Connect with us

KPT+

បីម៉ាត់យ៉ាងខ្លី ទៅកាន់អ្នកដែលក្បត់​យើង​

បានផុស

នៅ

១ ផ្អាកជួបគ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិតហ្គារីប្រោន អ្នកព្យាបាលរោគគូស្រករ បាននិយាយថា នៅពេលដែលយើងច្បាស់​ថា​យើងកំពុង​ត្រូវគេ​បោកប្រាស់ ក្នុងរឿង​បេះដូង យកល្អ ផ្អាក​ទំនាក់ទំនងមិនថាជាមួយគេ​នោះ​ឬក៏ជាមួយអ្នកថ្មី មួយរយៈសិន  ដើម្បីវិលសតិមករកភាពប្រក្រតី គិតអ្វីបានត្រឹមត្រូវ​គ្រប់គ្នា​ត្រូវការ​រយៈពេលយ៉ាងតិច ៩០ ថ្ងៃបន្ទាប់ពីមានរឿង​ប្រេះស្រាំចិត្ត​ទម្រាំនឹងធម្មតាវិញ រយៈពេលនេះមិនគួរម្រេចចិត្ត​អ្វីទំាង​អស់​។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏​គួរ​តែ​រក្សាចម្ងាយសុវត្ថិភាពរវាងអ្នកទាំងពីរឱ្យបានយូរតាមដែលអាច​ ធ្វើឱ្យដំណើរការនៃការព្យាបាលចិត្ត​កាន់តែរលូនលឿន​ជាងមុន។

យើងមិនបាច់ជួបគ្នាទេ​! ខ្ញុំថយទៅគិត​​បងទៅស្រលាញ់គេចុះ!ហើយ​បើគិតច្បាស់ថា​ លែងមកវិញ ក៏មិនអីដែរ!

២ បញ្ចប់ទំនាក់ទំនងជំនួសឱ្យការបន្លំធ្វើមិនដឹង

ចាស់ថា ឱ្យមួយខ្យល់ទៅ តែប្រសិន​បើ​ពេល​ដែលបែកគ្នា​មួយ​រយៈហើយ​ គេក៏នៅតែជក់ខ្យល់​មិននឹកយើង យើង​នឹកគេយ៉ាងណា​ក៏មិនគួរ​មានៈទៅរកទុក្ខលំបាកទៀត​ដែរ។ ពេលវេលា​និងរម្ងាប់វាបានលើកលែងតែយើងនៅតែជំនៈ ចង់ឈ្នះ(ឈ្នះចាញ់មិនមែន​ជាស្នេហា​ឡើយ​)ជួបនិយាយ​ជាមួយគ្នា ​ហើយប្រាប់គេថា៖

ទៅចុះ! នៅទៀត​ក៏ខ្ញុំមិនត្រូវការ​ដែរ! ព្រោះ ខ្ញុំមិនចេះ​រស់នៅដោយប្រោកប្រាស់ ឬរស់នៅជាមួយមនុស្ស​បោកប្រាស់ទេ។

ការកាត់នរណាម្នាក់ចេញពីជីវិតយើង​គឺពិបាកណាស់ទម្រាំ​អ្នកដែល​បានជាចូលមកក្នុងបេះដូងយើង​ទៅហើយ រឹតតែពិបាកធ្វើបាន។ ស្នាម​ថើបលើកដំបូង ពន្លឺភ្នែក សម្តី ស្នាមបបោសអង្អែល ជាមូលហេតុដែលខ្លួនយើង​សោកសៅចំពោះការបាត់បង់អារម្មណ៍ទំាងនោះ​ទៅ ប៉ុន្តែ​តាមពិត វាបានបាត់ទៅយូរហើយ គ្រាន់តែយើងទើបនឹង​ដឹង។ «ការអភ័យទោស និងព្រម​ទទួលយកភាពសោកសៅរុំារ៉ៃ គឺអាចនាំ​ទៅជាជំងឺធ្លាក់ទឹកចិត្តនៅពេលមានព័ត៌មានថ្មីឬការឈឺចាប់កើតឡើងជាសម្ងាត់​បន្តបន្ទាប់​ឡើង។ ការព្យាបាលខ្លួនឯងនិងចាកចេញ​ទាន់ពេល​ទើបជាជម្រើស​ល្អ។​

៣ បើធ្លាប់ស្រលាញ់នឹងនៅស្រលាញ់ ជូនពរគេទៅ

មិនមែន​មានន័យ​ថា ស្រលាញ់អ្នកណា​ម្នាក់​យើង​ត្រូវដណ្តើមគេ​មកឱ្យខាងតែបាននោះទេ។ ប្រសិនពីមុនមកគេធ្លាប់កុហកឬស្រលាញ់យើងមែន​ប៉ុន្តែពេលនេះគេប្តូរ​គឺគេខុសនឹងយើង ក៏យើងមិនចាំចាប់​ចងអាឃាត​ធ្វើរឿង​បំផ្លាញគ្នា​នោះដែរ។ មនុស្ស​ល្អជាច្រើនទៀត​ដែលសមនឹងមនុស្ស​ល្អដូចយើង។ ​ប្រាប់គេថា៖

សូមបានសុខជាមួយ​ជីវិតថ្មី! ខ្ញុំអត់អីទេ ខ្ញុំក៏មិននិយាយ​ដូចដ្រាម៉ា​ដែរ​!​ព្រោះ​យើងធ្វើ់ម៉េចគង់តែមិនអាចដូច​ដើមដដែល!

យើងឈឺចាប់ឬគ្មាន​ចាំបាច់អីបង្ហាញ​ចេញឱ្យគេដឹងទៀត​?ទាមទារការអាណិតធ្វើអ្វី? យកមនុស្ស​ក្បត់មកវិញទំាង​ដែល​គេអាណិត​យើងមិនមែន​ស្រលាញ់? អ្នកមិនល្ងង់ធ្វើបាបខ្លួនឯងដល់ម្លឹងទេ! អ្នកមានសេរីភាព​ហើយ​ គិតអ៊ីចេះវិញណា ប្រុសៗ​នៅមានច្រើនទៀត !សាកល្បងជីវិតថ្មីអូខេ?​

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ ៦ ឃ្លា​ត្រូវ​ចាំ និងប្រាប់ខ្លួន​ឯងពេល​អស់​សង្ឃឹមរលីង​ក្នុង​ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម