KPT+
បណ្ដាក់ទុនរកស៊ី គួរស្វែងយល់ប៉ុន្មានចំណុចនេះជាមុនសិន
ការរកស៊ីបណ្ដាក់ទុនអាចថា ប្រថុយប្រថានខ្លាំង បើយើងមិនមានចំណេះជំនាញច្បាស់លាស់នោះទេ។ ក្ដីសង្ឃឹមថា នឹងផ្ដល់ប្រាក់ចំណេញលើសលប់ គួរតែកើតមានក្រោយពីស្វែងយល់ស៊ីជម្រៅលើការវិនិយោគឲ្យបានត្រឹមត្រូវច្បាស់សិន។
ត្រូវមានមូលដ្ឋានគ្រឹះនៃជំនាញ និងចំណេះ
ការប្រថុយប្រថាន វិនិយោគតាមគ្នា ដោយគ្មានជំនាញ ងាយធ្វើឲ្យបរាជ័យបំផុត។ ជាអ្នករកស៊ីត្រូវដឹងថា ជំនាញ និងចំណេះដឹងមូលដ្ឋានគ្រឹះនៃការធ្វើជំនួញ ជារឿងសំខាន់សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប។ ទោះបីមានលុយច្រើនក៏ដោយ បើមិនមានជំនាញនិងចំណេះទេ ការរកស៊ីនឹងទទួលរងគ្រោះដោយសារការដាក់ទុនខុសមិនខាន។
ត្រូវត្រៀមកញ្ចប់ថវិកាទុក
បើចង់វិនិយោគ កញ្ចប់ថវិកាត្រូវតែត្រៀមជាស្រេច សម្រាប់ភាពចាំបាច់ និងស្ថានភាពបន្ទាន់ណាមួយ។ ធ្វើការបែងចែកលុយឲ្យបានលម្អិត និងគ្រប់គ្រងឲ្យបានត្រឹមត្រូវ បើពុំនោះទេ ជំនួញនឹងពិបាកបោះជំហានទៅកាន់ការវិនិយោគដ៏ល្អណាស់។ ម្យ៉ាងកញ្ចប់ថវិកាដែលត្រៀមរួចរាល់ ក៏អាចជួយដោះស្រាយជាមួយហានិភ័យផ្សេងៗ។

ត្រូវមានវិន័យនៃការចាយវាយ
នៅពេលមានគម្រោងចង់វិនិយោគ ចំណុចដែលត្រូវមាន គឺត្រួតពិនិត្យទៅលើការចាយវាយរបស់ខ្លួន ព្រោះថាបើគ្មានវិន័យលើការចំណាយប្រាក់ទេ រកបានមកប៉ុន្មានក៏មិនសល់ដែរ។ ក្នុងនាមជាអ្នកជំនួញម្នាក់ មិនអាចនៅតែចំណាយដូចដែលធ្លាប់ធ្វើនោះទេ ពោលគឺត្រូវដាក់វិន័យចំពោះខ្លួនឯងជាមួយនឹងលុយជាមុនសិន។ ត្រូវមានទម្លាប់និងវិន័យចំពោះការប្រើប្រាស់លុយ។ កាលណាមានទម្លាប់ជាវិជ្ជមានហើយ នោះនឹងធ្វើឲ្យលុយអាចសល់បានច្រើន។

ត្រូវយល់ពីភាពមិនទៀងទាត់នៃការដាក់ទុន
វិនិយោគ អាចធ្វើឲ្យទទួលបានផលល្អខ្លាំងបំផុត ប៉ុន្តែវាក៏អាចធ្វើឲ្យខាតបង់ខ្លាំងដូចគ្នា។ គ្រប់ការវិនិយោគទាំងអស់ មិនប្រាកដថា សុទ្ធតែនាំផលចំណេញមកនោះទេ វាអាចនឹងនាំអាជីវកម្មទៅក្នុងស្ថានភាពដែលយ៉ាប់យ៉ឺនក៏ថាបាន។ ដូច្នេះ បើដាក់ចិត្តរកស៊ីវិនិយោគ កុំរំពឹងទុកខ្ពស់ពេក ព្រោះរាល់ដាក់ទុនទាំងឡាយមានមិនមានភាពប្រាកដប្រជានោះឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖តិចនិកត្អូញត្អែរទៅថ្នាក់លើពីបញ្ហាប្រឈមក្នុងការងារ ឲ្យថ្នាក់លើគាត់យល់
ចុចអាន៖ហេតុអ្វីមានបុគ្គលិកពូកែច្រើនតែការងារគ្មានប្រសិទ្ធភាព?

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ