KPT+
រាល់ព្រឹកព្រលឹមជួយខ្លួនឯងជាមួយការគិតរបៀបនេះ នឹងរស់បានយូរ
គិតវិជ្ជមានគួរតែចាប់ផ្តើមភ្លាម តំាងពីពេលបើកភ្នែកមកភ្លាម។ វាជាជំនាញមិនមែនចេះតែនឹកឃើញធ្វើបានទេ។ ចូរបង្វឹកជំនាញគិតវិជ្ជមានដែលនៅក្នុងពេលខ្លះវាដូចគ្នាទៅនឹងពាក្យថា“ ក្រមសីលធម៌ការងារ” ឬ“ ការតស៊ូ” ។
ការគិតវិជ្ជមាននាំទៅដល់ការផ្លាស់ប្តូរ។ ធម្មតាផ្លាស់ប្តូរគឺមិនដែលងាយស្រួលទេ។

ការស្រាវជ្រាវបង្ហាញថា ការគិតវិជ្ជមានគឺផ្តោតទៅលើអ្វីដែលច្រើនជាងការរីករាយឬបង្ហាញអាកប្បកិរិយាសុទិដ្ឋិនិយមទៅទៀត នោះគឺ គំនិតវិជ្ជមានពិតជាអាចបង្កើតតម្លៃពិតប្រាកដនៅក្នុងជីវិតរបស់អ្នក និងជួយអ្នកបង្កើតជំនាញដែលមានរយៈពេលយូរ លេចធ្លោជាងគេជាងឯង។
លោក Fredrickson គឺជាអ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ North Carolina បានសរសេរថា គំនិតអវិជ្ជមានធ្វើចំពោះខួរក្បាលមនុស្សអន់ថយ។ ឧទាហរណ៍ពេលយើងកំពុងដើរឆ្លងកាត់ព្រៃ ហើយភ្លាមៗនោះសត្វខ្លាមួយក្បាលលេចចេញមកនៅពីមុខអ្នក ខួរក្បាលរបស់យើងទទួលយកអារម្មណ៍អវិជ្ជមានដោយភ័យខ្លាច។
អារម្មណ៍អវិជ្ជមានធ្វើឱ្យខួរក្បាលមនុស្សបង្កើតសកម្មភាពជាក់លាក់ នៅពេលដែលសត្វខ្លាឆ្លងកាត់ពីមុខផ្លូវយើងនឹងសម្រេចចិត្តថា រត់ឬសន្លប់ព្រោះយើងផ្តោតទាំងស្រុងលើសត្វខ្លានោះនឹងគិតគំហុកអំពីរបៀបដែលអាចរួចផុតពីក្រញាំវាឬមួយក៏ស្លាប់។
និយាយម៉្យាងទៀតអារម្មណ៍អវិជ្ជមានបង្រួមចិត្តយើងហើយផ្តោតគំនិតរបស់យើងឱ្យទៅធ្វើអំពើដែលយើងមិនបានត្រៀម មិនអាចគ្រប់គ្រងបាន ប៉ុន្តែ បើខួរក្បាលព្រមព្រងើយកន្តើយនឹងជំរើសទាំងអស់នោះពីព្រោះធ្វើដូចមិនពាក់ព័ន្ធមិនអើពើនៅពេលសត្វខ្លាកំពុងឈរនៅពីមុខយើង ដូច្នោះសកម្មភាពតក្កមាក៏មិនមានកើតឡើងដែរ។
នេះគ្រាន់តែជាឧទាហរណ៍ ពីសភាវគតិដែលមានប្រយោជន៍ប្រសិនបើយើងចេះសង្គ្រោះខ្លួនឯង ពីការគិតអវិជ្ជមានដែលធ្វើឱ្យយើងគ្រប់គ្រងសកម្មភាពមិនបាន ព្រោះសង្គមសម័យទំនើបយើងមិនចាំបាច់ព្រួយបារម្ភអំពីការដើរជំពប់ជួបសត្វខ្លានោះទេ តែជួនកាលយើងឮអ្វីម្យ៉ាងយើងក៏អវិជ្ជមានហើយមានសកម្មភាព ឧទាហរណ៍ដូចជាស្លន់ស្លោរទិញអីវ៉ាន់ទុកពេលឮបម្រាមគោចរ។
បញ្ហាគឺខួរក្បាលយើងត្រូវបានគេរៀបចំឱ្យដើម្បីឆ្លើយតបរហ័សទៅនឹងអារម្មណ៍អវិជ្ជមាន ។
ឧទាហរណ៍នៅពេលយើងឈ្លោះជាមួយនរណាម្នាក់ កំហឹងនិងអារម្មណ៍អាចធ្វើឱ្យឈានដល់ចំណុចដែលខ្លួនយើងមិនមានសល់ពេល ទៅគិតពីអ្វីផ្សេងទៀតបាន និងលែងមានការលើកទឹកចិត្ដកម្រិតសូន្យតែម្តង។
ក្នុងករណីខួរក្បាលរបស់យើងគិតអវិជ្ជមាន វាបានបិទពីពិភពខាងក្រៅហើយផ្តោតលើអារម្មណ៍អវិជ្ជមាននៃការភ័យខ្លាចកំហឹងនិងស្ត្រេស ដូចជាវាបានធ្វើចំពោះសត្វខ្លាដែលរារាំងខួរក្បាលមិនឱ្យមើលឃើញជម្រើសផ្សេងទៀតក្រៅពីការតក់ក្រហល់។
ពេលនេះយើងយល់ហើយ ថាហេតុអ្វីត្រូវគិតវិជ្ជមាន?

អ្វីដែលគំនិតវិជ្ជមានធ្វើចំពោះខួរក្បាលមនុស្ស គឺពេលដែលអ្នកកំពុងមានអារម្មណ៍វិជ្ជមានដូចជាសេចក្តីរីករាយ ការពេញចិត្តនិងសេចក្តីស្រឡាញ់ អ្នកនឹងមើលឃើញពីលទ្ធភាពកាន់តែច្រើននៅក្នុងជីវិត ជម្រើសខ្លះមិនដែលដឹងសោះ នៅសុខៗក៏គិតឃើញ។
អារម្មណ៍វិជ្ជមានពង្រីកអារម្មណ៍និងបើកចិត្តយើងឱ្យទូលាយថែមឡើង ។
តើអ្នកចាប់ផ្តើមគិតវិជ្ជមានយ៉ាងដូចម្តេច?
ទីមួយ ចាប់ផ្តើមថ្ងៃនីមួយៗ ដោយការគិតបែបវិជ្ជមាន។ បើកភ្នែកមកភ្លាមផ្តោតលើរបស់ល្អៗទោះតូចក្តី។ កាហ្វេដែលត្រូវឆុង លំហាត់ប្រាណដែលចង់ធ្វើ ខោអាវស្រស់ស្អាតដែលចង់ស្លៀក ម៉ូដសក់ដែលចង់ធ្វើ និងរូបថតដែលចង់ផុស។ល។
លេងសើចក្នុងស្ថានភាពលំបាកដូចជាក្នុងកូវីដ ក៏យើងអាចបង្កើតសេចក្តីរីករាយសើចសប្បាយក្នុងគ្រួសារបាន។
ប្រសិនបើយប់មិញ យើងទើបតែឆ្លងកាត់ទុក្ខព្រួយ ចូរបញ្ចប់វាត្រឹមយប់មិញចុះ ប្រែក្លាយភាពបរាជ័យទៅជាមេរៀន ហើយចាំំថាបើបន្តគិតអវិជ្ជមាន រាងកាយយើងនឹងបង្ខំឱ្យយើងទ័លច្រកដូចដែលឧទាហរណ៍នៃសត្វខ្លាពីខាងលើ។
ផ្តោតលើបច្ចុប្បន្នភាព គឺរឿងល្អបំផុតមួយ។ មនុស្សដែលចេះផ្តោតលើបច្ចុប្បន្នភាពជាមនុស្សភ្លឺស្វាង គេនៅតែមានជម្រើសច្រើនដរាបណាគេគិតបែបភ្លឺស្វាង ចំណែកការបណ្តោយឱ្យអវិជ្ជមានបង្ខំ គឺធ្វើឱ្យខ្លួនឯងទាល់ច្រក៕
អត្ថបទ៖ ចម្រើន តារា
ចុចអាន៖ ហេតុអ្វីគេអាចដោះស្រាយបញ្ហា ក្នុងជីវិតបានរលូនជាងខ្ញុំ?
ចុចអាន៖ ជំហានទំាង៥ ដែលនាំគ្រប់ក្តីប្រាថ្នាក្លាយមកជាការពិត

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?