សុខភាព
ញ៉ាំទឹក ១ កែវពេលព្រឹកជួយអ្វីខ្លះ?
រាងកាយមនុស្សមានទឹកច្រើនជាង ៥០% ដូច្នេះជាសំខាន់ណាស់ក្នុងការរក្សាវា ដើម្បីឱ្យរាងកាយដំណើរការបានល្អ។ ប្រសិនបើខ្វះជាតិទឹក នោះអាចនាំឱ្យមានបញ្ហាសុខភាពជាច្រើនដូចជា ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ឈឺក្បាល ប្រកាំង ឈឺទ្រូង រលាកក្រពះ លើសឈាម ធាត់លើស ឬសដូងបាត មហារីកសុដន់ ជំងឺរបេងសួត គ្រួសក្នុងតំរងនោម រលាកប្រហោងឆ្អឹង និងរលាកស្បូនធ្ងន់ធ្ងរបំផុត។ល។

ដើម្បីឱ្យរាងកាយចៀសផុតពីស្ថានភាពទាំងនេះបានល្អប្រសើរ អ្នកត្រូវផឹកទឹកបន្ទាប់ពីភ្ញាក់ពីគេង ដើម្បីអាចរក្សារាងកាយឱ្យមានសំណើមពេញមួយថ្ងៃ។
ចាប់ផ្តើមវាឥឡូវនេះ តើនឹងមានរឿងអ្វីកើតឡើងចំពោះរាងកាយរបស់អ្នក?
រាងកាយរស់រវើក
តាមការសិក្សាប្រាប់ថា ការអស់កម្លាំងគឺបណ្ដាលមកពីការខ្វះជាតិទឹក។ ការញ៉ាំទឹក នៅពេលព្រឹកជួយឱ្យរាងកាយដំណើរការបានល្អ ហើយអាចជួយបង្កើនថាមពល មិនងាយបាក់កម្លាំង។
ជួយជំរុញខួរក្បាល

ខួរក្បាលរបស់យើងត្រូវបានបង្កើតឡើងដោយទឹកជាង ៧០% ហើយការបន្តផ្តល់ជាតិទឹក វាមានប្រយោជន៍ក្នុងការថែរក្សាសកម្មភាពខួរក្បាលល្អបំផុត។ នៅពេលមិនមានជាតិទឹកគ្រប់គ្រាន់ ខួរក្បាលនឹងដំណើរការយឺត ហើយថ្វើឲ្យអារម្មណ៍ឆាប់ស្រពាប់ស្រពន់ ឬអស់កម្លាំង ឬអារម្មណ៍ឆាប់ប្រែប្រួល។ មិនតែប៉ុណ្ណោះវាក៏អាចនាំឲ្យថយចុះនៃការចងចាំផងដែរ។
រាងកាយមានជាតិទឹកគ្រប់គ្រាន់
ការផឹកទឹកពី ២ ទៅ ៣ កែវបានត្រឹមត្រូវ នៅពេលភ្ញាក់ពីគេង គឺជាវិធីដ៏ល្អមួយក្នុងការធ្វើឱ្យរាងកាយទទួលជាតិទឹកបានរហ័ស។
ប្រឆាំងជំងឺ និងពង្រឹងប្រព័ន្ធភាពស៊ាំ
ការទទួលទានទឹកនៅពេលពោះទទេ ជួយធ្វើឱ្យមានតុល្យភាពដល់ប្រព័ន្ធភាពស៊ាំ ហើយកាលណាប្រព័ន្ធភាពស៊ាំខ្លាំងវានឹងជួយការពារពីជំងឺផ្សេងៗ។
ជួយកម្ចាត់ជាតិពុល

ទឹកពីរបីកែវនៅពេលព្រឹក អាចជួយបណ្តេញជាតិពុលទាំងអស់ដែលផ្ទុកនៅក្នុងខ្លួនពេញមួយយប់។ នៅពេលផឹកទឹក វាជួយរំញោចចលនាក្នុងពោះវៀន ដែលអាចបណ្តេញជាតិពុលដែលបង្កគ្រោះថ្នាក់ចេញ ដោយបន្សល់ទុកនូវរាងកាយស្រស់ថ្លា និងមានសុខភាពល្អ។
ជួយការរំលាយអាហារ
កាបូអ៊ីដ្រាត និងប្រូតេអ៊ីនដែលអ្នកត្រូវការជារៀងរាល់ថ្ងៃ ត្រូវបានបំប្លែង និងដឹកជញ្ជូនឆ្លងកាត់ទឹកពាសពេញរាងកាយ។ ការដែលមានបរិមាណទឹកគ្រប់គ្រាន់នៅក្នុងប្រព័ន្ធអាហារ នឹងជួយពន្លឿនការរំលាយអាហារ។
ជួយសម្រកទម្ងន់
ផឹកទឹកពេលព្រឹក ជួយបញ្ចេញជាតិពុលពីក្នុងប្រព័ន្ធរំលាយអាហារឲ្យមានភាពប្រសើរឡើង។ មូលហេតុនេះ អ្នកនឹងមានអារម្មណ៍ឃ្លានតិច ហើយចំណង់អាហារនឹងថយចុះ។ ដូច្នេះវានឹងការពារពីការឡើងទម្ងន់ដែលបណ្តាលមកពីការផ្ទុកលើសទម្ងន់។
ស្បែកមានសុខភាពល្អ

ការទទួលទានទឹកដំបូងនៅពេលព្រឹកអាចជួយបញ្ចេញជាតិពុលក្នុងរាងកាយ លុបបំបាត់ជាតិពុលទាំងនេះចេញពីឈាម ដែលនឹងធ្វើឱ្យស្បែកភ្លឺថ្លាមានសុខភាពល្អ។
ការខ្វះជាតិទឹក គឺជាបុព្វហេតុចម្បងមួយក្នុងការវិវត្តនៃស្នាមជ្រួញនៅលើស្បែក ស្នាមខ្មៅ និងរន្ធញើសជ្រៅនៅក្នុងស្បែក។
ការពារក្រួសក្នុងតម្រងនោម ការពារពោះវៀនធំ និងប្លោកនោមពីការឆ្លង
ការទទួលទានទឹក បង្កើនប្រសិទ្ធភាពរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងការបង្ករោគ។ ផឹកទឹកភ្លាមៗក្រោយពេលភ្ញាក់ពីគេង ជួយក្នុងការការពារគ្រួសក្នុងតំរងនោម និងជំងឺប្លោកនោម។ នោះហើយជាមូលហេតុដែលត្រូវផឹកទឹក ព្រោះវារំលាយអាស៊ីតដែលនាំឱ្យមានក្រួសក្នុងតម្រងនោម។
ជំរុញដល់ការលូតលាស់សក់
អ្នកប្រហែលជាមិនជឿ និងមិនកត់សម្គាល់ទេ ប៉ុន្តែប្រសិនបើមានទម្លាប់ផឹកទឹកពេលព្រឹកពេលពោះទទេ វាជះឥទ្ធិពលដោយផ្ទាល់ទៅលើស្ថានភាពសក់យ៉ាងពិតប្រាកដ។ ឫសនៃសក់អាចក្លាយទៅជាស្ងួតរដុប និងផុយប្រសិនបើមានបរិមាណទឹកមិនគ្រប់គ្រាន់។
ទឹកមានលក្ខណៈសម្បត្តិជាច្រើនដែលជួយធ្វើឱ្យសុខភាពល្អ។ ដូច្នេះសូមកុំធុញទ្រាន់ក្នុងការផឹកទឹកមួយកែវនៅពេលពោះទទេរាល់ថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដឹងអត់ថាការញ៉ាំអាហារច្រើនជ្រុលប្រឈមនឹងបញ្ហាគាំងបេះដូង?
ចុចអាន៖ គ្រាន់តែទឹកមួយកែវអាចសម្រកទម្ងន់បានយ៉ាងច្រើន!

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ៩ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ