Connect with us

KPT+

កុំធ្វើប្រងើយ! មកដឹងការយល់ច្រឡំ និងការពិតនានា ទាក់ទងនឹងការសម្លាប់ខ្លួន

បានផុស

នៅ

ជឿ​ថា មាន​គ្នា​យើង​មួយ​ចំនួន​ធ្លាប់​មាន​គំនិត​ចង់​សម្លាប់​ខ្លួន​ក្នុង​ពេល​ណា​មួយ​ក្នុង​ជីវិត។ ឥឡូវ​នេះ យើង​សង្កេត​ឃើញ​ថា ក្មេងៗ​យុវវ័យ​ក៏​ឆាប់​ទទួល​រង​នឹង​សម្ពាធ ហើយ​អាច​កើត​ជា​គំនិត​អវិជ្ជមាន​បែប​នេះ​ដែរ។ តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត ថា នៅ​កម្ពុជា​យើង របាយការណ៍​ដែល​បង្ហាញ​ថា មាន​មនុស្ស​ជិត​ ៨០០ ​នាក់​ ស្លាប់​ដោយ​ការ​សម្លាប់​ខ្លួន​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ការ​សម្លាប់​ខ្លួន​ក៏​មាន​ការ​យល់​ច្រឡំ និង​ការ​ពិត​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ដូច​ជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​យល់​ច្រឡំ

– មាន​តែ​មនុស្ស​ឆោត​ល្ងង់​ទេ ដែល​គិត​ចង់​សម្លាប់​ខ្លួន
– មនុស្ស​ដែល​ធ្លាប់​បាន​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ឯង​ម្ដង​ហើយ នឹង​មិន​ព្យាយាម​សម្លាប់​ខ្លួន​ម្ដង​ទៀត​ឡើយ
– បើ​មនុស្ស​ម្នាក់​ចង់​សម្លាប់​ខ្លួន​ហើយ គ្មាន​នរណា​អាច​ជួយ​គាត់​បាន​ទេ
– ការ​និយាយ ឬ​សាក​សួរ​អំពី​ការ​សម្លាប់​ខ្លួន នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​គិត​ធ្វើ​បែប​នោះ​តែ​ម្ដង។

ការ​ពិត​នៃ​សម្លាប់​ខ្លួន

– មនុស្ស​ភាគ​ច្រើន​ធ្លាប់​បាន​គិត​ពី​ការ​ចង់​សម្លាប់​ខ្លួន​ឯង នៅ​ពេល​ណា​មួយ​ក្នុង​ជីវិត​នេះ។ ការ​សម្លាប់​ខ្លួន និង​ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន ភាគ​ច្រើន​កើត​ឡើង​ដោយ​មាន​គម្រោង​ទុក​ជា​មុន
– មនុស្ស​ដែល​ធ្លាប់​ប៉ុន​ប៉ង​សម្លាប់​ខ្លួន មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​សម្លាប់​ខ្លួន​នៅ​លើក​ក្រោយ​ទៀត។ ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​នៅ​លើក​ទី២ ទី៣ អាច​ងាយ​ស្រួល​ជាង​លើក​ដំបូង
– ភាគ​ច្រើន ការ​សម្លាប់​ខ្លួន​កើត​ឡើង​មិន​បាន​គិត​ពិចារណា​ច្បាស់​លាស់​ឡើយ។ មនុស្ស​ដែល​ប៉ុនប៉ង​សម្លាប់​ខ្លួន ចង់​គេច​ផុត​ពី​បញ្ហា​ណា​មួយ ដែល​គិត​ថា​មិន​មាន​ដំណោះ​ស្រាយ ឬ​ត្រូវ​ប្រឈម​នឹង​បញ្ហា​នោះ​ម្នាក់​ឯង
– ជំងឺ​ផ្លូវ​ចិត្ត ឬ​ទុក្ខ​ព្រួយ​ផ្សេងៗ​ប៉ះពាល់​លើ​ការ​គិត​របស់​ជន​រង​គ្រោះ។ ដូច​នេះ ការ​និយាយ​ដោយ​បើក​ចំហ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ក្នុង​ការ​សាក​សួរ​ពី​ការ​ចង់​សម្លាប់​ខ្លួន​នេះ នឹង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ហ៊ាន​និយាយ​អំពី​បញ្ហា​ទាំង​នោះ។ វា​ក៏​អាច​ជួយ​ជន​រង​គ្រោះ​ឲ្យ​មាន​អារម្មណ៍​មិន​សូវ​ឯកោ ឬ​មាន​មនុស្ស​នៅ​ខ្វាយ​ខ្វល់​ពី​ខ្លួន​នៅ​ឡើយ។

មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែ​នាំ​ឲ្យ​ដឹង​ថា ការ​និយាយ​ប្រាប់​អ្នក​ដទៃ​ពី​ការ​លំបាក និង​សុំ​ជំនួយ​នៅ​ពេល​ដែល​អារម្មណ៍​នៃ​ការ​សម្លាប់​ខ្លួន​កាន់​តែ​ខ្លាំង គឺ​ជា​ការ​ចាំ​បាច់​ណាស់។ ការ​និយាយ​ពី​ការ​សម្លាប់​ខ្លួន ឬ​បញ្ហា​ក្នុង​ចិត្ត មាន​ន័យ​ថា យើង​មាន​ភាព​រឹង​មាំ ហ៊ាន​ប្រឈម​មុខ​ជាមួយ​បញ្ហា ហើយ​ចង់​រក​ដំណោះ​ស្រាយ​ដែល​ល្អ ជា​ជាង​ការ​បញ្ចប់​ជីវិត​ខ្លួន​ឯង៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ចុចអាន៖ សុខភាពផ្លូវចិត្តក្រោមសម្ពាធធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន ថែទំារបៀបណា?

ចុចអាន៖ រៀន​ស្រលាញ់​ខ្លួនឯង​ឲ្យ​ច្រើន​ៗ បើ​មិន​ចង់​ជួប​បញ្ហា​ផ្លូវ​ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម