Connect with us

KPT+

រឿងរ៉ាវដែលមនុស្សមិនអាចគ្រប់គ្រងនិងផ្លាស់ប្ដូរបានក្នុងជីវិត

បានផុស

នៅ

ការផ្លាស់ប្តូរគឺជាផ្នែកមួយនៃជីវិតមនុស្សគ្រប់គ្នា ដែលគ្មាននរណាអាចចៀសរួចឡើយ។ ការដែលដឹងថាគ្មានអ្វីស្ថិតស្ថេរ វាជាគន្លឹះមួយនៃសុភមង្គល និងសន្តិភាពផ្លូវចិត្តយូរអង្វែង ខណៈព្រមទទួលស្គាល់ការពិតនៅជុំវិញខ្លួន។ កត្តាសំខាន់មួយទៀតគឺការដឹងថា តើផ្នែកខ្លះនៃជីវិតដែលអាចផ្លាស់ប្តូរ និងផ្នែកណាដែលមិនអាចផ្លាស់ប្តូរ?

មានរឿងច្រើនណាស់ ដែលអាចផ្លាស់ប្តូរបាន ប្រសិនបើយើងមិនពេញចិត្ត។ បើសិនលើសទម្ងន់ អាចប្តូរបានដោយហាត់ប្រាណ។ បើសិនស្អប់ការងារកំពុងធ្វើ អាចប្ដូរការងារថ្មីជំនួស។ បើសិនមិនសប្បាយចិត្តនឹងនរណាម្នាក់ អាចប្តូរបានដោយរាប់អានជាមួយមនុស្សថ្មី។ ជម្រើសទាំងនេះគឺជារបស់យើងម្នាក់ៗ។ ទោះយ៉ាងណាត្រូវដឹងថា មានរឿងខ្លះនៅក្នុងជីវិតដែលយើងមិនអាចផ្លាស់ប្តូរឬគ្រប់គ្រងបាននោះទេ ទោះបីព្យាយាមយ៉ាងណាក៏ដោយ។

ជារឿងអ្វីខ្លះ?

អាកាសធាតុ និងគ្រោះមហន្តរាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មាននរណាអាចបញ្ជាអាកាសធាតុឲ្យ ក្ដៅ ត្រជាក់ មានខ្យល់ មានភ្លៀងតាមចិត្តចង់បានឡើយ។ អ្វីៗទាំងនេះគឺធម្មជាតិជាអ្នកកំណត់ទាំងអស់។ ក៏រឹតតែមិនអាចគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានដូចជា រញ្ជួយដី បន្ទុះភ្នំភ្លើង ព្យុះ។ល។

អារម្មណ៍ និងគំនិតរបស់អ្នកដទៃ

មនុស្សជាច្រើនទទួលស្គាល់ថា យើងមិនអាចគ្រប់គ្រងនូវអ្វីដែលអ្នកដទៃគិត ឬមានអារម្មណ៍ឡើយ រួមទាំងការយល់ឃើញ និងការចូលចិត្តរបស់គេមកលើខ្លួនយើង ។ មនុស្សមិនតិចទេ ព្យាយាមឥតប្រយោជន៍ដើម្បីផ្លាស់ប្តូរមតិយោបល់និងគំនិតរបស់អ្នកដទៃ ​ទាំងដែលខ្លួនឯងក៏មិនធ្លាប់នឹងផ្លាស់គំនិតរបស់ខ្លួនទៅលើអ្នកដទៃដូចគ្នា។

អ្វីដែលអ្នកដទៃធ្វើ ឬនិយាយ

អ្វីដែលអ្នកដទៃធ្វើ ឬនិយាយ ជាអ្វីដែលយើងជាអ្នកដទៃ គ្មានសិទ្ធិគ្រប់គ្រងឡើយ។ សកម្មភាពនិងពាក្យសម្ដីរបស់ពួកគេ គឺជាឯករាជ្យភាពរបស់ខ្លួនគេផ្ទាល់។ មនុស្សម្នាក់ៗជាអ្នកដែលអាចសម្រចចិត្ត និងបញ្ជាសកម្មភាពរបស់ខ្លួនគេម្នាក់ៗដោយមិនអាចបង្ខំនោះទេ។

អតីតកាល

អតីតកាលជាអ្វីដែលបាត់បង់ជារៀងរហូត ហើយគ្មានវិធីណាដែលយើងអាចយកមកវិញបានទេ។ គ្រប់គ្នាប្រហែលជាធ្លាប់ធ្វើខុស ប៉ុន្តែអ្វីអាចកែបាន គឺរៀនពីវាប៉ុណ្ណោះ។ ការរស់នៅជាមួយអតីតកាលគឺជាបុព្វហេតុនៃការសោកស្តាយដែលមនុស្សជាច្រើនតែងតែមានជាប់ខ្លួន។ យើងគួរតែទទួលយកអតីតកាល ហើយបន្តទៅមុខទៀត ព្រោះអតីតមិនអាចត្រឡប់សូម្បីមួយវិនាទី។

ភាពចាស់ជរា

រៀងរាល់ថ្ងៃជីវិតកាន់តែចាស់ទៅ ហើយថ្ងៃស្លាប់កាន់តែមកកៀកដល់។ នេះជារឿងដែលគ្មានរណាចៀសរួចទេ។ គ្មាននរណាអាចផ្លាស់ប្តូររឿងនេះបានឡើយ ទោះបីអ្នកខ្លះប្រឆាំងនឹងបាតុភូតនេះក៏ដោយ។

ក្រុមគ្រួសារ

យើងគ្មានជម្រើសក្នុងការចាប់កំណើត ហើយសម្រេចថានរណាជាឪពុក ជាម្តាយ ជាបងប្អូន និងជាសមាជិកគ្រួសាររបស់យើងទេ។ យើងមិនអាចផ្លាស់ប្តូរថា តើក្រុមគ្រួសាររបស់យើងជាអ្នកណាផ្សេងឡើយ។

ប្រវត្តិ

យើងមិនអាចផ្លាស់ប្តូរអតីតកាលរបស់ខ្លួន ក៏មិនអាចផ្លាស់ប្តូរដើមកំណើតយើងមកពីណា មានប្រវត្តិបែបណាដែរ។ យើងមកពីណាមិនមែនជាអ្នកកំណត់នូវអ្វីដែលយើងអាចក្លាយទៅជាឬសម្រេចបាននោះទេ ប៉ុន្តែប្រវត្តិរបស់យើងគឺជាអ្វីមួយដែលយើងមិនអាចផ្លាស់ប្ដូរបាន និងគួររៀនសូត្រពីវា។

មនុស្សដែលធ្លាប់ធ្វើខុស

ប្រហែលជាធ្លាប់មានអ្នកធ្វើឱ្យឈឺចាប់ ស្នាមរបួសទាំងនោះច្រើនតែឈឺចាប់រាប់ឆ្នាំ បន្ទាប់ពីពួកគេបានធ្វើបាបយើង ហើយជួនកាលយើងក៏បានចងគំនុំលើគេ។ យើងមិនអាចផ្លាស់ប្ដូរអ្វីបានទេចំពោះរឿងរ៉ាវកើតឡើងពីមុន បើសិនយើងចង់សងសឹក។​ ការគុំគួនមានរឿងម្យ៉ាងនឹងត្រូវបាត់បង់គឺ សុភមង្គលរបស់ខ្លួនឯង។

ពេលវេលាដែលបាត់បង់

ជាទូទៅយើងតែងតែស្ដាយចំពោះពេលវេលាដែលបាត់បង់ដោយនិយាយថា បើសិនពេលត្រឡប់ក្រោយខ្ញុំនឹង…ឬ ខ្ញុំគួរតែបានធ្វើរឿងនោះ…។ល។ មនុស្សមួយចំនួនឧស្សាហ៍ខ្ជះខ្ជាយពេល ហើយក៏ពោលពាក្យស្ដាយ។ ត្រូវចាំថា បើពេលវេលាបានបាត់បង់ហើយ កុំនៅអាឡោះអាល័យធ្វើអីទៀត ព្រោះវាមិនអាចមានផ្លូវយកបានមកវិញឡើយ។

ការឈឺចាប់

មនុស្សម្នាក់ៗមិនអាចចៀសផុតរឿងរ៉ាវឈឺចាប់ក្នុងជីវិតឡើយ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ ការឈឺចាប់ខ្លះវាកើតឡើងភ្លាមៗទាំងដែលយើងមិនបានត្រៀម និងខ្លះទៀតយើងជាអ្នកបណ្ដែតបណ្ដោយឲ្យវាចូលមករុកគួនដោយខ្លួនឯង។​ ការឈឺចាប់មិនអាចប្ដូរមកវិញនូវភាពរីករាយទេ បើវាបានកើតឡើងហើយនោះ។

ការផ្លាស់ប្ដូរជាអ្វីដែលយើងមិនអាចផ្លាស់ប្ដូរ

យើងមិនអាចផ្លាស់ប្តូរការពិតដែលថា ការប្រែប្រួលនៅតែប្រែប្រួល។ មនុស្សភាគច្រើនធ្លាក់ទឹកចិត្ត មានទុក្ខព្រួយ និងថប់បារម្ភ ដោយសារតែពួកគេមិនទទួលយកការផ្លាស់ប្តូរ។ ភាគច្រើនពួកគេមានការភ័យព្រួយចំពោះការផ្លាស់ប្តូរ ដូច្នេះពួកគេប្រកាន់ខ្ជាប់នូវអ្វីដែលពួកគេចង់ថែរក្សា។ មិនថាវាជាសុខភាព សម្ភារៈនិយម មនុស្សជាទីស្រឡាញ់ ទ្រព្យសម្បត្តិជាដើម ទាំងដែលយើងដឹងហើយថាវាមិនស្ថិតស្ថេរឡើយ។ យើងគួរទទួលយកការពិតដែលថាអ្វីៗផ្លាស់ប្តូរនៅចំណុចខ្លះ នោះយើងនឹងមានក្ដីបារម្ភតិចហើយកាន់តែរីករាយជាងមុន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សង្កេតមើល​មនុស្សប្រភេទ ទ្រុស្ត​ រមិលគុណ ហូបផ្លែ​រំលំ​ដើមចោល

ចុចអាន៖ មេរៀន​ជីវិត​ទាំង ៥ បំផុស​គំនិត​សម្រាប់​ជោគជ័យ​ថ្ងៃ​អនាគត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម