KPT+
ចូលឆ្នាំ២០២១ហើយ! បោះចោលអតីតមិនល្អ ហើយចាប់ផ្ដើមទំព័រជីវិតថ្មី
ដល់ពេលវេលាដែលយើងត្រូវគិតពីខ្លួនឯងហើយ បើសិនជាពេលកន្លងយើងមិនសូវបានខ្វល់ខ្វាយ ឬបានបោះបង់ខ្លួនឯងចោល។ វាជាឆ្នាំដែលយើងគួរតែអាត្មានិយមសម្រាប់ខ្លួនបន្តិច ដោយធ្វើតាមអ្វីដែលយើងចូលចិត្ត ព្រោះនោះជាអ្វីដែលធ្វើឲ្យខ្លួនឯងរីករាយ។

ប្រសិនបើយើងចង់ទៅរកកាហ្វេមួយកែវដោយខ្លួនឯង ហើយអានសៀវភៅដោយគ្មានអ្នករំខាន នោះគួរតែធ្វើទៅចុះ! ព្រោះវាធ្វើឱ្យយើងសប្បាយចិត្ត។ ចាប់ផ្ដើមនិយាយស្ដីល្អៗទៅកាន់អ្នកជុំវិញ និងញញឹមញញែមជានិច្ច ដើម្បីទទួលបានអារម្មណ៍កក់ក្ដៅត្រឡប់មកវិញ។
បើសិនយើងចង់ចំណាយពេលមួយយប់នៅមាត់សមុទ្រឬព្រៃភ្នំ និងក្រោកមកមើលថ្ងៃរះដ៏ស្រស់ស្អាតនៅពេលព្រឹក នោះចូរធ្វើទៅចុះ! រួចហើយទៅចាំមើលពេលថ្ងៃរៀបលិចដ៏ស្រទន់និងមានន័យដែលធ្វើឱ្យអារម្មណ៍ស្ងប់ ក៏ដូចជាមានពេលគិតគូពីអ្វីដែលចង់ធ្វើក្នុងជីវិតបន្តទៀត។
ឆ្នាំថ្មីជិតមកដល់ហើយ យើងគួរឈប់ចំណាយពេលខ្ជះខ្ជាយ និងប្រើពេលគ្រប់វិនាទីឲ្យមានន័យបំផុត ដោយបោះចោលនូវរឿងមិនល្អដែលធ្លាប់ជួបឲ្យនៅក្នុងអតីតចោលឲ្យអស់។

បើយើងចង់ផឹកកាហ្វេ ញ៉ាំអាហារដែលខ្លួនចូលចិត្ត ឬមើលកុន យើងក៏គួរធ្វើ ព្រោះថាជីវិតខ្លីណាស់។ ការសប្បាយរីករាយនិងការជួបជុំវាមិនចេះតែកើតមានគ្រប់ពេលទេ ដូច្នេះទាន់យើងមានឱកាស សូមយើងបានធ្វើនូវរឿងល្អៗសម្រាប់ឲ្យខ្លួនទទួលបានក្ដីសុខធំៗ។
ទាំងនេះជាឃ្លាទុកអានសម្រាប់រំឭកខ្លួនឯងក្នុងឆ្នាំ២០២១មកដល់៖
នៅឆ្នាំ ២០២១ ត្រូវតែចាកចេញពីអតីតកាលរបស់ខ្លួន
មិនគួររស់នៅក្នុងអតីតកាលទៀតទេ។ អ្នកត្រូវតែឈប់ចំណាយទឹកភ្នែកពេលយប់ ដោយឆ្ងល់ថា តើខ្លួនឯងខុសកន្លែងណាខ្លះ! ត្រូវផ្តោតលើអ្វីដែលកំពុងរង់ចាំអ្នក។ ផ្តោតលើឆ្នាំថ្មីដែលកំពុងបើកទ្វារសម្រាប់អ្នក ដោយត្រូវប្រើឆ្នាំនេះដើម្បីកប់អតីតកាល ហើយមើលលើអនាគតដែលនឹងមកដល់។

នៅឆ្នាំ ២០២១ អ្នករាល់គ្នានឹងទទួលបានឱកាសថ្មី
នេះជាពេលវេលាដែលត្រូវចាប់ផ្តើមថ្មី ហើយវាជាពេលវេលាដើម្បីផ្តល់ឱកាសថ្មីដល់អ្នកក្នុងការរស់នៅតាមរបៀបដែលអ្នកចង់ធ្វើ។ សូមត្រៀមខ្លួនអភ័យទោសឱ្យខ្លួនឯង ហើយបន្តទៅរឿងថ្មីដែលគួរឱ្យរំភើបដែលកំពុងរង់ចាំអ្នកទៅជួប។
នៅឆ្នាំ ២០២១ ឈប់ធ្វើឲ្យបេះដូងខ្លួនឯងឈឺចាប់
ចូរក្រឡេកមើលទៅឆ្នាំចាស់និងការខូចចិត្តទាំងអស់ដែលអ្នកធ្លាប់មាន ហើយអភ័យទោសឱ្យខ្លួនឯងចំពោះអារម្មណ៍ដែលបាត់បង់ឬខុសឆ្គង រួចផ្តល់ឱកាសឱ្យមានក្ដីស្រឡាញ់ម្តងទៀត។ បំភ្លេចការឈឺចាប់ ហើយបើកចិត្តនិងគំនិតទៅរកអ្វីថ្មីៗដែលធ្វើឱ្យអ្នករីករាយ។

នៅឆ្នាំ ២០២១ ស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ
ប្រហែលជាឆ្នាំចាស់កន្លងទៅ អ្នកមានការព្រួយបារម្ភនិងខ្វល់ខ្វាយពីអ្នកដទៃ រហូតភ្លេចគិតក្ដីសុខរបស់ខ្លួន។ ប្រហែលជាអ្នកតែងតែតាមផ្គាប់ចិត្តគេ តែគ្មាននរណាខ្វល់ពីអ្នកវិញទេ ព្រោះពួកគេក៏អាត្មានិយមសម្រាប់ខ្លួនគេ។
អ្នកគួរចងចាំថា សុភមង្គលគឺមកពីខាងក្នុងចិត្ត។ ប្រសិនបើអ្នកមិនពេញចិត្តនឹងខ្លួនឯង អ្នកនឹងមិនសប្បាយចិត្តទេ។ អ្នកដឹងទេថា ប្រសិនបើអ្នកមិនស្រឡាញ់ខ្លួនឯងទេ អ្នកក៏នឹងមិនអាចស្រឡាញ់នរណាម្នាក់បានឡើយ។ អ៊ីចឹង កុំភ្លេចស្រឡាញ់ខ្លួនឯង!
សន្យាណា៎! ឆ្នាំថ្មីនេះអ្នកនឹងស្រឡាញ់ខ្លួនឯង និងចែកក្ដីស្រឡាញ់មួយនេះឲ្យអ្នកផ្សេងដែរ!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចូលឆ្នាំ ២០២១ សង្ឃឹមថាអ្នកនឹងក្លាយជាអ្នកនិពន្ធឲ្យជីវិតខ្លួនឯងផ្ទាល់
ចុចអាន៖ គោលបំណងក្នុងឆ្នាំ២០២១ គឺការវិលត្រឡប់មកស្រលាញ់ខ្លួនឯងវិញ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ