Connect with us

KPT+

មិនបាច់​ចាយ​លុយ​​​ច្រើន​លើ​ផលិតផល សាក​វិធីធ្វើឲ្យសក់ដុះលឿន តាមបែបធម្មជាតិ​ក៏​អាច​ធ្វើ​បាន

បានផុស

នៅ

សក់វែង​មាន​សុខភាពល្អ ជា​ភាពស្រស់ស្អាតមួយជ្រុងរបស់ស្រីៗគ្នាយើង។ មាន​សុភាព​នារី​មួយ​ចំនួនចង់​បាន​សក់​ស្អាត​វែង ដោយ​ព្យាយាម​ទិញ​ផលិតផល​ថែសក់​ស្ទើរតែគ្រប់ម៉ាក និង​ថ្លៃៗ ប៉ុន្តែ​ជួនកាល​ប្រើ​មិន​ត្រូវ​នឹង​ស្បែក​ក្បាលទៅទៀត។ ឈប់បារម្ភទៅ! សាកអនុវត្តគន្លឹះ​ប៉ុន្មាន​នេះ ធានា​ថា សក់​ស្រីៗ​យើង​នឹង​ដុះវែង​រហ័ស ហើយ​មាន​សុខភាពល្អថែមទៀត។

ម៉ាស្សា​ស្បែក​ក្បាល

គ្នា​យើង​សុខចិត្តចំណាយពេលវេលានិងលុយច្រើនទៅលើផលិតផលថែទាំសក់ តែ​ភ្លេច​គិត​ដល់​ស្បែក​ក្បាល​ដែល​ជា​កន្លែងលូតលាស់របស់វា។ ការ​ស្រាវជ្រាវ​និយាយ​ថា ការ​ម៉ាស្សា​ស្បែក​ក្បាល​មាន​ប្រសិទ្ធិភាពលើអរម៉ូនស្ត្រេស សំពាធឈាម និង​ចង្វាក់បេះដូង។ ដូច្នេះ​វិធី​សាមញ្ញ​ដើម្បី​ជួយ​ឲ្យ​សក់​ដុះល្អ គឺម៉ាស្សាស្បែកក្បាល។ ការម៉ាស្សាបែបនេះនឹងជួយបង្កើន​លំហូរឈាមទៅកាន់ស្បែកក្បាល បង្កើនភាពរឹងមាំនៃឬសសក់ និងជួយឱ្យសារធាតុចិញ្ចឹមឈានដល់ឫសសក់បានលឿន។

ប្រើម៉ាសពងមាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស៊ុតមាន់មានផ្ទុកប្រូតេអ៊ីនដែលជួយពង្រឹង ចិញ្ចឹម និងព្យាបាលសក់បានយ៉ាងល្អ។ លើសពីនេះទៀត វាអាចជួយទប់ស្កាត់ការកើតអង្គែផងដែរ។

ដើម្បីធ្វើម៉ាស់ស៊ុតមាន់ ត្រូវលាយស៊ុតពីរគ្រាប់ជាមួយប្រេងអូលីវពីរស្លាបព្រា និងបន្ថែមទឹកកន្លះពែងលាយឲ្យខាប់។ លាបម៉ាសជាមួយសក់ស្ងួត ហើយទុកវា ៣០ នាទី រួចកក់សាប៊ូលាងចេញដូចធម្មតា។

ពិនិត្យ​មើល​ថ្នាំប្រើប្រាស់

ថ្នាំ​ពេទ្យមួយចំនួន ត្រូវបានគេដឹងថា ជាមូលហេតុនៃការជ្រុះសក់។ ប្រភេទថ្នាំទាំងនោះរួមមាន ថ្នាំ​ប្រឆាំង​នឹង​សំពាធឈាម កូលេស្តេរ៉ុល​ឬ Statin ទីរ៉ូអ៊ីត ថ្នាំពន្យារកំណើត តេស្តូស្តេរ៉ូន និងថ្នាំ​ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តមួយចំនួនទៀត។ ដូចនេះ សូមប្រយ័ត្ន និង​គួរ​តែ​ពិភាក្សា​ពី​ផល​ប៉ះពាល់​ជាមួយ​គ្រូពេទ្យមុននឹងប្រើថ្នាំណាមួយ។

លាង​ជម្រះ​សក់​ជាមួយ​ទឹកត្រជាក់

ការ​ប្រើទឹកក្តៅនៅពេលកក់សក់ អាច​បណ្តាល​ឲ្យ​ស្ងួតស្បែកក្បាល។ ប៉ុន្តែ​ការ​លាង​ជម្រះ​ជាមួយ​ទឹក​ត្រជាក់នឹងជួយពង្រឹងឫសសក់បានល្អ។ ទឹកត្រជាក់​ជាជម្រើសល្អបំផុត​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សក់បាន រីឯទឹកក្តៅ​ឧណ្ហៗ ជា​ជម្រើសល្អបន្ទាប់។

ប្រើ​ប្រេង​ល្ហុងក្តៅ

ប្រេងល្ហុង​ជួយប្រឆាំងនឹងផ្សិត បាក់តេរី ព្រមទាំង​ជួយ​សក់​ឲ្យលូតលាស់។ វាសំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៦ វីតាមីន អ៊ីប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ដែល​អាច​ជ្រាប​ចូលស្បែកក្បាលជួយផ្ដល់រក្សាសំណើមដល់ស្បែក ធ្វើ​ឲ្យ​សក់​ដុះ​ល្អ​និង​ទន់រលោង។

យើង​គ្រាន់​តែ​ប្រើ​ប្រេង​ល្ហុងក្តៅឧណ្ហៗម៉ាស្សាស្បែកក្បាល រុំឲ្យជិតទុក ១៥​ នាទី រួចទឹកចេញជាការស្រេច។

ជៀសវាង​ការជក់បារី

ការជក់បារីធ្វើ​ឲ្យ​ឈាមហូរមិនឈប់ដល់ស្បែកក្បាល​និង​ឫសសក់​ដែលជាហេតុធ្វើឱ្យកម្រិតអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមសំខាន់ៗដែលសក់និងស្បែកក្បាលត្រូវការមាន សុខភាព​ពុំល្អ។ មិនតែ​ប៉ុណ្ណោះ​ជាតិ​ពុល​ដែល​បណ្តាល​មក​ពី​ការ​ជក់​បារីក៏អាច​ជ្រាបចូល​ទៅ​ក្នុង​ឫស​សក់​បង្អាក់​ការ​លូតលាស់​ផងដែរ។

ចៀសវាង​ការផ្លុំសក់

ការផ្លុំសក់នឹងម៉ាស៊ីនសម្ងួត ឬប្រើឧបករណ៍ធ្វើម៉ូដសក់ផ្សេងទៀត ពិតជាអាចបំផ្លាញសក់ ដោយ​ធ្វើ​ឲ្យ​វាស្ងួត បែកចុង និងផុយងាយដាច់ ។  សូមព្យាយាមសម្ងួតសក់តាមធម្មតា ដោយ​ចៀសវាង​ការ​ផ្លុំជាមួយខ្យល់ស្ងួត និងចៀសវាងប្រើឧបករណ៍កម្ដៅផ្សេងៗ។

ចៀសវាង​កក់​សក់​ញឹកញាប់

ការ​កក់សក់​ច្រើន​ដង​ពេក អាចបណ្តាល​ឲ្យ​សក់ស្ងួត និងផុយស្រួយ ព្រោះការកក់សក់​ញឹកធ្វើ​ឲ្យ​បាត់បង់​ប្រេង​ធម្មជាតិ​ដែលមាននៅក្នុងសរសៃសក់។

ឧស្សាហ៍​កាត់សក់

វា​អាច​ស្ដាប់​ទៅ ដូចជាមិនល្អសោះ ខណៈចង់បានសក់ដុះវែងបែរជាឲ្យឧស្សាហ៍កាត់ទៅវិញ។ ប៉ុន្តែការកាត់សក់ជាទៀងទាត់ដោយតម្រឹម​សក់​បែកចុង វាធ្វើឲ្យសក់លូតលាស់ល្អ។ គ្នាយើងគួរតែកាត់សក់ឲ្យបានរៀងរាល់ ៦ សប្តាហ៍ ឬ ៣ ខែ ឬ ៦ ខែម្ដង ទើបជាការល្អ។

គេងជាមួយខ្នើយទន់ៗ

ខ្នើយទន់ៗ ឬក្រណាត់សូត្រល្អបំផុតសម្រាប់សុខភាពសក់ ព្រោះវា​នឹងជួយស្រូបយកជាតិ​សើមចេញ​ពីសក់ និង​ធ្វើ​ឲ្យ​សក់ទន់ល្មើយ។

កុំ​ស្ត្រេស​ច្រើន

ការពិតដែលថាស្ត្រេសអាចជះឥទ្ធិពលដល់រាងកាយតាមវិធីច្រើនយ៉ាង។ ជាធម្មតា​ភាព​តានតឹង​ធ្ងន់ធ្ងរ​ឬស្ត្រេសរ៉ាំរ៉ៃ នឹងបណ្តាលឲ្យជ្រុះសក់។ ហេតុនេះ ព្យាយាម​រក្សា​កម្រិតស្ត្រេស​ឲ្យ​​តិចបំផុត ដោយចំណាយពេលពីរបីនាទីក្នុងមួយ​ថ្ងៃដើម្បីធ្វើសមាធិ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BYRDIE

ចុចអាន៖មុនពេល​ហ៊ានចាក់ឬលេប Gluta បានដឹងពីការពិត​គួរ​ព្រឺខ្លាចនេះឬនៅ?

ចុចអាន៖អ្វី​ទៅជា​ជំងឺលើសឈាម ឬ​ជំងឺ​លើស​សម្ពាធ​ឈាម​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម