Connect with us

KPT+

មក​ស្គាល់​បុគ្គល​ល្បីៗ​ដែល​ធ្លាប់​មាន​វត្តមាន​លើ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក

បានផុស

នៅ

រូបិយ​ប័ណ្ណ​ដុល្លារ​អាមេរិក​សុទ្ធ​សឹង​តែ​ជារូបមេដឹកនាំ និង​បុគ្គល​មានកេរ្តិ៍​របស់រដ្ឋ​នៅ​លើ​ក្រដាស​ប្រាក់​ទាំងអស់។ ចុះ​តើលោកអ្នកស្គាល់​ទេថា នរណាខ្លះ​ដែល​រតនាគារ​ជាតិ​បាន​ជ្រើសរើស​ដាក់​នៅ​លើ​រូបិយប័ណ្ណ​ទាំងនោះ?

ក្រដាសប្រាក់ ១ ដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបិយប័ណ្ណ​នេះ ដាក់រូបប្រធានាធិបតីទី១ សហរដ្ឋអាមេរិក ចចវ៉ាស៊ីនតោន (George Washington) ដែល​រូបរបស់លោក​ក៏​បានដាក់លើកាក់ ០.២៥ សេនផងដែរ។

ក្រដាសប្រាក់ ២ ដុល្លារ

នៅលើក្រដាសប្រាក់ ២ ដុល្លារជាលោក ថូម៉ាសជេហ្វឺសុន (Thomas Jefferson) ដែល​ជា​ប្រធានាធិបតី​ទី៣របស់សហរដ្ឋអាមេរិក។ ក្រៅពីនោះ ប្រធានាធិបតី​រូបនេះ​មាន​នៅ​លើ​កាក់នីកែល ឬកាក់ ៥ សេន។

ក្រដាសប្រាក់ ៥ ដុល្លារ

លោក អប្រាហាំលីនខុន (Abraham Lincoln)  ជាប្រធានាធិបតីទី ១៦ ដែល​ត្រូវ​បាន​រតនាគារ​ប្រើ​រូប​ដាក់​លើ​ក្រដាសប្រាក់ ៥ ដុល្លារ និង​នៅ​លើ​កាក់​មួយសេនផងដែរ។

ក្រដាសប្រាក់ ១០ ដុល្លារ

លោក អាឡិចហ្សាន់ដឺរ ហាមីលតុន( Alexander Hamilto) ត្រូវ​បានដាក់​លើ​ក្រដាស​ប្រាក់​នេះ។ ប៉ុន្តែ​អាឡិចហ្សាន់ដឺរ មិនមែនជាប្រធានាធិបតីទេ លោកជា​បិតា​សហរដ្ឋអាមេរិក​ដែល​ចូលរួម​បង្កើត​រដ្ឋ​នេះ ក្រោយ​លោក Benjamin Franklin ។

ក្រដាសប្រាក់ ២០ ដុល្លារ

ការធ្វើបច្ចុប្បន្នភាព​ចុងក្រោយ​គិតត្រឹមខែមេសា ឆ្នាំ ២០១៦ រតនាគារ​សហរដ្ឋអាមេរិក​ប្រកាស​ផែនការ​ដាក់​រូប​លោកស្រី Harriet Tubman នៅ​លើ​ក្រដាសប្រាក់ ២០ ដុល្លារ។ ប៉ុន្តែ​បច្ចុប្បន្ន​ក្រដាស​ប្រាក់​នេះ នៅ​ដាក់​រូបលោក អេនឌ្រូជេកសុន (Andrew Jackson) នៅឡើយ។ លោកជាប្រធានាធិបតីទី៧ ដែល​គេប្រើដាក់លើកាក់មួយដុល្លារផងដែរ។

ក្រដាសប្រាក់ ៥០ ដុល្លារ

រូបិយប័ណ្ណ ៥០ ដុល្លារជាប្រធានាធិបតីទី១៨ គឺលោក អ៊ុយលីសេស ហ្គ្រេន (Ulysses S. Grant) ។ វត្តមាន​របស់​លោក​ក៏មាននៅលើកាក់ ៥០ សេនផងដែរ។

ក្រដាសប្រាក់ ១០០ ដុល្លារ

ក្រដាស​ប្រាក់ ១០០ ដុល្លារ​ជា​រូប​របស់​ជាបិតាកសាងសហរដ្ឋអាមេរិកលោក បេនយ៉ាមីន​ហ្វ្រែន​គ្លីន (Benjamin Franklin)។  លោក​ធ្លាប់​មាន​វត្តមាននៅលើកាក់កន្លះដុល្លារកាលពីឆ្នាំ ១៩៤៨-១៩៦៣ ។

ក្រដាសប្រាក់ ១០០០ ដុល្លារ

ក្រដាសប្រាក់ ១.០០០ ដុល្លារជារូបរបស់ប្រធានាធិបតីទី២២ លោក  ហ្គ្រូវឺក្លូលឡិន (Grover Cleveland)។

ក្រដាសប្រាក់ ៥០០ ដុល្លារ

លើ​ក្រដាសប្រាក់ ៥.០០០ ដុល្លារ​ជា​រូបលោក ជេមម៉ាឌីសុន (James Madison) ប្រធានាធិបតី​ទី៤ ហើយ​រូប​របស់​លោក​ក៏​មាន​នៅ​លើ​កាក់​មួយ​ដុល្លារ​ដូចគ្នា។

ក្រដាសប្រាក់ ១០០០០ ដុល្លារ

Salmon P. Chase

ក្រដាសប្រាក់ ១០.០០០ ដុល្លារ ជា​រូបអតីត​ប្រធាន​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​លោក សាម៉ុនឆេស (Salmon P.Chase)។

ក្រដាសប្រាក់ ១០០០០០ ដុល្លារ

Salmon P. Chase

លោក វូដ្រូវីលសុន (Woodrow Wilson) ប្រធានាធិបតីទី២៨ ជា​បុគ្គល​មាន​វត្តមាន​នៅ​លើ​រូបិយប័ណ្ណ ១០០.០០០ ដុល្លារ។

ក្រដាសប្រាក់ ១០០០០០០ ដុល្លារ

ក្រដាសប្រាក់ ១.០០០.០០០ ដុល្លារ  នៅ​មិនទាន់​មាន​ទេ វា​មាន​តែ​រូបផ្សព្វផ្សាយប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ marshu.com

ចុចអាន៖មកស្គាល់មហាសេដ្ឋីស្ត្រីជើងខ្លាំង ក្នុងវិស័យបច្ចេកវិទ្យា​SHERLY SANDBERG

ចុចអាន៖បង្ហាញ​មុខ​មហា​សេដ្ឋី​វ័យ​ក្មេង​ជាងគេ​ទាំង ៤ រូប​ ដែល​មាន​ជំនួញ​​រាប់​លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម