KPT+
សិក្សាអំពីព្រះនាង NOOR ដែលនិរទេសចេញពីអ៊ីរ៉ង់ តែបេះដូងឲ្យតម្លៃជាតិជានិច្ច
នៅខែ មករា ឆ្នាំ ១៩៧៩ បដិវត្តអ៊ីរ៉ង់បានផ្លាស់ប្ដូរទីសក្ការចុងក្រោយរបស់អ៊ីរ៉ង់ និងរាជាធិបតេយ្យជាមួយសាធារណរដ្ឋអ៊ីស្លាម។ មេដឹកនាំដែលត្រូវបានទម្លាក់ពីរបបរាជានិយម គឺព្រះអង្គម្ចាស់ Shah Mohammad Reza Pahlavi បាននិរទេសទៅសហរដ្ឋអាមេរិក ជាកន្លែងដែលអ្នកស្នងតំណែងរបស់ព្រះអង្គ ត្រូវបានបណ្ដុះបណ្ដាលជាកម្មាភិបាលក្រោមអធិរាជកងទ័ពអាកាសអ៊ីរ៉ង់ (IIAF) ។

នៅឆ្នាំ ១៩៩២ ព្រះអង្គម្ចាស់ Reza Pahlavi និងមហេសីឈ្មោះ Yasmine បានទទួលស្វាគមន៍ចំពោះកូនដំបូងរបស់ពួកគេ ដែលជាកូនស្រីម្នាក់ឈ្មោះ Noor ជាសមាជិកដំបូងនៃគ្រួសាររាជវង្សអ៊ីរ៉ង់ដែលបានចាប់កំណើត។
ការចិញ្ចឹមបីបាច់បែបអាមេរិកនៃសម័យទំនើប

” អ្វីដែលខ្ញុំអាចធ្វើបាន គឺឲ្យតម្លៃទៅលើអ៊ីរ៉ង់ដែលខ្ញុំបានយកមកជាមួយ ខ្ញុំនិងពេញចិត្តចំពោះសេរីភាពដែលខ្ញុំមាននៅអាមេរិក ជាអ្វីដែលខ្ញុំចង់ធ្វើ” ។ ទោះបីមានការចិញ្ចឹមបីបាច់បែបអាមេរិចក៏ដោយ ក៏ព្រះនាងនៅតែចិញ្ចឹមចិត្ត គិតលើប្រទេសកំណើតខ្លួនមិនដែលខាន។
ព្រះនាង Noor មានប្អូនស្រីពីរព្រះអង្គ គឺព្រះនាង Iman និងព្រះនាង Farah ដោយបានទទួលការចិញ្ចឹមបីបាច់ខុសពីឪពុករបស់ពួកគេនៅ Tehran ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យពីសាលា Bullis នៅ Potomac រដ្ឋ Maryland ព្រះនាង Noor បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកចិត្តវិទ្យា នៅសាកលវិទ្យាល័យ Georgetown ។ បច្ចុប្បន្នព្រះនាងជានិស្សិតអនុបណ្ឌិតនៅសកលវិទ្យាល័យ Columbia និងធ្វើការជាអ្នកផ្ដល់ប្រឹក្សានៅ Acumen ដែលជាក្រុមហ៊ុនវិនិយោគផលប៉ះពាល់មិនរកប្រាក់ចំណេញក្នុងពិភពលោក។
រសជាតិជីវិតថ្មីនិងស្ទិលតុបតែងខ្លួន

ព្រះនាងក៏បានទទួលបានការកោតសរសើរពីទស្សនាវដ្ដី Bazaar Arabia និងទស្សនាវដ្ដីឥណ្ឌូណេស៊ី Cosmopolitan ចំពោះស្ទិលតុបតែងខ្លួននៅតាមទីប្រជុំជន និងវិធីដែលព្រះនាងស្លៀកពាក់ ទោះបីព្រះនាងមានវ័យក្មេងក៏ដោយ។ ព្រះនាងមានម្ដាយនិងជីដូនរបស់ព្រះនាងឈ្មោះ Farah Pahlavi ដែលតែងតែតុបតែងម៉ូដដ៏ស្រស់ស្អាតនេះមកឲ្យមកព្រះនាង។
ព្រះនាងជនជាតិអ៊ីរ៉ង់ដែលមានបេះដូងស្មោះស័គ្រ្ម
ថ្វីត្បិតតែជីវិតទ្រង់បានប្រសូតឡើងនៅសហរដ្ឋអាមេរិក តែទ្រង់នៅតែរក្សាបេតិកភណ្ឌរបស់ទ្រង់នៅជិតបេះដូង ព្រះនាងចូលរួមក្នុងសុន្ទរកថានៅលើគេហទំព័រ Medium.com ហើយទ្រង់តែងដោះស្រាយបញ្ហាសង្គមនិងនយោបាយជាភាសាអង់គ្លេស និងភាសា Persian។ ពេលខ្លះព្រះនាងក៏និយាយនៅរឿងរ៉ាវផ្ទាល់ខ្លួនរបស់ព្រះនាង ទៅកាន់មហាជនផងដែរ។
ចំណែកជនជាតិអ៊ីរ៉ង់មួយចំនួន នៅតែមើលឃើញព្រះនាងជាសមាជិកនៃគ្រួសារអធិរាជ ដែលគ្រាន់តែត្រូវរស់នៅពីពិភពពីរផ្សេងគ្នាប៉ុណ្តោះ។

ព្រះនាងធ្លាប់បាននិយាយនៅក្នុងឆ្នាំ ២០១៧ ដែលបានរាយការណ៍នៅក្នុងទស្សនាវដ្ដី Tehran ថា “ អ្វីដែលខ្ញុំអាចធ្វើបាន គឺឲ្យតម្លៃទៅលើអ្វីដែលខ្ញុំមាន ហើយយកវាទៅជាមួយ ខ្ញុំពេញចិត្តចំពោះសេរីភាពដែលខ្ញុំមាននៅអាមេរិក ជាអ្វីដែលខ្ញុំចង់ធ្វើ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖ចង់មានបាននឹងគេ អនុវត្តមេរៀន ៥ យ៉ាងតាមពួកអ្នកមាន
ចុចអាន៖មកដឹងវិធីសាស្ត្រនៃកំពូលសេដ្ឋី ៥ រូប មានកំណើតចេញពីគ្រួសារក្រីក្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល