KPT+
អត្ថន័យពិតនៃពាក្យថា BE YOURSELF និងវិធីអនុវត្តឲ្យបានឆាប់
អត្ថន័យពិតពីក្រោយពាក្យថា Be Yourself ប្រែមកថា «ធ្វើជាខ្លួនឯង គឺដំណាក់កាលនៃការភ្ញាក់ដឹងខ្លួនថាយើងជានរណា សមជាអ្វី ហើយរស់មកដើម្បីធ្វើអ្វីខ្លះបន្សល់ទុកមកលើលោកយើងនេះ។
គិតឃើញចម្លើយ នៃសំណួរទាំងនោះហើយ យើងនឹងកាត់បន្ថយបានមួយចំនួនធំ នូវអារម្មណ៍នៃការប្រៀបធៀប ការតូចចិត្ត ឬក្តីច្រណៃន ខឹងស្អប់។ល។
នៅក្នុងការស្វែងរកចម្លើយ ពិតជាអាចធ្វើទៅរួចដោយគ្រាន់តែធ្វើជាខ្លួនឯង ជាបុគ្គលដែលមានគំនិតមានគោលដៅមិនចាំចាច់ដូចអ្នកណា ហើយឈប់រស់នៅគ្របដណ្ដប់ដោយការគិតប្រកបដោយការភ័យខ្លាចថាទង្វើខ្លួនធ្វើឲ្យអ្នកដទៃរិះគន់។
រស់នៅក្រោមមេឃឲ្យតែមិនល្មើសច្បាប់ ឬបង្កការឈឺចាប់ដល់អ្នកណា យើងមានសេរីភាពពិតក្នុងការធ្វើជាខ្លួនឯង។

ខ្លួនយើងពិត គឺជានរណាដែលយើងពិតជាចង់ឃើញក្នុងកញ្ចក់ មិនថារាងដូចម្តេច ធ្វើកាយវិការបែបណា ស្លៀកពាក់អ្វី ព្រោះនៅពេលយើងព្រមបោះបង់ចោលនូវការវិនិច្ឆ័យរបស់អ្នកក្រៅ យើងនឹងមានសេរីភាព ដូចកំពុងសោយរាជ្យក្នុងពិភពរបស់យើង។
ជានរណាម្នាក់ដែលគ្មានរបាំងមុខនិងការធ្វើពុតគឺស្រាលខ្លួនក្នុងសុភមង្គលទៅហើយ។ Be Yourself គឺមានន័យថាយើងអាចធ្វើជានរណាដែលយើងពិតជាឲ្យតម្លៃ មានមោទនភាពក្នុងការនិយាយថា «នេះគឺជាខ្ញុំ!» ។
ខាងក្រោមនេះជាជំហានមួយចំនួនដែលទំនងអាចជួយគ្រប់គ្នាក្នុងការក្លាហានហ៊ានលាតត្រដាងពីធម្មជាតិពិតចេញមកក្រៅ៖
១ តម្កល់ការគោរពសេរីភាពទាំងរបស់អ្នកដទៃនិងរបស់យើង
ប្រសិនបើយើងធ្លាប់មើលក្មេងតូចៗ នឹងសម្គាល់ឃើញថាតើពួកគេមានសេរីភាពប៉ុណ្ណា ហើយពួកគេយកចិត្តទុកដាក់តិចតួចចំពោះអ្វីដែលមនុស្សផ្សេងទៀតគិតអំពីពួកគេអ៊ីចឹងហើយ ពួកគេសប្បាយរីករាយណាស់។
នោះជាធម្មជាតិពិតដែលជាលទ្ធផលនៃការមិនខ្វល់ពីការសម្តែងដើម្បីឲ្យអ្នកជិតខាងឬមិត្តភក្តិមើលអ្វីទាំងអស់។
ហេតុអ្វីបានជាយើងត្រូវហត់នឿយក្នុងការដើរតួនាទីឲ្យសមនឹងសង្គម ហើយយើងបង្ក្រាបធម្មជាតិពិតរបស់ខ្លួនឯង ដោយខ្លាចអ្វីដែលអ្នកដទៃគិត?
២ បង្កើនការយល់ដឹងកាន់តែច្បាស់ពីគំនិតខ្លួនឯង
គំនិតអវិជ្ជមានដែលឆ្លងកាត់គំនិតរបស់យើងនៅថ្ងៃណាមួយ អាចបំផ្លាញចិត្តគំនិតនិងសុទិដ្ឋិនិយមពេលខ្លះតម្លៃយើងក្នុងសង្គម។ គុណភាពនៃការគិតរបស់យើង អនុញ្ញាតឲ្យខ្លួនឯងល្អឬអាក្រក់។ យើងទាំងអស់គ្នាភាគច្រើនផុងក្នុងគំរូនៃការគិតអវិជ្ជមានតាមទម្លាប់ចាស់ៗជំនាន់មុនដូចជា កូនស្រីនៅយូរមិនល្អ រៀនពូកែពេកប្តីមិនស្រលាញ់។ល។ ដែលអនុញ្ញាតឲ្យយើងជឿហើយធ្វើទុក្ខខ្លួនឯង។
៣ រៀនធ្វើតាមវិចារណញាណ

នេះប្រហែលជាកត្តាសំខាន់បំផុតមួយក្នុងការធ្វើជាខ្លួនឯង។ វិចារណញាណរបស់មនុស្សយើងបង្គាប់យើងឲ្យធ្វើល្អ។ មានតែគំនិតអវិជ្ជមានទេដែលបង្គាប់យើងឲ្យធ្វើអាក្រក់។ វិចារណញាណធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ថា មានកាតព្វកិច្ចធ្វើល្អយោគយល់ចំពោះអ្នកដទៃ នេះមានន័យថាការធ្វើឲ្យខ្លួនឯងសប្បាយចិត្តតាមរយៈការជួយ ការយល់ ការលើកលែង ជាវិចារណញ្ញាណដែលផ្លាស់ប្ដូរការរស់នៅតឹងតែង មកជាស្ងប់ដូចទឹក។
កុំបារម្ភអំពីអ្វីដែលអ្នកដទៃគិតព្រោះយើងមិនអាចទៅគ្រប់គ្រងគំនិតរបស់ពួកគេបានទេ

ប្រសិនបើបើគេមិនចូលចិត្តយើង ដែលជាយើង ក៏មិនទាក់ទងអ្វីនឹងជីវិតយើងដែរ។ កុំតែយើងស្អប់ខ្លួនឯង។ ការអនុញ្ញាតឲ្យអ្នកដទៃផ្លាស់ប្ដូរយើងទៅជាអ្វីដែលគេចង់ឃើញ ធ្វើឲ្យសុភមង្គលបាត់បង់ភ្លាម៕
ប្រែសម្រួល៖ស្រស់
ចុចអាន៖៤ យ៉ាងគួរដឹងសម្រាប់អ្នកចង់ទៅលេងកំពតលើកដំបូង
ចុចអាន៖ប្រសិនត្រូវវង្វេងផ្លូវ ពេលដើរកម្សាន្តក្នុងព្រៃ គួរធ្វើយ៉ាងណាខ្លះ?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ