Connect with us

KPT+

អានអត្ថបទនេះ នឹង​ដឹងថា ខ្លួនឯងជាមនុស្ស​ញៀនរឿងភេទសម្ព័នដែរអត់?

បានផុស

នៅ

ការញៀនរួមភេទ គឺជា​អាកប្បកិរិយាដែលទាក់ទងនឹងការស្វែងរកការរួមភេទមិនរើសមុខ​ពេលវេលា និង​ដែលមិនចាំបាច់​មានភាពជិតស្និទ្ធ ឬស្គាល់គ្នា​អ្វីទំាងអស់។

គំនិត​និងភាពស្រមើស្រមៃ អាសអាភាស ទាក់ទងការរួមភេទក្លាយជា​រឿង ធម្មតារបស់​មនុស្ស​ដែលកំពុងញៀននេះ។

អាកប្បកិរិយាងាយសម្គាល់នៃ អ្នកដែលមានបញ្ហាបែបនេះគឺតែង​តែទម្លាប់និយាយអំពីរឿង​ភេទដោយមិនដឹងខ្លួន និងគិតថាវាជារឿងធម្មតា។ ពួកគេ​មាន​ភាពច្របូកច្របល់ខាងអារម្មណ៍ មាន​បញ្ហាសុខភាពចិត្ត​និងរាងកាយ មាន​បញ្ហាអាជីពនិងច្រើនទៀត ដោយសារ​តែគិតពីរឿង​នេះ គ្រប់ពេលវេលា​គ្រប់ទីកន្លែង មិនថានៅទីធ្វើការ កំពុង​ប្រជុំ កំពុង​បញ្ជាយានជំនិះលើផ្លូវ ឬកំពុង​នៅក្នុងវត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សរុបមក ការញៀនផ្លូវភេទគឺជាលំនាំដែលជម្រុញការស្រមើស្រមៃនិងបង្កើត​អាកប្បកិរិយាដែលបង្កជា​បញ្ហានៅក្នុងសេចក្តី​ថ្លៃថ្នូរ​របស់មនុស្ស​។ ​វាកើតមានឡើងទំាង​ចំពោះមនុស្សស្រីនិងប្រុសដែលនាំទៅដល់ ការ​បង្ខំចិត្តដោយសម្រេចកាមដោយខ្លួនឯង (ពួកគេ​តែង​យល់ថា មនុស្ស​គ្រប់គ្នាធ្វើបែបនេះ​ជារឿងធម្មតា)។

គេតែងស្វែងរក រូបថត​វីដេអូ ឬសកម្មភាព​ជាក់ស្តែង ឧបករណ៍ផ្លូវភេទ។ ល។ ឬ​តាមប្រមាញ់ស្វែង​រក​វិធី​សម្រាប់សកម្មភាពផ្លូវភេទ។ គេចូលរួម​ក្នុងឧស្សាហកម្ម​ពេស្យាចារ ឬម៉ាស្សាបែប​ត្រេកត្រអាល ហើយ​មិនដែលភ័យព្រួយក្នុងការ​រួមភេទជាមួយមនុស្សដែលបានជួបគ្នា តាមអ៊ិនធរណេតឬដោយផ្ទាល់​មិនថា​អ្នកនោះជាអ្នកណា មកពីណា​អាយុប៉ុណ្ណា​នាំមកនូវបញ្ហា​ដែរទេ?

ចុះនេះជាសិទ្ធិផ្ទាល់ខ្លួន​របស់ពួកគេដែរទេ?

រឿង​ដែលគ្រោះថ្នាក់ គឺ ៨៣% នៃពួកគេ (សន្ទស្សន៍នៅជប៉ុន) គឺ​​រួមភេទដោយមិនបានការពារអ្វី​ សូម្បី​តែ​នៅកន្លែងគ្រោះថ្នាក់។ ពួកគេ​ស្វែងរកបទពិសោធន៍ផ្លូវភេទបន្ថែមហើយបន្ថែមទៀត ដោយមិនគិតពីផលវិបាក ដែលអាចកើតមានភ្លាមៗឬយូរអង្វែងឡើយ។

លំនាំនៃការប្រព្រឹត្តិបទល្មើសផ្លូវភេទតូចតាច ដូចជាការចាប់បង្ខំ ការ​ស្នើសុំ និង​ភាពគ្មានសីលធម៌ បានកើតឡើង​ដោយងាយ ដើម្បី​គេចផុតពីភាពតានតឹងនិងអារម្មណ៍ឈឺចាប់ ធ្លាក់ទឹកចិត្តការថប់បារម្ភ ដែល​ប៉ះទង្គិចនៅពេលមិនបានទទួលការរួមភេទ ឬហោចណាស់ សម្រេចកាមដោយខ្លួនឯង។

វាជាជម្ងឺផ្លូវចិត្ត​ ឬសុខភាពបន្តពូជ ឬ អ្វីផ្សេងទៀត?

ដូច្នេះការញៀនផ្លូវភេទមិនមែនទាក់ទង​និង​ការសប្បាយនោះទេ គឺអំពីសមត្ថភាពនៃការមិនអាចគ្រប់គ្រងអារម្មណ៍។

សម្រាប់អ្នកញៀនសិច​ សកម្មសកម្មភាពញៀនផ្លូវភេទកើតឡើង មិនថាបញ្ហាអ្វីក៏ដោយ ដោយមិនគិតពីភាពជោគជ័យនៃដៃគូ ភាពវៃឆ្លាត ភាពទាក់ទាញខាងរាងកាយ ទំនាក់ទំនងជិតស្និទ្ធឬអ្វីៗផ្សេងទៀតទំាងអស់។

ទោះបីជាយ៉ាងណា​ជារឿយៗអ្នកញៀននឹងការរួមភេទ មានអារម្មណ៍ខ្មាស់អៀននិងភ័យខ្លាចក្នុងការ​ស្វែងរកការព្យាបាល។ ពេលខ្លះ វិចារណញាណ និងចំណេះដឹង បានបណ្តាលឱ្យពួកគេប្រាប់ខ្លួនឯងថា នេះជាលើកចុងក្រោយហើយ តែពួកគេត្រូវបានបង្ខំ ឱ្យវិលត្រឡប់ទៅរកស្ថានភាពផ្លូវភេទដដែល។

យូរ ៗ ទៅ ពេលមិនមានជំនួយ​ពីអ្នកជំនាញត្រឹមត្រូវ អ្នកញៀនផ្លូវភេទអាចនឹង​បង្វែរ ជីវិតទាំងមូលរបស់ពួកគេ រាល់វិនាទី ទៅ​ធ្វើការស្រមើស្រមៃខាងផ្លូវភេទ និងនិយាយ ឬ​ធ្វើអាកប្បកិរិយាដែលទាក់ទង​ចូលសកម្មភាពផ្លូវភេទ ដើម្បីសម្រាលអារម្មណ៍។

ផលវិបាកវាចំពោះ​កូនៗ ឬប្តីប្រពន្ធ​គង់តែមានជៀសមិនរួច ។ ជាញឹកញាប់អាកប្បកិរិយារបស់អ្នកញៀនផ្លូវភេទកើនឡើងដល់ចំណុចដែលពួកគេជាន់ឈ្លីក្រមសីលធម៌ ធម្មតារបស់មនុស្ស និងធ្វើឱ្យគ្រួសារ​កាន់តែ​អាម៉ាស់មុខខ្លាំងឡើង៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ មាន ៥ ចំណុចនេះជីវិតអាពាហ៍ពិពាហ៍នឹងមានបញ្ហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៨ វិនាទី មុន

អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ

សេចក្ដីជូនដំណឹង៧ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការបោះពុម្ព និងផលិតសម្ភារព័ត៌មានអំពីជំងឺអេដស៍ប្រចាំឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

យន្តហោះ Air India មួយទៀតត្រូវបង្ខំចុះចតភ្លាមៗសង្ស័យបញ្ហាបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

លោក Pazeshkian៖ អ៊ីរ៉ង់​គ្មាន​បំណង​បង្កើត​អាវុធ​ប្រល័យ​លោក​ទេ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

រញ្ជួយ​ដី​អង្រួនរដ្ឋធានី​​ប្រទេស​ប៉េរូ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​៥​នាក់របួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ

Sokha Hotels

ព័ត៌មានពេញនិយម