួយ​បុរស។

ទោះបីយ៉ាងណា ជេនីហ្វើរហ្គឺសាឡាលូស បណ្ឌិតសង្គមវិទូនិងជាអ្នកនិពន្ធសៀវភៅសុខភាពភេទ បានបញ្ជាក់ថា ជួនកាលក្រោយមានកូន នាងមាន​ការព្រួយបារម្ភលើរូបភាពប្រប្រួល​នៃ​រាងកាយ ការខ្មាស់អៀន ការផ្លាស់ប្តូរអ័រម៉ូន ការជិត​អស់រដូវឬ ការប្រើថ្នាំដូចជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំរំងាប់អារម្មណ៍តានតឹងអារម្មណ៍និង​ហត់នឿយហួសកម្លាំងធ្វើឱ្យនាងអស់អារម្មណ៍ ​តែចិត្ត​កាន់តែស្រលាញ់គ្រួសារឡើង។

ដើម្បីបង្កើនភាពស្និទ្ធស្នាលខាងរាងកាយនៅក្នុងទំនាក់ទំនង ការ​ថែរក្សាខ្លួនប្រាណ ជារឿងសំខាន់​ ចំណែក​ភាគីបុរស ក៏​ត្រូវតែផ្តល់នូវភាពកក់ក្តៅ​និងរ៉ូមែនទិក ជួយឱ្យ​នាង​ឱ្យមានអារម្មណ៍​ដូចកាលពីនៅយុវវ័យទើប​ស្គាល់គ្នាដំបូងឡើងវិញ៕

ប្រែសម្រួល៖ Mr Tomorrow

ចុចអាន៖ មាន ៥ ចំណុចនេះជីវិតអាពាហ៍ពិពាហ៍នឹងមានបញ្ហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៥ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម