Connect with us

KPT+

លុយមិនដែល​សល់ដូចគេ គួរធ្វើម៉េច?

បានផុស

នៅ

អត្ថបទនេះ​សម្រាប់ជំនួយ​អ្នកដែលមាន​ប្រាក់ចំណូលតិច មានបន្ទុកដែលត្រូវរ៉ាប់រងច្រើន ហើយ​មិនដឹង​ធ្វើយ៉ាងណាទើបអាចចាយលុយគ្រប់ ធ្វើយ៉ាងណាទើបអាចសល់លុយនឹងគេ!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូង រៀនបង្ខំខ្លួនឯងឲ្យទម្លាប់សន្សំ

សន្សំ ១០% ឬ ២០% នៃប្រាក់ខែជារៀងរាល់ខែ លុយប្រាកដណាស់នឹងសល់។ យើង​ប្រហែលធ្លាប់បានដឹងរឿងនេះ ជាច្រើនដងរួចមកហើយ ប៉ុន្តែមិនទាន់បានអនុវត្ត។ តាមពិត​វាមានប្រយោជន៍មែន!​ ជនជាតិចិន​ និយម​ធ្វើការ​សន្សំទុកទោះមាន​លុយតិចកម្រិតណា ក៏ពួកគេមិនចាយឲ្យអស់ដែរ។

នេះជាវិធី! ដើម្បីឱ្យមានតុល្យភាពហិរញ្ញវត្ថុ យើង​ត្រូវគិតគូរសន្សំប្រាក់ពីពេលនេះទៅ មិនមែនចាំទាល់តែចាយសល់ទើបទុកដាក់លុយក្រោយទេ។

ប្រសិនបើមិនបានសន្សំអ្វីទេ អ្នកនឹងគ្មានអ្វីឡើយនៅថ្ងៃអនាគត។ មានអ្វីមួយប្រសើរជាងគ្មានអ្វីទាំងអស់មែនទេ?

ចុះបើសិនយើង​គ្មានសមត្ថភាពសន្សំប្រាក់ ឬមានចេតនាខ្ជិលសន្សំតែម្ដង? តើគួរធ្វើយ៉ាងណា?

សូមគិតគិតឡើងវិញនូវគោលបំណងជីវិត​ ថាតើខ្លួនចង់បានអ្វីនៅថ្ងៃខាងមុខ នោះ​នឹងជួយជំរុញឱ្យយើងមានកម្លាំងចិត្តសន្សំប្រាក់បានមិនខាន​។

ទីពីរ រៀបចំផែនការណ៍ថវិកាចំណាយ

ការចំណាយដែលពុំមានផែនការណ៍ថវិកាត្រឹមត្រូវ នឹងធ្វើឲ្យខ្ទង់ចំណាយកើនឡើងច្រើនជាងខ្ទង់ង់ចំណូល។ ដូច្នេះគ្រប់គ្នាមាន​ភារកិច្ច រៀបចំផែនការណ៍ចាយវាយ ឲ្យបានត្រឹមត្រូវតាមវិធីខ្លះៗដូចខាងក្រោម៖

·       ប្រាក់សម្រាប់ម្ហូបអាហារប្រចាំខែ

·       ប្រាក់សម្រាប់សិក្សារបស់កូនៗ ឬផ្ទាល់ខ្លួន

·       ប្រាក់សម្រាប់បង់រំលោះអចលនទ្រព្យផ្សេងៗ

·       ប្រាក់សម្រាប់ដំណើរកម្សាន្ត

·       ប្រាក់សម្រាប់សុខភាព

·       ប្រាក់សម្រាប់ការចំណាយផ្សេងៗ

ប្រសិនបើគ្រប់គ្នាអនុវត្តទៅតាមផែនការណ៍ នោះមិនងាយ​ជួបបញ្ហាលើការចំណាយឡើយ។ សូមចងចាំថាដំបូន្មានហិរញ្ញវត្ថុខាងលើមានប្រសិទ្ធភាព លុះត្រាណាតែយើង​ខ្លួនឯង​ដែល​ប្ដេជ្ញាចិត្តដើម្បីអនុវត្តប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា​

ចុចអាន៖ តើ លុយ និង ជោគជ័យ ចែក​មិន​ដាច់​ពី​គ្នា​ពិតមែន​ដែរ​ទេ?

ចុចអាន៖ ចេះចាយលុយតាម ៦ របៀបនេះអ្នកនឹងមិនជួបការខ្វះខាតទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម