ជីវិតកម្សាន្ដ
នរណាខ្លះជាតារាសម្តែងស្រីឆ្នើមចុងឆ្នាំ ២០២០?
ខាងក្រោមនេះជាតារាសម្តែងស្រីឆ្នើមទាំង ៧ ដែលមានសមត្ថភាពខ្ពស់ ម្ចាស់ពានរង្វាន់ និងស៊ីថ្លៃប្រចាំឆ្នាំ ២០២០៖
៧. តារាសម្ដែង Marion Cotillard
![](https://kampucheathmey.com/wp-content/uploads/2020/12/marioncotillard-1024x682.jpg)
Marion Cotillard ជាតារាសម្តែងឆ្នើមម្នាក់មកពីប្រទេសបារាំង ដោយបានប្រឡូកក្នុងភាពយន្តហូលីវូដអស់រយៈពេល ១០ ឆ្នាំមកហើយ។ ភាពយន្តល្បីៗដែលនាងបានសម្ដែងរួមមាន រឿង Big Fish រឿង Innocence និងរឿង A Long Engagement ជាដើម។ ក្រៅពីលេចមុខជាតួឯកក្នុងភាពយន្តល្បីៗ តួសម្ដែងវ័យ ៤៥ ឆ្នាំរូបនេះ ក៏ឈ្នះពានរង្វាន់តារាស្រីឆ្នើម កាលពីឆ្នាំ ២០១៨ ផងដែរ។
៦. តារាសម្ដែង Anne Hathaway
![](https://kampucheathmey.com/wp-content/uploads/2020/12/anne-hathaway-talks-princess-diaries-3-1024x774.png)
Anne Hathaway បានលេចមុខលើកដំបូងជាតួសម្តែងក្នុងរឿង The Princess Diaries ។ កាលពីឆ្នាំ ២០១២ តារាស្រីឆ្នើមរូបនេះ សម្ដែងក្នុងរឿង Les Misérables និងបានឈ្នះពានរង្វាន់ជាច្រើនរួមទាំងពានរង្វាន់អូស្ការទៀតផង។
ចាប់តាំងពីពេលនោះ តួសម្ដែងវ័យ ៣៨ ឆ្នាំរូបនេះ ចេញមុខក្នុងតំណែងជាតួឯកហូលីវូដបន្តបន្ទាប់រួមមានរឿង Devil Wears Prada រឿង Havoc រឿង Brokeback Mountain រឿង Interstellar និងរឿង Rachel ។ ខ្សែភាពយន្តរបស់ Anne Hathaway សម្ដែងទទួលបានការសរសើរពាសពេញពិភពលោក។
៥. តារាសម្ដែង Kate Winslet
![](https://kampucheathmey.com/wp-content/uploads/2020/12/maxresdefault-18-1024x576.jpg)
Kate Winslet ត្រូវបានគេស្គាល់និងចងចាំជាងគេនៅពេលដើរតួជា Rose ក្នុងរឿង កប៉ាល់ទីតានិក (Titanic) ក្នុងឆ្នាំ ១៩៩៧ ។ ខ្សែភាពយន្តនេះបានបង្កើតកេរ្តិ៍ឈ្មោះឲ្យនាងក្លាយជាតារាសម្តែងស្រីដ៏ឆ្នើមម្នាក់។ ១ ឆ្នាំក្រោយ Kate Winslet បានទទួលពានអូស្ការលើកដំបូង។ ត្រឹមវ័យ ៤០ ឆ្នាំ តារាស្រីជនជាតិអង់គ្លេសរូបនេះ បានទទួលពានរង្វាន់បណ្ឌិតសភាចំនួន ៧ ។ ក្នុងពេលឆាប់ៗខាងមុខតួស្រីវ័យ ៤៥ ឆ្នាំរូបនេះ នឹងលេចមុខក្នុងរឿង Titanic2: Jack is back និង រឿង Avatar 2។
៤. តារាសម្ដែង Scarlett Johansson
![](https://kampucheathmey.com/wp-content/uploads/2020/12/d6aa0f56dfcbc8ce2ab8bbf0fed9e3451c-26-scarlett-johansson-1.rsquare.w1200-1024x1024.jpg)
Scarlett Johansson កើតនៅរដ្ឋញូវយ៉ក និងបានប្រឡូកជាតារាតាំងពីអាយុ ១៤ ឆ្នាំមកម្លេះ។ ភាពយន្តល្បីៗរបស់សតួសម្ដែងអាមេរិកាំងរូបនេះរួមមានរឿង The Horse Whisperer រឿង Avengers រឿង Lucy រឿង Iron man រឿង Captain America និងរឿងជាច្រើនទៀត។ ឆ្នាំ ២០២០ នេះ តួស្រីវ័យ ៣៦ ឆ្នាំ នឹងលេចមុខខ្សែភាពយន្តរបស់ Marvel គឺរឿង Black Window។
![](https://kampucheathmey.com/wp-content/uploads/2020/12/black-widow.jpg)
៣. តារាសម្ដែង Halle Berry
![](https://kampucheathmey.com/wp-content/uploads/2020/12/GettyImages-929156390.jpg)
តារាសម្តែងឆ្នើមរបស់អាមេរិកាំង Halle Berry លេចធ្លោក្នុងឧស្សាហកម្មភាពយន្តតាំង ទសវត្សរ៍ ៩០ មកម្លេះ។ រឿងល្បីៗរបស់តួសម្ដែងវ័យ ៥៣ ឆ្នាំកាលពីជំនាន់នោះរួមមាន រឿង Last Boy Scout រឿង Bulworth រឿង Boomerang រឿង Executive Decision។ល។
នៅក្នុងសតវត្សរ៍ទី ២១ Halle Berry ដើរតួជាស្ត្រីមេម៉ាយនៅក្នុងរឿង Monster’s Ball ដែលទទួលបានការគាំទ្រ និងត្រូវគេចាត់ថ្នាក់ជាតារាសម្តែងល្អបំផុត។
២. តារាសម្ដែង Jennifer Lawrence
![](https://kampucheathmey.com/wp-content/uploads/2020/12/2019.03.01-09.18-boundingintocomics-5c79a1ba66a97.png)
Jennifer Lawrence ជាតួឯកស្រីក្នុងរឿង Hunger Games និងជាតួសម្តែងចុងក្រោយ ក្នុងខ្សែភាពយន្ត X-Men ក៏ជាតារាសម្ដែងស្រីដ៏មានសមត្ថភាពដែលអ្នកដឹកនាំរឿងកោតសរសើរគ្រប់គ្នា។ ខ្សែភាពយន្តល្បីផ្សេងទៀតរបស់តារាវ័យ ៣០ ឆ្នាំរូបនេះមានដូចជា រឿង Linings Playbook រឿង Winter’s Bone រឿង Joy និងរឿង American Hustle ។
ក្រោពីនោះ Jennifer Lawrence ជាម្ចាស់ពានរង្វាន់អូស្ការ ៤ ជំនាន់ និងបានទទួលរង្វាន់ចំនួន ៨១ ផ្សេងទៀតត្រឹមវ័យ ២៨ ឆ្នាំ។ នៅឆ្នាំ ២០១៥-២០១៦ នាងជាប់ឈ្មោះជាតារាសម្ដែងស្រីដែលស៊ីថ្លៃជាងគេលើលោក។ បន្ថែមពីលើនោះទៀត តារាសម្ដែងមានកំណើតនៅអាមេរិករូបនេះ បានចាត់ចូលទៅក្នុងបញ្ជីតារាហូលីវូដកំពូល ដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនូវសមត្ថភាពរបស់នាងក្នុងសតវត្សរ៍២១នេះ។
១. តារាសម្ដែង Nicole Kidman
![](https://kampucheathmey.com/wp-content/uploads/2020/12/amn-trl-1047-umr-1545430258.jpg)
Nicole Kidman មានដើមកំណើតនៅប្រទេសអូស្រ្តាលី និងបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៨៣ មក។ ខ្សែភាពយន្តដំបូងៗរបស់តារាស្រីអូស្រ្តាលីកាត់អាមេរិករូបនេះរួមមានរឿង Batman Forever រឿង Day of Thunder និងរឿង Far និង Away ហើយរឿងដែលផ្ទុះខ្លាំងជាងគេគេគឺរឿង To Die For ។ តួសម្ដែងចាស់វស្សាក្នុងវ័យ ៥៣ រូបនេះមានសមត្ថភាពដើរតួគ្រប់ចរិតលក្ខណៈ ធ្វើឲ្យមានការគាំទ្រ និងការកោតសរសើរមិនដាច់ពីមាត់។ Nicole Kidman ក៏ជាម្ចាស់ពានរង្វាន់តារាស្រីឆ្នើមកាលពីឆ្នាំ ២០០២ និងតារាស្រីម្នាក់ស៊ីថ្លៃបំផុតកាលពីឆ្នាំ ២០០៦។ កាលពីឆ្នា ២០១៨ នាងដើរតួក្នុងរឿងល្បីបំផុត Aquaman៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ topbestproreview
ចុចអាន៖ កំពូលម៉ូឌែលស៊ីថ្លៃបំផុត៥រូប ក៏ជាសេដ្ឋីនីប្រចាំឆ្នាំ ២០២០
ចុចអាន៖ បង្ហាញមុខកីឡាករបាល់ទាត់មានជាងគេបំផុតនៅលើពិភពលោកឆ្នាំ ២០២០
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត