KPT+
ហេតុផលធំៗដែលមិនគួរឲ្យមិត្តភក្ដិ និង សង្សារខ្ចីលុយ
អ្នកជំនាញហិរញ្ញវត្ថុភាគច្រើនអះអាងថា មានហេតុផលជាច្រើនដែលយើងមិនគួរឲ្យមិត្តឬសង្សារខ្ចីលុយទេ ព្រោះថា “ ទាំងអ្នកខ្ចីឬអ្នកឲ្យខ្ចី” នឹងរងបញ្ហាដល់ទំនាក់ទំនង។ ពាក្យល្បី ៗ ទាំងនេះបានមកពីប៉ូឡូនីសដែលជាទីប្រឹក្សាដ៏សំខាន់របស់សេកស្ពៀរផ្តល់ជូនចំពោះស្តេចក្លូឌាសនៅក្រុងហាលេត។
បណ្ឌិតរូបនេះអះអាងថា ប្រាក់កម្ចីនឹងបាត់បង់ ឬទំនាក់ទំនងនឹងខូចទៅនៅពេលបានទទួលលុយមកវិញ។ ជាការពិតប្រាក់កម្ចីដែលប្រព្រឹត្តិ រវាងសង្សារនិង សមាជិកគ្រួសារជិតដិត ឬមិត្តភ័ក្ដិអាចបណ្ដាលឲ្យមានបញ្ហាដែលមិនបានរំពឹងទុកដោយហេតុផលដូចខាងក្រោម៖
១ ជាឥណទានបើកចំហ
ប្រាក់កម្ចីដល់សង្សារនិងមិត្តភ័ក្ដិមានទំនោរទៅរកការបើកចំហដែលភាគីនានានឹងមិនមានការប្តេជ្ញាចិត្ត អាចឈានដល់កិច្ចព្រមព្រៀងសម្រាប់ពេលវេលាកំណត់សងប្រាក់ហើយមិនបញ្ចូលការប្រាក់លើប្រាក់កម្ចីនោះ។ អ្នកឲ្យខ្ចីមិនដឹងថា ពេលណាប្រាក់របស់ពួកគេនឹងត្រូវសងមកវិញទេ ហើយអ្នកខ្ចីក៏មិនមានសម្ពាធថា ពេលណាត្រូវសងវិញដែរ។
ដោយភាគីទាំងសងខាងស្ថិតក្នុងភាពមិនច្បាស់លាស់ អាចនាំឲ្យមានភាពតានតឹងដោយសារអ្នកខ្ចីអាចព្រួយបារម្ភ និងពន្យារពេលការសម្រេចចិត្តទិញផ្ទះឬវិនិយោគផ្សេងៗរបស់ខ្លួន។
ប្រសិនបើប្រាកដថា យើងអាចតម្រូវពួកគេសងប្រាក់និងកំណត់ពេលវេលាសម្រាប់ការសងប្រាក់កម្ចីសរុបហើយ ឬបង់ដំណាក់កាល ជាកាលវិភាគ គោលការណ៍ណែនាំទូទាត់ប្រចាំខែច្បាស់ ចូរធ្វើចុះ។
២ ពិបាកក្នុងការស្នើសុំប្រាក់ត្រឡប់មកវិញ
ការស្នើសុំសងប្រាក់កម្ចីពីមិត្តភក្តិឬគូស្នេហាជារឿងពិបាកហារនិយាយ។ លើសពីនេះទៅទៀតអ្នកដែលខំឲ្យខ្ចី គិតពីចិត្តអ្នកខ្ចីហើយមិនចង់ឲ្យអ្នកខ្ចីមានអារម្មណ៍ឆ្គាំឆ្គងនោះទេ។ អ្នកឲ្យខ្ចីតែងខំជៀសវាងការនិយាយអំពីប្រាក់កម្ចីដែលខ្លាចថាអ្នកខ្ចីក្លាយជាយល់ច្រឡំហើយមានអារម្មណ៍ឈឺចាប់អាចបណ្តាលឲ្យមានទំនាក់ទំនងប្រេះស្រាំ។
ព័ត៌មានជំនួយ៖ ប្រសិនបើបានខ្ចីប្រាក់សង្សារឬមិត្តភក្តិហើយមិនទាន់មានលទ្ធភាពសងបាន កុំស្ងប់ស្ងៀម សូមចំណាយពេលនិយាយជាមួយដោះស្រាយស្ថានភាពព្រោះពួកគេតែងចង់ដឹងអារម្មណ៍មិនស្រួលនោះទេ ការជួបជុំគ្រួសារហាក់ដូចជាមានភាពឆ្គាំឆ្គងហើយការសន្ទនាពីប្រាក់ គួរច្បាស់លាស់និងទន់ភ្លន់។
៣ អ្នកខ្ចីប្រាក់អាចក្លាយជាអ្នកបម្រើរបស់អ្នកឲ្យខ្ចី
សៀវភៅសុភាសិតក្នុងព្រះគម្ពីរអះអាងថា អ្នកខ្ចីក្លាយជាអ្នកបម្រើរបស់អ្នកឲ្យខ្ចីបាន ដែលធ្វើឲ្យម្នាក់ក្លាយជាចំណុះម្នាក់ទៀតក្នុងទំនាក់ទំនង ។ នេះពិតជាអារម្មណ៍ស្នេហា ឬមិត្តភាពដែលលែងស្មើគ្នា។ អ្នកខ្ចីមានអារម្មណ៍ថា ត្រូវផ្គាប់ចិត្តម្ចាស់បំណុលហើយធ្វើអ្វីគ្រប់យ៉ាងដែលគាត់បានស្នើសុំរួមទាំងមិនហ៊ានតវ៉ាស្មើសម្តីគ្នាទៀតផង តើមិត្តភាពឬស្នេហានៅមានទៀតទេ?
ព័ត៌មានជំនួយ៖ កុំក្លាយជាអ្នកអោយខ្ចីនៅក្នុងរង្វង់គ្រួសារ ស្នេហានិងមិត្តភ័ក្ដិ ហើយប្រសិនជៀសមិនរួច ជួយដោយឲ្យដាច់ឬកុំរំពឹងការសងត្រឡប់វិញតែម្តង។ ហានិភ័យនៃការបំផ្លាញទំនាក់ទំនងគួរតែជាផ្នែកមួយនៃការពិភាក្សាដំបូងបើឲ្យខ្ចី ហើយនិយាយថា ខ្ញុំអាចត្រូវការប្រើវាដែរក្នុងពេលណាមួយខ្ញុំមិនដឹង ដូច្នេះមិនត្រូវខឹងពេលខ្ញុំសុំលុយវិញទេ។
សរុប៖
ទោះបីជាគ្រប់គ្នាចង់ធ្វើល្អ ចង់ក្លាយជាភាគី«ជួយ»ហើយអ្នកចង់ឲ្យមិត្តភ័ក្ដិឬសង្សារ គ្រួសារដែលយើងស្រលាញ់បានធូរស្រាល គួរតែរៀនបដិសេធប្រាក់កម្ចីដោយភាពថ្នមៗនិងកំណត់វិធីល្អបំផុត ដើម្បីជួយមនុស្សជាទីស្រឡាញ់ជំនួសឲ្យការបើកវិធីខ្ចីប្រាក់។
ពេលខ្លះការស្រឡាញ់នរណាម្នាក់ ពាក់ព័ន្ធនឹងការបង្ខំចិត្ត ធ្វើអ្វីដែលយើងមិនចង់ធ្វើ ហើយវាអាចបង្កអន្តរាយដល់ទំនាក់ទំនងយ៉ាងឆាប់រហ័សបាន។ ចូរពិភាក្សាគ្នា ជាមួយនឹងភាពស្មោះត្រង់ ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ របស់ ៦ យ៉ាងដែលតារាចម្រៀង michael jackson ចូលចិត្តបំផុតក្នុងជីវិត
ចុចអាន៖ សេដ្ឋីនីចម្លែក ចូលចិត្តសាក់រូបមួយតំណាងឱ្យមិត្តប្រុសម្នាក់ៗលើរាងកាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន