KPT+
លក្ខខណ្ឌមូលដ្ឋាន ៤ត្រូវពិចារណា មុនចង់ខ្ចីលុយធនាគារ
តើធនាគារតម្រូវការលក្ខខណ្ឌអ្វីខ្លះ សម្រាប់អ្នកចង់ខ្ចីលុយយកទៅប្រើប្រាស់?
អានអត្ថបទនេះ ដើម្បីឆ្លើយតបទៅនឹងចម្ងល់ខាងលើ!
១. ប្រវត្តិខ្ចីលុយ
គ្រប់ធនាគារ ឬម្ចាស់បំណុលនឹងមើលដំបូងទៅលើប្រវត្តិល្អ ព្រមទាំងទំនួលខុសត្រូវរបស់យើង ព្រោះបើយើងធ្លាប់បោកប្រាស់ ឬជំពាក់គេច្រើន គេពិបាកនឹងឲ្យលុយខ្ចីណាស់។ ការរក្សាកេរ្តិ៍ឈ្មោះល្អធ្វើឲ្យយើងមានទំនាក់ទំនងជាមួយធនាគារ ព្រោះគេនឹងស្រាវជ្រាវប្រវត្តិរបស់យើងពីធនាគារនានា មុនពេលឲ្យខ្ចីលុយ។
២. សមត្ថភាពសង
ធនាគារនឹងសិក្សាទៅលើមុខរបរ ឬអាជីវកម្មដែលយើងកំពុងដំណើរការថា ពេលដែលខ្ចីហើយ យើងមានចំណូលគ្រប់គ្រាន់ដើម្បីសងវិញដែរទេ? គេអាចសិក្សាចំណុចនេះបានតាមរយៈទិន្នន័យលំហូរសាច់ប្រាក់ ទិន្នន័យហិរញ្ញវត្ថុ ឬ ប្រវត្តិខ្ចីពីមុនជាដើម។

៣. គោលបំណង
ធនាគារណាក៏ដោយ តែងតែចង់ដឹងថា តើយើងនឹងប្រើប្រាស់លុយដោយរបៀបណា ក្នុងគោលលបំណងអ្វី ហើយនឹងប៉ះពាល់លើបញ្ហាសេដ្ឋកិច្ច ឬវិស័យដែលយើងនឹងប្រើប្រាស់នោះឬអត់? គេនឹងសិក្សាលើចំណុចទាំងប៉ុន្មាននេះ ហើយនឹងមិនរារែកក្នុងការឲ្យខ្ចីលុយដល់បុគ្គលណាមានបំណងច្បាស់លាស់ ជាពិសេសដល់អ្នកយកទៅរកស៊ី។
៤. ទ្រព្យបញ្ចាំ
រាល់ធនាគារទាំងឡាយនឹងទាមទារឲ្យមានដាក់ទ្រព្យបញ្ចាំ ដែលភាគច្រើនជាអចលនទ្រព្យដូចជា ដី ផ្ទះ យានយន្ត ឬសម្ភារៈប្រើប្រាស់មានតម្លៃប្រហាក់ប្រហែលជាដើម។ ការទាមទារឲ្យមានរបស់បញ្ចាំគឺដើម្បីការពារករណីយើងមិនអាចមានសមត្ថភាពសងប្រាក់ទៅគេវិញបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ប្រភេទតារានិករ មួយណាជាចរិកលក្ខណៈរបស់អ្នក?
ចុចអាន៖គោលបំណងក្នុងឆ្នាំ២០២១ គឺការវិលត្រឡប់មកស្រលាញ់ខ្លួនឯងវិញ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ