KPT+
អាយុលើស៦០ហើយ គួររៀនប្រើបច្ចេកវិទ្យា Internet ដែរអត់?
ការតាមលែងទាន់បច្ចេកវិទ្យា ជាពេលវេលានៃការចូលនិវត្ត ទោះបីអ្នកមានវ័យក្មេងនៅឡើយក្តី។ ចូរចំណាយពេលរាល់ថ្ងៃ ក្នុងការស្វែងយល់អំពីវិធីអាចរស់នៅជាមួយអ៊ិនធរណេត ព្រោះគ្រប់យ៉ាងដែលអ្នកកំពុងធ្វើក្នុងជីវិតរស់នៅនឹងផ្សារភ្ជាប់ជាមួយអ៊ិនធរណេត។
អ្នកនឹងមានការភ្ញាក់ផ្អើលដែល KPT plus ប្រាប់ថា អ្នកអាចនឹងចំណាយពេលវេលា ៥ ដងច្រើនជាងអ្នកដទៃ លើការងារដដែលគេប្រើInternet អាចធ្វើបានការងារដល់ទៅ៥ លើសយើង។

បើមិនចំណាយពេលវេលាច្រើន យឺតយ៉ាវ អ្វីដែលល្អបំផុត គឺចាប់ផ្តើមកំណត់ពេលរៀន លើការប្រើប្រាស់ឧបករណ័ស្វ័យប្រវត្តិនានា។
បច្ចេកវិទ្យាមិនស្មុគដូចអ្នកគិតទេ!
បន្ទាប់ពីខំស្វែងយល់និងរៀនអំពីវា យ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍អ្នកនឹងមានគំនិតល្អច្រើនកើតឡើងថា តើវាជួយដល់ពេលវេលាកម្រិតណា។
« តើម៉ាក់ប៉ាខ្ញុំគួរតែទៅរៀនបំប៉នតិចណូដែរទេ? »
នោះជារឿងដំបូងដែលយុវវ័យជាច្រើនបានគិត។ តាមពិតការបង្កើតកម្មវិធីបង្រៀនបច្ចេកវិទ្យាដល់មនុស្សវ័យចំណាស់ឱ្យស្គាល់អ្វីៗក្នុងពិភពឌីជីថល ជាការរស៊ីកាន់តែពេញនិយមខ្លាំងឡើងនាពេលបច្ចុប្បន្ននេះ។
មនុស្សចាស់ជាច្រើនមានលុយកាន់ iPad ឬ iphone តែមើលយូរទើបយើងដឹងថា ភាគច្រើនពួកគេមិនបានភ្ជាប់ជាមួយវ៉ាយហ្វាយទេ!
សូមពិចារណាវិធីយ៉ាងខាងក្រោមសម្រាប់បង្រៀនបច្ចេកវិទ្យាដល់មនុស្សវ័យចំណាស់ៗ៖
នៅពេលណែនាំគំនិតបច្ចេកវិជ្ជាថ្មីៗ ចូរធ្វើលើមូលដ្ឋានចំណេះដឹងដែលមានស្រាប់ ឧទាហរណ៍ ការប្រៀបធៀបគំនិតបច្ចេកវិទ្យាថ្មីជាមួយអ្វីដែលមនុស្សវ័យចំណាស់ធ្លាប់ស្គាល់រួចហើយនឹងធ្វើឱ្យពួកគេងាយយល់ឆាប់ចេះ។ នៅពេលយើងណែនាំការរុករក លើ Google គេពួកគេកាន់តែមានគំនិតរុករកល្អជាងក្មេងៗ ព្រោះពួកគាត់មានវ័យច្រើនមានបទពិសោធន៍និងស្គាល់ពាក្យច្រើនដែលងាយនិងធ្វើការរុករក។
ការជួយពង្រឹងគំនិតនៃការរុករកនេះអាចចាប់ផ្តើមតាមរយៈការបង្រៀនគាត់ឱ្យចេះកក់សណ្ឋាគារ និងសំបុត្រកុនខ្លួនឯង។ ជាទូទៅចាស់និយមប្រើ App ដែលងាយចូល។
សូមពន្យល់គាត់ម្តងមួយៗ ពីអត្ថប្រយោជន៍លើការប្រើប្រាស់ Function នីមួយៗសិន។ ប្រសិនបើគាត់យល់ គាត់និងខំជាងក្មេងៗ។ ឧទាហរណ៍ ដូចជាហ្វេសប៊ុកសូមចាប់ផ្តើមដោយបង្ហាញរូបភាពចៅៗរបស់គាត់ ដែលគាត់មិនធ្លាប់បានឃើញ ឬព័ត៌មានល្អៗថ្មី ធ្វើឱ្យពួកគាត់នឹងកាន់តែអត់ធ្មត់ជាមួយនឹងដំណើរការរៀបចំគណនីនិងស្វែងរកព័ត៌មានថ្មីៗ។

ចៀសវាងពាក្យបច្ចេកទេស ហើយប្រើភាសាដែលងាយចាំ
ឥឡូវពាក្យទាំងនោះមានដូចជា Selfie Click Like share Upload ។ល។ ត្រូវបានបន្ថែមទៅសទ្ទានុក្រមរបស់ Oxford ប៉ុន្តែនៅខ្មែរយើងនៅតែងាយក្នុងការប្រើពាក្យកម្ចី។
ការនិយាយភាសាបច្ចេកវិទ្យាកំពុងតែក្លាយជាផ្នែកមួយនៃភាសាប្រចាំថ្ងៃ។ ទោះគាត់ព្រមចេះឬមិនចេះ គាត់ខ្លួនឯងដែលកាន់តែឯកោពីសង្គម។
ទោះបីអ្នកចង់បង្កើតសារព័ត៌មានសម្រាប់មនុស្សចាស់ក៏គង់តែនៅលើបណ្តាញ Internetដដែល ព្រោះគេត្រូវការរហ័សនិងឥតគិតថ្លៃ។ សំខាន់យើងមាតិកានោះអក្សរធំឬតូច ភាសា សាមញ្ញឬទំនើបពេក?
នៅពេលអ្នកនិយាយអំពី បច្ចេកវិទ្យាជាមួយមនុស្សវ័យចំណាស់ ចូរយកចិត្តទុកដាក់លើពាក្យដែលសាមញ្ញបំផុតកុំធ្វើចលនាលឿនពេកនៅពេលណែនាំបច្ចេកវិទ្យា។ ចេះផ្អាកម្តងមួយជំហានៗ ជូនពេលពួកគាត់សាកល្បង។
បច្ចេកវិទ្យាគឺមានជំនក់ចិត្តណាស់ ពេលគាត់យល់ គាត់នឹងធ្វើបានយ៉ាងល្អហើយគាត់និងលែងរិះគន់អ្នកប្រើអ៊ិនធរណេត។
បរិមាណព័ត៌មានថ្មីៗដែលពួកគេកំពុងទទួលបានអាចធ្វើឱ្យមនុស្សវ័យចំណាស់រៀនបច្ចេកវិទ្យាយ៉ាងងាយស្រួល ងាយចាំនិងយកចិត្តទុកដាក់។
ត្រូវប្រាកដថា យើងបង្កើតពេលវេលារៀនទៀងទាត់សម្រាប់គាត់ និងផ្តល់ពេលវេលាជាក់លាក់មួយឱ្យពួកគេមានអារម្មណ៍ស្រួលជាងមុនក្នុងការបានសាកលល្បងអនុវត្តជំនាញបច្ចេកវិទ្យាថ្មីយ៉ាងសកម្មនិងយឺតៗ។
ចូរណែនាំពួកគេទៅកាន់ធនធានបច្ចេកវិទ្យាជាក់លាក់ ដែលលើកទឹកចិត្តឲ្យមនុស្សចាស់ចង់ប្រើប្រាស់ធនធានបច្ចេកវិទ្យា ហើយឈប់គិតថាខ្លួនគាត់ហួសម័យ។
មតិជាច្រើនធ្វើឱ្យការបង្ហាញការភ័ន្តច្រឡំថា បច្ចេកវិទ្យាកំពុងតែបំផ្លាញមនុស្សចាស់ តាមពិតវាកាន់តែផ្តល់ភាពងាយស្រួល៕
ប្រែសម្រួល៖ Mr Tomorrow

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ១ សប្តាហ៍ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ