KPT+
ជឿទេថា សុភាពបុរស មើលទៅសិចស៊ីខ្លាំង?
និន្នាការពិភពលោកផ្លាស់ប្តូរហើយ មិនមែនប្រុសព្រានទើបអូនស្រលាញ់ ដូចក្នុងបទចម្រៀងទៀតនោះទេ។ សុភាពបុរសក្នុងសម័យទំនើបនេះ បានក្លាយជានិមិត្តសញ្ញា បញ្ជាក់ពីឋានៈពិសេសមួយ ឱ្យខ្លួនឯង។
បុរសភាគច្រើនចូលចិត្តប្រកាន់យកចរិតសុភាព ទោះបីជាពួកគេនិយមស្លៀកពាក់ឡូយឆាយ ព្រោះភាពទន់ភ្លន់របស់ពួកគេ កាន់តែបន្ថែមភាពស៊ិចស៊ីឡើង។
ធ្វើយ៉ាងណាឱ្យស្រីៗមើលមកថាយើងជាសុភាពបុរសពិតៗ?

ទោះបីជាបច្ចេកវិទ្យាកាន់តែប្រសើរឡើង ក៏វាមិនមានន័យថា យើងត្រូវលះបង់អ្វីៗទាំងអស់ដែលជាមេរៀនដ៏ល្អពីអតីតកាលបានបន្សល់ទុកនោះទេ។
សុភាពបុរស គឺជាបុគ្គលដែលគេសម្គាល់ដំបូងតាមរយៈឥរិយាបថ របៀបនិយាយស្តី និងវិធីដែលដោះស្រាយបញ្ហា ទឹកចិត្តចែករំលែក ជួយអ្នកដទៃ ហើយមានការយល់ដឹងសង្គម ឱហាតការងារ សមជាគំរូសម្រាប់អ្នកដែលមានវ័យស្របាល ឬវ័យក្មេងជាង។
សុភាពនារីណាក៏ដោយតែងតែងាយនឹងលង់ស្នេហ៍បុរសប្រភេទនេះ ហើយពិបាកនឹងដកចិត្តរួចណាស់ ប្រសិនជាងជ្រុលជាកំណត់ចង់បានពួកគេមកជាម្ចាស់បេះដូងទៅហើយ។
តោះមកអានលក្ខខណ្ឌងាយៗក្នុងការក្លាយជាសុភាពបុរសសម័យថ្មី៖
១ ចេះគ្រប់គ្រងអារម្មណ៍

បុរសមានភាពរំជើបរំជួលខាងផ្លូវស្នេហាឆក់កណ្ឌៀត និងងាយងប់ងល់លឿនជាងនារីៗ លើភាពស្រូបទាញណាដែលស្រស់ៗស្អាតៗ ។ សុភាពបុរសពិតប្រាកដគេចេះកំណត់ព្រំដៃននៃភាពភ្លើតភ្លើននេះ ពោលគឺមិនងាយបញ្ចេញអារម្មណ៍ស្រើបស្រាល ហើយព្រមឱ្យវាមកបញ្ជាលើចរិតលក្ខណៈថ្លៃថ្នូររបស់ខ្លួនស្រួលៗបាននោះឡើយ។
២ ជាម្ចាស់នៃការសម្រេចចិត្ត
សុភាពបុរស ដឹងថា ជីវិតមានរឿងច្រើនណាស់ដែលស្លាប់ទៅយកទៅជាមួយដោយមិនលាតត្រដាងប្រាប់អ្នកណាងាយៗនៅឯតុស្រាឬតុកាហ្វេឡើយ។ ទោះមិត្តភក្តិស្និទ្ធកម្រិតណាគេមិនងាយហើបមាត់ប្រាប់ពីរឿងស្នេហារវាងគេនឹងសង្សារឡើយ។

៣ ការស្លៀកពាក់ដែលគោរពមនុស្សស្រី
សុភាពចេះគួរសម ហើយមិនធ្វើ់ខ្លួនបែបល្ងីល្ងើពេលណាត់ជួបដើរលេងជាមួយមនុស្សស្រីនោះឡើយ។ គេផ្តល់ការគោរពពេលវេលានៅជាមួយនាង ហើយគេដឹងថា ការស្លៀកពាក់បែបណាដែលនាងពេញចិត្តនិងឱ្យតម្លៃ។ គួរតែមានស្បែកជើងសមរម្យសម្រាប់ឱកាសនីមួយៗខុសពីគ្នា ចាប់ពីផ្ទាត់ រហូតដល់ ស្បែកជើងប៉ាតា។ មានក្លិនខ្លួនប្រកបដោយអនាម័យ និងសុខភាព។
៤ ទុកឲ្យសកម្មភាពបញ្ជាក់ពីសមត្ថភាពពិត
ជាអកុសលបុរសជាច្រើនចូលចិត្តអួតអាថ៌ដាក់មនុស្សស្រី។ ជោគជ័យឬការមានគុណធម៌មិនច្បាស់លើបបូរមាត់នោះទេ។ មុនក្រោយគេនឹងដឹងការពិត។ ប្រសិនចំណាយពេលនោះទៅខិតខំប្រឹងប្រែងកសាងខ្លួនអាចធ្វើឱ្យមានស្រីៗទុកចិត្តជាងដឹង?
៥ មានទំនុកចិត្ត តែមិនក្រអឺត
មនុស្សខ្លះច្រឡំ ទំនុកចិត្ត គឺភាពក្រអឺតក្រទម។ មិនមែនទេ ទំនុកចិត្តគឺការដែលព្រមទទួលស្គាល់អ្នកដទៃនិងមិនខ្លាចថាគេបានក្រឌីតលើយើង។ បុរសល្អ គឺបុរសដែលដាក់ខ្លួន តែមិនចុះញ៉ម ។ បុរសពូកែតស៊ូ មិនរអ៊ូរទំា និងមិនត្អូញត្អែរសុំក្តីមេត្តាពីអ្នកណាម្នាក់។

៦ មានសីលធម៌និងវិន័យ
សុភាពបុរស ក្រាញននៀលដើម្បីអ្វីដែលគេចង់បាន តែមិនមែនព្រម លះបង់សីលធម៌នោះទេ។ សុភាពបុរសម្នាក់ៗមានសុបិន្តដ៏អស្ចារ្ យប៉ុន្តែមិនលះបង់ភាពស្មោះត្រង់ជាមួយសង្សាស្រវាកូនអ្នកមាននោះឡើយ កូនស្រីអ្នកមានណាដែលសម្រេចចិត្តចាប់យកបុរសបែបនេះ នឹងមានជីវិតសោកនាដកម្មមួយវែងអន្លាយ។
៧ មិនជ្រៀតជ្រែករឿងផ្ទាល់ខ្លួនអ្នកដទៃ
សុភាពបុរស មានឆន្ទៈក្នុងការជួយអ្នកដទៃ តែពុំមែន ចូលចិត្តផ្តល់ដំបូន្មានទំាងគេមិនបានសុំនោះឡើយ។ គ្មាននរណាម្នាក់កើតមក ហើយចង់តែធ្វើតាមដំបូន្មានអ្នកដទៃនោះទេ។ ទោះបីជាយើងមានចេតនាល្អក៏ដោយ ប៉ុន្តែបើគ្មានគេត្រូវការ គង់មិនមានតម្លៃដដែល ហើយយើងក្លាយជាអ្នកទំនេរឥតការទៅវិញ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ បុរស ៦ប្រភេទ នារីមិនគួរខាតពេលភ្ជាប់ស្នេហ៍ជាមួយ ព្រោះអាចនឹងស្ដាយក្រោយ
ចុចអាន៖ ប្រភេទក្លិនទឹកអប់ដែលបុរសគួរប្រើ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមនុស្សស្រី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៥ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា