Connect with us

KPT+

ទោះមិននិយាយពាក្យស្រឡាញ់ តែសកម្មភាពទំាងនេះ បង្ហាញថាគេស្មោះយើងពិត

បានផុស

នៅ

ពេលខ្លះ​ស្រីៗនៅតែឆ្ងល់ថា តើបុរសម្នាក់ដែលនាងកំពុងតែមានទំនាក់ទំនងជាមួយ ​ពិតជាស្រលាញ់នាង​ពិត​ដែរទេ?

KPT Plus​ មាន​សញ្ញាងាយៗដែលស្រួលសម្គាល់ថា​គេនោះ​កំពុងតែស្រលាញ់យើង​ពិត​ទោះបីជា​គេមិនទាន់បាននិយាយពាក្យ​ស្រលាញ់ចេញមកក៏ដោយ។

១. និយាយស្តីស្និទ្ធស្នាល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្គាល់គ្នាមិនប៉ុន្មាន​ ប៉ុន្តែមានអារម្មណ៍ល្អជាមួយគ្នា មានអារម្មណ៍ហាក់ដូចជាស្គាល់គ្នាយូរមកហើយ និយាយ​គ្នា​ស្និទ្ធ ​​គេចង់ប្រាប់រឿងជាច្រើនក្នុងចិត្ត ​រួមទំាង​សកម្មភាព​ឬផែនការជីវិតល្អៗរបស់គេមកឱ្យយើង​ដឹង។ នេះគឺជាសញ្ញាល្អមួយ មនុស្សប្រុសកម្ររនឹងនិយាយ​រឿងផ្ទាល់ខ្លួន​មកកាន់ភេទផ្ទុយ​ណាស់ លើកលែង​តែគេ​ចង់ផ្សារភ្ជាប់ជីវិត​គេ​នឹងនាងប៉ុណ្ណោះ។

២. គេ​ចាំ​ពាក្យសម្ដីយើង​ ហើយ​ពេលខ្លះវាមានឥទ្ធិពលឱ្យគេផ្លាស់ប្តូរ

បើ​យើងសម្គាល់ឃើញថា ​គេបានធ្វើអ្វីម្យ៉ាង​ដែល​យើង​ធ្លាប់និយាយ​ពីមុនមក បានន័យ​ថា​ពាក្យសម្ដីរបស់យើង​ពិតជាមានតម្លៃណាស់សម្រាប់គេ។ សម្ដីយើងជាហេតុ​ឱ្យ​គេតែងតែយកចិត្តទុកដាក់ស្ដាប់ ចងចាំ​រំលឹកវា​ពេលគេនៅឆ្ងាយ​ពីយើង ។ គិតអីទៀត? គេ​នឹកយើង​គ្រប់ដង្ហើមចេញចូល ហើយនៅថាមិនស្រលាញ់ទៀត?

៣. កាយវិការយកចិត្ត​ទុកដាក់​

កាយវិការរបស់គេក៏បានស្ដែងឱ្យយើងដឹងបាន​តាមរយៈភាពយកចិត្តទុកដាក់​ ជាមួយ​ស្នាម​ញញឹម​ ព្រមដោយភ្នែក​ស្រទន់។ល។ ទំាង​នេះ​បានឲ្យយើងដឹងពី​អារម្មណ៍របស់គេដែលមាន​សេចក្ដីសុខក្នុងការឲ្យតម្លៃយើង និង​យកចិត្ត​ទុកដាក់ចំពោះ​អ្វីដែលយើង​កំពុងនិយាយ ព្រោះ​គេ​ចង់ដឹងថា ​ជីវិត​ប្រចាំ​ថ្ងៃ​របស់យើង​ដំណើរ​ការទៅដោយ​របៀបណា?

៤. យើងជាអទិភាព

មិនថាគេនៅកន្លែងធ្វើការ ជួបជុំជាមួយមិត្ដភក្ដិ ឬទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ គេតែងតែលើកទូរសព្ទ​ឬខលមកយើងវិញ ក្រោយពីទំនេរភ្លាម។ មនុស្ស​ប្រុស​ដែលលើកទូរសព្ទ​យើងគ្រប់ពេល ​ហើយ​រកលេសនិយាយជាមួយយើង ពិតជាមនុស្សដែលស្រលាញ់យើង​ពិតប្រាកដ ព្រោះធម្មជាតិបុរសភេទ​គេមិនងាយ​ចំណាយពេលនិយាយជាមួយមនុស្ស​ស្រីដែលគេដឹងថា ស្រលាញ់គេ ​តែគេមិនមានចិត្ត​ឱ្យវិញនោះទេ។

៥ គេគាំទ្រក្ដីស្រមៃរបស់យើង

គាំទ្រគំនិត​គ្នាទៅវិញទៅមកជាសកម្មភាពមនុស្ស​ស្រលាញ់គ្នា។ ទោះបីជាអ្នកទាំងពីរ​មិនមានពេលវេលា​ជាមួយគ្នាគ្រប់គ្រាន់ ​ឬម្នាក់ណាផ្លាស់ប្តូរ​ការងារ ឡើងតំណែង កើតទុក្ខនៅកន្លែង​ធ្វើការ ពួកគេ​ចែក​រំលែក​អារម្មណ៍នេះជាមួយគ្នា។

បើអ៊ីចឹង​មែននោះ អ្នកទំាង​ពីរជាគូស្នេហ៍​ដ៏សក្តិសម។

៦. គេចូលចិត្ត​ឃើញយើងមានអារម្មណ៍ល្អ

បុរសដែលលង់ស្នេហ៍យើហពិត តែងតែ​ព្យាយាម​ផ្តល់ឱ្យយើង​នូវ​ភាព​ផ្អែមល្ហែម គ្រាន់តែភាពរ៉ូមែនទិកនេះ​ខ្លាំង​ឬ​ខ្សោយ​ទៅ​តាម​ ចរិតធម្មជាតិ​របស់គេ។ ​បើគេមិនសូវពូកែនិយាយនិងអៀនច្រើន យើង​អាច​ឃើញការប្រឹងប្រែង​របស់គេ។ គេត្រៀមខ្លួនជាស្រេចក្នុងការឱបយើង​នៅពេលណាដែលអ្នកត្រូវការការលួងលោម ឬ​យើងមិន​សប្បាយ​ចិត្តនិងតែងការពារយើង​នៅចំពោះមុខ​មនុស្ស​ម្នាផងទំាងពួង​ គេមិនខ្លាច​នឹងបង្ហាញ​ថាគេ​ឈរ​ខាង​យើង​នោះទេ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ លក្ខណៈសម្បត្តិ ៦ យ៉ាងនៃបុរសដែលស្ថិតក្នុងក្ដីស្រមៃរបស់នារីៗ

ចុចអាន៖ បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២០ វិនាទី មុន

អ្នកដំណើរជិត ២ លាននាក់ ចេញ-ចូល កម្ពុជាតាមជើងហោះហើរនៅត្រីមាសទី១

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

នៅចិន ក្រុម​គ្រួសារអ្នកស្លាប់​​ប្ដឹង​អ្នក​​​ចូលរួម​ផឹកស៊ី​ក្នុងពិធី​ជប់លៀង ​ធ្វើ​ឱ្យ​កូនខ្លួន​ស្រវឹង​បើក​បរគ្រោះថ្នាក់​

សន្តិសុខសង្គម៥ នាទីutes មុន

ម្ចាស់គណនីហ្វេសប៊ុក “You Ri” ដែលធ្វើទង្វើអសីលធម៌បង្ហាញលើបណ្តាញសង្គម ត្រូវហៅមកណែនាំ និងធ្វើកិច្ចសន្យា

ព័ត៌មានជាតិ១៣ នាទីutes មុន

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្ដែងក្ដីរីករាយចំពោះជំនួបលើកទី ២ ជាមួយ សម្ដេចធិបតី នាថ្ងៃទី ២៧ មេសា ខាងមុខ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

នំ​ជំនួយ​ជីវជាតិ​ជាជំនួយ​របស់ WFP ត្រូវ​សង្ស័យថា លក់​បន្ត​នៅ​មីយ៉ាន់ម៉ា ខណៈ UN ព្រមាន​ចាត់ការ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម២២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៧ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

Sokha Hotels

ព័ត៌មានពេញនិយម