KPT+
មើលដំណើរប៉ុន្មានប្រភេទនេះ អាចឲ្យយើងស្គាល់ចរិតរបស់គេ
ដំណើរបែប នាយកប្រតិបត្តិ

ចរិតលក្ខណៈនាយកប្រតិបត្តិ ជាធម្មតា រមែងដើរលឿនៗ ងើយមុខ តែផ្តោតអារម្មណ៍ឆ្ពោះត្រង់ជានិច្ច។ ដូច្នេះ មនុស្សដើររបៀបនេះ ជាបុគ្គលមានទំនុកចិត្តខ្ពស់ ផ្តោតលើគោលដៅខ្លាំង ហើយពូកែដោះស្រាយបញ្ហា។ យ៉ាងណាមិញ គេមិនសូវយកចិត្តទុកដាក់អ្នកនៅជុំវិញខ្លួនទេ និងជាមនុស្សមិនសូវរាក់ទាក់ប៉ុន្មានឡើយ។
ដំណើរបែប អ្នកសម្របសម្រួល

អ្នកសម្របសម្រួល តែងតែដើរដោយជំហានខ្លីៗ យឺតៗ ហាក់បីកំពុងដើរលេង ឬទស្សនាទេសភាពដូច្នោះដែរ។ បុគ្គលប្រភេទនេះ ចូលចិត្តគេចវេះភ្នែកអ្នកផងដែលនៅជុំវិញខ្លួន។ មូលហេតុដោយសារតែគេមានភាពខ្មាស់អៀនច្រើន ប៉ុន្តែគេមានភាពប្រុងប្រយ័ត្នខ្ពស់ណាស់ មុនពេលភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់ថ្មី។
ដំណើរបែប អ្នកនយោបាយ

អ្នកនយោបាយ ច្រើនតែដើរដោយភាពស្វាហាប់ ក្បាលត្រង់ និងពើងទ្រូងទៅមុខបន្តិច។ ជាក់ស្ដែងមនុស្សដែលមានដំណើរបែបនេះ ភាគច្រើនចង់បានការទទួលស្គាល់និងការកោតសរសើរពីអ្នកដទៃ។ គេក៏ជាមនុស្សរួសរាយ ងាយចុះចំណោម ពូកែនិយាយសាធារណៈ ហ៊ានប្រឈមបញ្ហា ចូលចិត្តរៀនបទពិសោធន៍ថ្មីៗ ប៉ុន្តែឆាប់ធុញទ្រាន់។
ដើរដោយការព្រួយបារម្ភ

ជាទូទៅគេដើរឈ្ងោកមុខ ឬចេះតែក្រឡេកមើលនាយមើលអាយមិនឈប់។ ដោយសារតែបែបនេះ ទើបគេជាមនុស្សដែលគួរឱ្យព្រួយបារម្ភ ព្រោះតែមានចរិតយឺតយ៉ាវ គិតច្រើន និងប្រុងប្រយ័ត្នជ្រុលពេក ព្រមទាំងជាបុគ្គលឆាប់ភ័យខ្លាចទៀតផង។
ដំណើរបែបកម្សាន្ត

ជាធម្មតាពួកគេដើរក្នុងល្បឿនពីយឺតទៅមធ្យម និងបែបស្ងប់ មិនខ្វល់អ្វីដែលនៅជុំវិញប៉ុន្មានទេ។ ទោះជាយ៉ាងណាក្ដី គេជាមនុស្សដែលយកចិត្តទុកដាក់លើអ្នកដទៃច្រើនជាងខ្លួនឯង។ មនុស្សប្រភេទនេះ មានចរិតស្ងប់ស្ងាត់ ពិចារណាវែងឆ្ងាយ ប៉ុន្តែស្ទក់បន្តិច និងងាយរងឥទ្ធិពលពីខាងក្រៅ។
ដំណើរដូចអ្នកការពារ

គេជាបុគ្គលដែលពោរពេញដោយទំនុកចិត្ត ជាអ្នកស្តាប់ដ៏ល្អ គិតគូរណាស់មុននិយាយ ចេះសហការជាមួយអ្នកដទៃ ឱ្យតម្លៃដល់សាមគ្គីភាពនិងទំនាក់ទំនងទាំងឡាយ។ គេក៏ជាមនុស្សស្មោះត្រង់និងអាចទុកចិត្តបានផងដែរ។
ដើរបោះជំហានខ្លីៗ

ជាមនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងមិនគួរឱ្យគោរពពីមនុស្សក្បែរខ្លួនឡើយ។
ដើក្រពាត់ដៃ

មនុស្សនិយមដើរក្រពាត់ដៃ រមែងចូលចិត្តរស់នៅម្នាក់ឯង ទៅណាមកណាម្នាក់ឯង និងមិនសូវខ្លាចគ្រោះថ្នាក់អីនោះទេ។ ចរិតរបស់គេប្រហែលៗនឹងអ្នកដើរបែបនាយកប្រតិបត្តិដែរ ហើយគេមិនសូវមានមិត្តច្រើនទេ។
ដើរដូចហោះ

មនុស្សដើររបៀបនេះ ច្រើនតែចំណូលចងកំហឹង តែគេជាមនុស្សមានការតស៊ូខ្លាំង។
ដើរបណ្ដើរ និយាយបណ្ដើរឬធ្វើនេះធ្វើនោះបណ្ដើរ

ប្រសិនបើបើសង្កេតឃើញ នរណាម្នាក់ធ្វើកិច្ចការច្រើន ខណៈកំពុងដើរក្នុងពេលដំណាលគ្នា នោះមានន័យថា គេជាបុគ្គលមានភារៈច្រើនប្រភេទដូចគ្នា។ មនុស្សនេះពូកែស្រមើស្រមៃនៅពេលដើរ និងប៉ិនច្នៃប្រឌិតថែមទៀត។ គេអាចដោះស្រាយរឿងរ៉ាវជាច្រើនក្នុងពេលតែមួយ ជាបុគ្គលក្លាហាន ជាអ្នកដោះស្រាយបញ្ហាដ៏ចំណាន និងចូលចិត្តជួយមិត្តភក្ដិ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ អ្នកនិយមពណ៌លឿង តំណាងឲ្យខួរក្បាលវាងវៃនិងគំនិតសុទិដ្ឋិនិយម

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា