KPT+
អ្នកវិភាគមិនគិតថា ម៉ូតូធំនឹងមានទីផ្សារឡើងវិញនោះទេ
Harley-Davidson នៅតែបន្តដាំក្បាលធ្លាក់ចុះ លើការបញ្ជាទិញរាយ ខណៈទីផ្សារយានកង់ពីររបស់ឥណ្ឌា នៅតែបន្តធ្លាក់ចុះ តំាងពីចុងឆ្នាំ ២០១៨ មកដល់ ចុងឆ្នាំ២០២០នេះ។

យីហោកំពូលៗ ទាំងអស់របស់ក្រុមហ៊ុន Suzuki ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ លើកំណត់ត្រាលក់គ្រប់ពេលក៏ធ្លាក់ដូចគ្នា។
ជាមួយនោះនិន្នាការ លក់ម៉ូតូនៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារម៉ូតូធំជាងគេបំផុត នៅលើពិភពលោក ធ្លាប់វ៉ាដាច់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៦ និងទទួលបានចំនួនកំណត់ត្រា ២២.៣ លានគ្រឿងនៅក្នុងឆ្នាំ ២០១៨ បែរជាពេលនេះ បង្ហាញការព្រមានផ្នែកទីផ្សារថា កាលពីឆ្នាំ ២០១៩ មានការខាតបង់ការបញ្ជាទិញដល់ទៅ ២ លានគ្រឿងធៀបជាមួយការលក់ចុងក្រោយគឺ ២០.៤ លានគ្រឿងក្នុងឆ្នាំ ២០១៨។

មានកត្តាជាច្រើនបង្កឱ្យមានការធ្លាក់ចុះនេះ រួមទាំងការកើនឡើងនូវបុព្វលាភធានារ៉ាប់រងក្នុងឆ្នាំ ២០១៨ និងបទដ្ឋាននៃការបំភាយឧស្ម័ន BS-VI ថ្មីចូលជាធរមាននៅខែមេសាឆ្នាំ ២០២០។
ក្រុមហ៊ុន Harley-Davidson ជាក្រុមហ៊ុនល្បីឈ្មោះមួយ ផលិតតែម៉ូតូធំៗ ដែលមានតម្លៃថ្លៃ។
អំឡុងពេលប៉ុន្មានឆ្នាំនេះ Harley បានបិទរោងចក្រនៅ Missouri ដែលបង្ខំឲ្យកម្មករជាង ៨០០ នាក់ត្រូវបាត់បង់ការងារ ហើយភាគហ៊ុនដាំក្បាលធ្លាក់ចុះ។

ក្រុមហ៊ុនព្យាយាមងាកមកពង្រឹងលើការផលិតម៉ូតូប្រើប្រាស់អគ្គិសនីវិញ តែតាមការវិភាគនានា ម៉ូតូអគ្គិសនីនេះក៏មិនប្រាកដថា មានទីផ្សារខ្ពស់ដែរអាស្រ័យលើតម្លៃដ៏ថ្លៃរបស់វា។
តម្លៃម៉ូតូនេះ ចាប់ផ្តើមពី ១៩,២៨៩ ដុល្លារដល់ ២៨,០៨៩ ដុល្លារ។ រីឯម៉ូឌែល CVO ឆ្នាំ ២០១៩ ថ្លៃចាប់ពី ៤០,៨៨៩ ដុល្លារឡើងនិង CVO លីមីតធីត ចាប់ពី ៤៣,៨៨៩ ដុល្លារឡើង៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ មកស្គាល់ម៉ាកម៉ូតូល្បីរាប់សិបឆ្នាំរបស់ឥណ្ឌា
ចុចអាន៖ មូលហេតុដែល KPT ចង់ឱ្យគិតពីរដងសិនមុនសម្រេចចិត្តទិញរថយន្ត Ferrari

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ