KPT+
មូលហេតុ ៦ យ៉ាងដែលត្រូវប្រយ័ត្នចំពោះកាតឥណទាន (CREDIT CARD)
កាតឥណទាននាពេលបច្ចុប្បន្នពេញនិយមប្រើប្រាស់នៅគ្រប់ទីកន្លែង។ ប៉ុន្តែបើអ្នកមិននៅទាន់បានប្រើវាទេ អ្នកគួរស្វែងយល់ពីគុណវិបត្តិខ្លះៗនៃកាតនេះ ដើម្បីការពារខ្លួនពីបញ្ហាហិរញ្ញវត្ថុលើការប្រើប្រាស់ដែលមិនត្រឹមត្រូវ។
១. ចាយវាយមិនចេះទប់ចិត្ត
មិនមានការគ្រប់គ្រងខ្លួនឯងក្នុងការចាយលុយអាចធ្វើឲ្យអ្នកបាត់បង់សុវត្ថិភាពហិរញ្ញវត្ថុ។ អ្វីដែលអាក្រក់បំផុតនោះគឺចរិតមិនចេះអត់ធ្មត់ចំពោះការទិញខ្ជះខ្ជាយនៅពេលមានលុយក្នុងដៃអាចជះឥទ្ធិពលអវិជ្ជមានដល់ផ្នែកផ្សេងទៀតនៃជីវិតរបស់អ្នក។ ដូច្នេះកាតឥណទានជាមធ្យោបាយមួយដែលធ្វើឲ្យអ្នកចាយវាយតាមអំពើចិត្តរហូតអស់លុយដោយមិនដឹងខ្លួន។
២. មិនមានលុយនៅក្នុងដៃ

កាតឥណទានមិនមែនអាចចាយវាយនៅគ្រប់ទីផ្សារឡើយ។ ពេលយើងចង់ផឹកកាហ្វេតាមផ្លូវ ឬពេលអ្នកចង់ញ៉ាំអាហារនៅហាងតូចៗ ឬពេលយើងចង់ទិញសៀវភៅតែមួយក្បាលពីរក្បាល ទាំងនេះសុទ្ធតែមិនអាចយកកាតមកប្រើឡើយ។ បើចង់បានអ្វី ឬត្រូវការអ្វី យើងចាំបាច់ទាល់តែរៀបផែនការណ៍ជាមុនសិន។ វាពិតជាគួរឲ្យធុញដែលសូម្បីរបស់បន្តិចបន្តួចក៏យើងពិបាកទិញដែរ។
៣. អាត្រាការប្រាក់ខ្ពស់
ជាក់ស្ដែង អត្រាការប្រាក់កាតឥណទានគឺខ្ពស់ដែលនាំឲ្យការទិញទំនិញរបស់អ្នកថ្លៃជាងធម្មតា។ ដោយសារការទូទាត់តាមកាតឥណទានត្រូវបង់សេវាក្រុមហ៊ុនមួយតង់ទៀត រីឯការបង់ជាសាច់ប្រាក់ វាថ្លៃដូចទូទៅ។
៤. ពិន្ទុឥណទានចុះទាប
ប្រសិនបើសមតុល្យប្រាក់ក្នុងកាតឥណទានមិនបានបង់ ពិន្ទុឥណទានរបស់អ្នកនឹងថយចុះ ហើយអ្នកនឹងត្រូវគេដំឡើងអត្រាការប្រាក់លើប័ណ្ណធានារ៉ាប់រង។ ពិន្ទុឥណទានចុះទាបអាចបង្កើតបញ្ហាផ្សេងទៀតផងដែរ។ នៅស្រុកគេ និយោជកខ្លះនឹងត្រួតពិនិត្យឥណទានលើអ្នកដាក់ពាក្យសុំការងារ ហើយគេប្រហែលជាមិនជួលអ្នកទេ ប្រសិនបើពិន្ទុរបស់អ្នកទាបពេក។ ក្រៅពីនោះ ពិន្ទុឥណទានរបស់អ្នកគឺមានសារៈសំខាន់ខ្លាំងនៅពេលទិញផ្ទះ ឬកែលម្អគេហដ្ឋាន ព្រោះវានឹងកំណត់អត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះ ថាតើអ្នកមានសិទ្ធិទទួលបានប្រាក់កម្ចីទិញផ្ទះមុនគេដែរទេ។
៥. បង្កហានិភ័យក្នុងជីវិតគូ
ការសិក្សាបង្ហាញថា គូស្វាមីភរិយានិងគ្រួសារឈ្លោះគ្នាភាគច្រើនបណ្ដាលមកពីបញ្ហាលុយកាក់ច្រើនជាងបញ្ហាផ្សេង។ ជាលទ្ធផលគូស្នេហ៍ ឬស្វាមីភរិយាខ្លះ លែងលះគ្នា ឬរត់ចោលគ្នា ព្រោះសម្អាងមានកាតឥណទាននៅក្នុងដៃ។
៦. នាំឲ្យមានការចំណាយកាន់តែច្រើន

មនុស្សមិនតិចទេចំណាយប្រាក់កាន់តែច្រើនដោយទិញរបស់របរដែលមិនចាំបាច់ឬថ្លៃពេកនៅពេលពួកគេអាចបង់ប្រាក់ជាមួយកាតឥណទានជំនួសឱ្យសាច់ប្រាក់។ ដោយសារការបញ្ជារទិញតាមកាតនេះ មិនមានក្រដាសវិក័យប័ត្របង់ប្រាក់ វាចេះតែធ្វើឲ្យអ្នកចាយលុយដោយមិនដឹងមុខ។ ចំពោះចំណាយបែបនេះ វាអាចបង្ករជាបញ្ហាផ្លូវចិត្តបាន ដោយសានៅពេលត្រួតពិនិត្យគណនីម្ដងៗលុយសល់កាន់តែតិច ហើយជួនកាលអាចជាប់បំណុលគេថែមទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Investopedia
ចុចអាន៖ទទួលទានរបស់ទំាងនេះ ស្បែកភ្លឺរលោងនិងមានសំណើមស្មើលាបឡេ
ចុចអាន៖ទោះបីឥណ្ឌាខ្លាំង តែក៏មិនអាចក្លាយជាស្តេចសេដ្ឋកិច្ចពិភពលោក ព្រោះហេតុផលទំាងនេះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៩ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ