Connect with us

KPT+

​ការ​បង្ហោះ​ប៉ោងៗទៅលើ​មេឃ​ បង្កផលប៉ះពាល់​បរិស្ថាន​និង​សត្វ​សមុទ្រ

បានផុស

នៅ

ការ​បង្ហោះ​ប៉ោងៗ​ជា​វិធី​ដើម្បី​អបអរ​អ្វីមួយ! ​ទោះ​យ៉ាងណា​ក៏ដោយ​ ដល់​ពេល​ហើយ​ដែល​យើង​គួរ​បញ្ឈប់​ទង្វើ​បែបនេះ។ អង្គការ​មិន​រក​ប្រាក់​ចំណេញ​មួយ​ដែល​មាន​ឈ្មោះ​ថា​ Balloons Blow កំពុង​អំពាវនាវ​ឱ្យ​គ្រប់​គ្នា​បញ្ឈប់​ការ​បញ្ចេញ​ប៉ោង​ៗនៅ​លើ​អាកាស​ ព្រោះ​ប៉ោងៗ​នឹង​វិល​ត្រឡប់​មក​ដី​គោក​និង​សមុទ្រ​វិញ​ដោយ​បំពុល​ផែនដី​និង​មាន​ផល​ប៉ះពាល់​ដល់​សត្វព្រៃ។

១. ប៉ោងៗគឺជាគ្រោះថ្នាក់ធំបំផុតមួយ សម្រាប់សត្វព្រៃនិងសត្វសមុទ្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Tasmania បាន​ឲ្យ​ដឹង​ថា​ ប៉ោងៗ​គឺ​ជា​ហានិភ័យ​នៃ​កម្ទេចកំទី​ទៅលើ​សមុទ្រ ​និង​ជាមូលហេតុមួយនៃការ​ស្លាប់​របស់​សត្វ​សមុទ្រ។ អ្នក​ស្រាវជ្រាវ​ដដែល​បាន​ពិនិត្យ​មើល​មូលហេតុ​នៃ​ការ​ស្លាប់​របស់​សត្វ​សមុទ្រ​ចំនួន ១៧៣៣ ក្បាល ​លើប្រភេទ​ផ្សេងៗ​គ្នា ​ហើយ​បាន​រក​ឃើញ​ថា ​សត្វ​បក្សី ១ ក្នុងចំណោម ៣ នៃ​បក្សី​បាន​លេប​​កម្ទេចកំទី​ប៉ោងៗ​ដែល​ធ្លាក់​ចូល​ក្នុងទឹក។ លើស​ពី​នេះ​ទៀត ​ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Wageningen និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បាន​ផ្ដល់​អនុសាសន៍ថា ​ប៉ោងៗ​ពិតជាគ្រោះថ្នាក់​ដល់​សត្វ​ព្រៃ។  ​ពេល​ដែល​ប៉ោងៗ​អស់​ខ្យល់​នៅ​លើ​អាកាស​ វានឹង​វិល​ត្រឡប់​មក​លើគោក​ឬ​សមុទ្រ​វិញ ​ហើយ​ជារឿយៗ​សត្វ​នឹង​ច្រឡំ​ថា​ជា​អាហារ​។ អណ្ដើក​សមុទ្រ ​ត្រី​ដូហ្វីន ​ត្រី​បាឡែន ​និង​ត្រី​ដទៃ​ទៀត​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ផង​ដែរ​ជាមួយ​នឹង​កម្ទេចកំទី​ប៉ោងៗ​​ ឬ​ជាខ្សែ​បូ​ដែល​ជាប់​ជាមួយ​ប៉ោងៗនៅ​ក្នុង​ក្រពះពួកវា។ រីឯចង្កៀង​គោម​លើ​មេឃ​ក៏​ស្ថិតនៅ​ក្រោម​ប្រភេទ​នេះ ​ហើយ​នេះជាអ្វីមិន​គួរ​បញ្ចេញ​លើ​អាកាស​ផង​ដែរ។

២. ប៉ោងៗ​ជ័រ ​និង​ប៉ោងៗ​ហោះ Mylar មិន​សូវ​មាន​បញ្ហា​ដូច​ប៉ោងៗ​ផ្សេងៗ

ប៉ោងៗមិនសូវបង្ហាញប្រភេទ​​គឺប៉ោងៗ​ជ័រ​កៅស៊ូ​និង​ប៉ោងៗ Mylar ។ ប៉ោងៗ​ជ័រ​មាន​លក្ខណៈ​ទ្រុឌទ្រោម​ ប៉ុន្តែ​វា​នៅ​តែ​ត្រូវ​ការ​ពេល​ពី ៦ ខែ​ទៅ ៤ ឆ្នាំ​ដើម្បី​ធូរ​ ហើយ​ធ្លាក់​ចុះ​មក​ក្រោម។ ប៉ោងៗ Mylar គឺ​ជា​ជម្រើស​ដ៏​ល្អ​ ព្រោះ​វា​មិន​ធ្វើ​ឱ្យ​ខូច​ដល់​បរិស្ថាន​ និង​មិន​ងាយ​ប៉ះពាល់​ដល់​បរិស្ថានថែមទៀត។

៣. មាន​ជម្រើស​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ចំពោះ​ប៉ោងៗ

ប៉ោងៗ​ត្រូវ​បាន​ប្រើ​សម្រាប់​ពិធីការ​ តុបតែង​ពិធី​ជប់លៀង​ និង​អ្វីៗ​ផ្សេង​ទៀត​។ ប៉ុន្តែ​យើង​គួរ​តែ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ផល​ប៉ះពាល់​ដែល​ប៉ោងៗ​មាន​ទៅ​លើ​បរិស្ថាន​និង​សត្វ​ព្រៃ។ មិន​គួរ​បោះ​វា​ចោល​ទៅ​ក្នុង​អាកាស​ទេ​ ផ្ទុយ​ទៅ​វិញ​ត្រូវ​បោះចោល​​ឱ្យ​បាន​ត្រឹមត្រូវ។

ប៉ោងៗ Mylar (foil)​ អាចប្រើឡើងវិញ និងកែច្នៃម្ដងទៀតបាន។ មានជម្រើសផ្សេងទៀតសម្រាប់ប៉ោងៗដែលយើងអាចទាញយកប្រយោជន៍បានដូចជា ប៉ោងៗអាចផ្លុំជាពពុះផ្កា ផ្កាខ្លែងហោះ ដោយប្រើជើងនិងបញ្ចេញផ្កាអណ្តែតទៅខាងលើ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ កាត់បន្ថយផ្លាស្ទិក ថែរក្សាបរិស្ថានល្អ គួរចាប់ផ្ដើមពីណាទៅណា?

ចុចអាន៖ មុនពេល​ហ៊ានចាក់ឬលេប Gluta បានដឹងពីការពិត​គួរ​ព្រឺខ្លាចនេះឬនៅ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៣៧ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម