KPT+
សក់ដុះក្រាស់ពេញដៃឡើងវិញ ត្រឹម២សប្តាហ៍ដោយវិធីនេះ
ស៊ុតនិងខ្ទឹម ដែលអាចរកបានយ៉ាងងាយស្រួល គឺអាចជាដំណោះស្រាយដែលមានតំលៃថោកនិងដ៏អស្ចារ្យចំពោះបញ្ហាទាំងអស់ដែលទាក់ទងនឹងសក់។ គុណសម្បត្តិខ្លះនៃស៊ុតលើសក់អាចជា៖
គាំទ្រដល់ការលូតលាស់សក់
ស៊ុតផ្នែកស មានប្រូតេអ៊ីនច្រើនដែលមានតួនាទីជាអាហារបំប៉នសម្រាប់សក់ជំរុញការលូតលាស់កំណើនសក់ថ្មីដែលមានសុខភាពល្អ ជួយរឹតត្បិតការជ្រុះ មានជាតិប្រូតេអ៊ីនជួយធ្វើឲ្យឫសសក់កាន់តែរឹងមាំ រំញោចស្បែកក្បាលពង្រឹងឫសសក់មិនបែកនិងជ្រុះទៀតទេ។
សក់មនុស្សយើងត្រូវបានលូតលាស់ឡើងដោយសារជាំតិប្រូតេអ៊ីនភាគច្រើន។ ប្រូតេអ៊ីនដែលមាននៅក្នុងស៊ុតជួយបង្កើតនិងស្តាររចនាសម្ព័ន្ធសក់ខូច ធ្វើឲ្យកាន់តែក្រាស់លែងផុយ លែងស្រួយ
អ្នកណាដែលមានសក់ស្តើងនិងគ្មានទម្ងន់ មើលទៅមិនរលាស់ដូចមានជីវិតជីវ៉ានឹងគេអាចទទួលបានអត្ថប្រយោជន៍ជាពិសេសពីការប្រើប្រាស់ស៊ុតក្នុងវិធីខាងក្រោម៖
១ ផ្នែកនៃស៊ុត
ពណ៌សនៃស៊ុតអាចសមនឹងសក់ដែលមានខ្លាញ់ច្រើន ខណៈពេលដែលផ្នែកក្រហមអាចមានអត្ថប្រយោជន៍សម្រាប់សក់ស្ងួត។ ទោះជាយ៉ាងណាក៏ដោយការលាបពងមាន់ទាំងមូលអាចឲ្យសក់យើងទាញបានអត្ថប្រយោជន៍ភ្លោះ ទាំងផ្នែកពណ៌លឿងនិងស។

ស៊ុតសមានផ្ទុកនូវកម្រិតប្រូតេអ៊ីនខ្ពស់បំផុតរួមជាមួយសារធាតុរ៉ែផ្សេងៗទៀតដូចជានីណូលីន ប៉ូតាស្យូម ម៉ាញេស្យូម សូដ្យូមដែលសារធាតុចិញ្ចឹមទាំងអស់នេះជួយក្នុងការជំរុញកំណើនសក់។ អត្ថប្រយោជន៍នៃស៊ុតពណ៌ស លើសក់អាចរាប់បញ្ចូលទាំងបទប្បញ្ញត្តិនៃការផលិតប្រេងលើសមុនចិញ្ចឹមសសៃសក់ឲ្យធំ ស្រដៀងគ្នានេះដែរអត្ថប្រយោជន៍នៃស៊ុតពណ៌លឿងរួមមានអាស៊ីតហ្វូលិក និងវីតាមីនប៊ី ដែលជាធាតុផ្សំត្រជាក់ដ៏ល្អសម្រាប់សក់ស្តើង។ ដោយសារការប្រើប្រាស់ស៊ុតទាំងមូលមានសារៈប្រយោជន៍ចូរមានស៊ុតមួយមក ដើម្បីលាយវាជាមួយធម្មជាតិផ្សេងទៀត។
២ នីតិវិធីលាយ
ចាក់ប្រេងអូលីវ និងស៊ុតទាំងមូលវាយចូលគ្នា នៅក្នុងចានមួយរហូតដល់បញ្ចូលគ្នាឲ្យបានត្រឹមត្រូវ កិនយកទឹកខ្ទឹមក្រហមមួយមើមធំ មកលាយទៀត ។ អាចបន្ថែម ថ្នាំអូមេហ្គា៣មួយគ្រាប់ឬពីរ មកលាយចូលគ្នា ទៀត ។ តមក លាបល្បាយលើសក់ឲ្យសព្វ និងរាបស្មើសក់ដល់ស្បែកក្បាល។
ទុកផ្អាប់ចោល ដោយគ្របក្រណាត់ផ្អាប់សក់។ បន្ទាប់ពី 30 នាទីលាងសក់ប្រើទឹកត្រជាក់ជំនួសទឹកក្តៅ។ហើយនឹងប្រហែលជាពិបាកក្នុងការកម្ចាត់ក្លិនស៊ុតចេញ តែធានាថាសក់នឹងរលាស់ស្អាតប្រសិនធ្វើបាន៦ដងក្នុងពេល២សប្តាហ៍ជាប់ៗគ្នា សក់នឹងក្រាស់ក្ដាប់ពេញដៃ។
ហេតុអ្វីល្បាយនេះដំណើរការ?
ការផ្អាប់ពងមាន់លើសក់ មិនត្រឹមតែធ្វើឲ្យសក់មានសុខភាពល្អប៉ុណ្ណោះ ថែមទាំងជួយក្នុងការក្សាតុល្យភាពប្រេងរបស់ស្បែកក្បាលផងដែរ។ ស៊ុតផ្ដល់សារធាតុចិញ្ចឹមដល់ឫសសក់និងសក់ដែលអាចធ្វើឲ្យប្រសើរឡើងនូវវាយនភាពសក់ សម្រួលដល់ការលូតលាស់ សុខភាពល្អ បញ្ចៀសការស្ងួតសក់ដោយពន្លឺថ្ងៃឬ ម៉ាស៊ីនត្រជាក់៕
ប្រែសម្រួល ៖ សុភា
ចុចអាន៖មិនបាច់ចាយលុយច្រើនលើផលិតផល សាកវិធីធ្វើឲ្យសក់ដុះលឿន តាមបែបធម្មជាតិក៏អាចធ្វើបាន
ចុចអាន៖វិធីរក្សាបន្លែផ្លែឈើឲ្យនៅស្រស់បានយូរ និងជួយសន្សំសំចៃប្រាក់មិនទិញច្រើនដង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ