KPT+
បីម៉ាត់យ៉ាងខ្លី ទៅកាន់អ្នកដែលក្បត់យើង
១ ផ្អាកជួបគ្នា

វេជ្ជបណ្ឌិតហ្គារីប្រោន អ្នកព្យាបាលរោគគូស្រករ បាននិយាយថា នៅពេលដែលយើងច្បាស់ថាយើងកំពុងត្រូវគេបោកប្រាស់ ក្នុងរឿងបេះដូង យកល្អ ផ្អាកទំនាក់ទំនងមិនថាជាមួយគេនោះឬក៏ជាមួយអ្នកថ្មី មួយរយៈសិន ដើម្បីវិលសតិមករកភាពប្រក្រតី គិតអ្វីបានត្រឹមត្រូវគ្រប់គ្នាត្រូវការរយៈពេលយ៉ាងតិច ៩០ ថ្ងៃបន្ទាប់ពីមានរឿងប្រេះស្រាំចិត្តទម្រាំនឹងធម្មតាវិញ រយៈពេលនេះមិនគួរម្រេចចិត្តអ្វីទំាងអស់។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏គួរតែរក្សាចម្ងាយសុវត្ថិភាពរវាងអ្នកទាំងពីរឱ្យបានយូរតាមដែលអាច ធ្វើឱ្យដំណើរការនៃការព្យាបាលចិត្តកាន់តែរលូនលឿនជាងមុន។
យើងមិនបាច់ជួបគ្នាទេ! ខ្ញុំថយទៅគិតបងទៅស្រលាញ់គេចុះ!ហើយបើគិតច្បាស់ថា លែងមកវិញ ក៏មិនអីដែរ!
២ បញ្ចប់ទំនាក់ទំនងជំនួសឱ្យការបន្លំធ្វើមិនដឹង

ចាស់ថា ឱ្យមួយខ្យល់ទៅ តែប្រសិនបើពេលដែលបែកគ្នាមួយរយៈហើយ គេក៏នៅតែជក់ខ្យល់មិននឹកយើង យើងនឹកគេយ៉ាងណាក៏មិនគួរមានៈទៅរកទុក្ខលំបាកទៀតដែរ។ ពេលវេលានិងរម្ងាប់វាបានលើកលែងតែយើងនៅតែជំនៈ ចង់ឈ្នះ(ឈ្នះចាញ់មិនមែនជាស្នេហាឡើយ)ជួបនិយាយជាមួយគ្នា ហើយប្រាប់គេថា៖
ទៅចុះ! នៅទៀតក៏ខ្ញុំមិនត្រូវការដែរ! ព្រោះ ខ្ញុំមិនចេះរស់នៅដោយប្រោកប្រាស់ ឬរស់នៅជាមួយមនុស្សបោកប្រាស់ទេ។
ការកាត់នរណាម្នាក់ចេញពីជីវិតយើងគឺពិបាកណាស់ទម្រាំអ្នកដែលបានជាចូលមកក្នុងបេះដូងយើងទៅហើយ រឹតតែពិបាកធ្វើបាន។ ស្នាមថើបលើកដំបូង ពន្លឺភ្នែក សម្តី ស្នាមបបោសអង្អែល ជាមូលហេតុដែលខ្លួនយើងសោកសៅចំពោះការបាត់បង់អារម្មណ៍ទំាងនោះទៅ ប៉ុន្តែតាមពិត វាបានបាត់ទៅយូរហើយ គ្រាន់តែយើងទើបនឹងដឹង។ «ការអភ័យទោស និងព្រមទទួលយកភាពសោកសៅរុំារ៉ៃ គឺអាចនាំទៅជាជំងឺធ្លាក់ទឹកចិត្តនៅពេលមានព័ត៌មានថ្មីឬការឈឺចាប់កើតឡើងជាសម្ងាត់បន្តបន្ទាប់ឡើង។ ការព្យាបាលខ្លួនឯងនិងចាកចេញទាន់ពេលទើបជាជម្រើសល្អ។
៣ បើធ្លាប់ស្រលាញ់នឹងនៅស្រលាញ់ ជូនពរគេទៅ

មិនមែនមានន័យថា ស្រលាញ់អ្នកណាម្នាក់យើងត្រូវដណ្តើមគេមកឱ្យខាងតែបាននោះទេ។ ប្រសិនពីមុនមកគេធ្លាប់កុហកឬស្រលាញ់យើងមែនប៉ុន្តែពេលនេះគេប្តូរគឺគេខុសនឹងយើង ក៏យើងមិនចាំចាប់ចងអាឃាតធ្វើរឿងបំផ្លាញគ្នានោះដែរ។ មនុស្សល្អជាច្រើនទៀតដែលសមនឹងមនុស្សល្អដូចយើង។ ប្រាប់គេថា៖
សូមបានសុខជាមួយជីវិតថ្មី! ខ្ញុំអត់អីទេ ខ្ញុំក៏មិននិយាយដូចដ្រាម៉ាដែរ!ព្រោះយើងធ្វើ់ម៉េចគង់តែមិនអាចដូចដើមដដែល!
យើងឈឺចាប់ឬគ្មានចាំបាច់អីបង្ហាញចេញឱ្យគេដឹងទៀត?ទាមទារការអាណិតធ្វើអ្វី? យកមនុស្សក្បត់មកវិញទំាងដែលគេអាណិតយើងមិនមែនស្រលាញ់? អ្នកមិនល្ងង់ធ្វើបាបខ្លួនឯងដល់ម្លឹងទេ! អ្នកមានសេរីភាពហើយ គិតអ៊ីចេះវិញណា ប្រុសៗនៅមានច្រើនទៀត !សាកល្បងជីវិតថ្មីអូខេ?
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ ៦ ឃ្លាត្រូវចាំ និងប្រាប់ខ្លួនឯងពេលអស់សង្ឃឹមរលីងក្នុងជីវិត

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?